Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ភេវរកម្មនៅ​ប៊ូស្តុន៖ ជន​​សង្ស័យ​ទី​ពីរ ត្រូវ​​បាន​ចាប់​ខ្លួន តែ​របួស​ពេញ​ខ្លួន

ភេវរកម្មនៅ​ប៊ូស្តុន៖ ជន​​សង្ស័យ​ទី​ពីរ ត្រូវ​​បាន​ចាប់​ខ្លួន តែ​របួស​ពេញ​ខ្លួន

ការចាប់ខ្លួនជនសង្ស័យទីពីរ ដែលជាប់ទាក់ទងនឹងភេវរកម្មនៅប៊ូស្តុន ត្រូវបានធ្វើនៅម៉ោងប្រមាណជា៨និង៤៥នាទី យប់​ថ្ងៃសុក្រទី១៩ខែមេសា នៅបន្ទាប់ពីប្រភពពីខាងអាជ្ញាធរបានបង្ហើបឲ្យដឹងថា ជននេះ បានទៅលាក់ខ្លួនក្នុងទូកមួយ ដែល​ចតក្នុងសួនច្បារនៃគេហដ្ឋានមួយ នៅក្រុង វ័តធើថោន (Watertown)។


ជនសង្ស័យទីពីរ ក្នុងសម្លៀកបំពាក់ជានិស្សិតទទួលសញ្ញាប័ត្រ។

ប្រភពដែលមិនបញ្ចេញឈ្មោះ បានពន្យល់ប្រាប់អ្នកសារព័ត៌មាន អោយដឹងពីបច្ចុប្បន្នភាពនៃស្ថានការណ៍ ដោយបញ្ជាក់​ថា ជនសង្ស័យដែលគេស្គាល់ថា មានឈ្មោះ ជ័កហារ ត្សាណី (Dzhokhar Tsarnaev) អាយុ១៩ឆ្នាំ ត្រូវបានចាប់ខ្លួន និង​មានរបួសធ្ងន់ជាប់ខ្លួន មិនដឹងថាជននេះ រស់ឬក៏ស្លាប់នោះទេ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលនេះ ជនសង្ស័យត្រូវ​បានបញ្ជូនទៅមន្ទីពេទ្យ និងដាក់ក្នុងការឃ្លាំមើល [...]

ចំណាប់​ខ្មាំង​បារាំង នៅ​ប្រទេស​កាមើរូន ត្រូវ​បាន​ដោះ​លែង

ចំណាប់​ខ្មាំង​បារាំង នៅ​ប្រទេស​កាមើរូន ត្រូវ​បាន​ដោះ​លែង

គ្រួសារជនជាតិបារាំងមួយ ដែលមានកូនតួចៗបួននាក់ ត្រូវបានដោះលែងអោយមានសេរីភាព នៅប្រទេសកាមើរូន បន្ទាប់ពីត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ដោយក្រុមប្រដាប់អាវុធនិយមអ៊ីស្លាម តាំងពីពីរខែកន្លងមកហើយ។


គ្រួសារបារាំង មូឡាំងហួងនីយ៉េ បីនាក់ ដែលទើបនឹងចេញពីការឃុំឃាំង។

ជនជាតិបារាំងទាំង៧នាក់ បានត្រឡប់មកដល់រដ្ឋធានី នៃប្រទេសកាមើរូនវិញហើយ នៅថ្ងៃសុក្រទី១៩ខែមេសានេះ។ បណ្ដាញទូរទស្សន៍ក្នុងប្រទេសបារាំង  និងនៅក្នុងប្រទេសកាមើរូន បានបង្ហាញពីរូបភាព នៃគ្រួសារនេះ ដែលបានចុះពី​លើ​យន្ដហោះ។ ពួកគេម្នាក់ៗ ទំនងជាមានសុខភាព និងដើរបានជាធម្មតា តែគ្រាន់តែចុះស្គមជាងមុន។

មេដឹកនាំបារាំង និងកាមើរូន មិនបានពន្យល់លំអិតថា ពួកគេទាំងនេះ ត្រូវបានដោះលែងតាំងពីពេលយប់ តាមវិធីណា​នោះ​ទេ។ ហើយគេក៏មិនបានដឹងថា [...]

​ផ្ទុះ​​រោងចក្រ​​ផលិត​​ជី​នៅ​តិចសាស៖ នគរបាល​ថា​មាន១២​នាក់​ស្លាប់​ (Video)

​ផ្ទុះ​​រោងចក្រ​​ផលិត​​ជី​នៅ​តិចសាស៖ នគរបាល​ថា​មាន១២​នាក់​ស្លាប់​ (Video)

នគរបាលប្រចាំតំបន់ បានអោយដឹងនៅ ព្រឹកថ្ងៃសុក្រនេះថា សាកសពចំនួន១២ ត្រូវបានរកឃើញ នៅបន្ទាប់ពីការ​ផ្ទុះរោង​ចក្រផលិតជី កាលពីយប់ថ្ងៃពុធទី១៧ខែមេសា នៅសង្កាត់វេស្ត៍ (West) ជិតទីក្រុងវ៉ាកូ (Waco) ក្នុងរដ្ឋតិចសាស (Texas,)។


ទិដ្ឋភាពនៅក្រោយ ការផ្ទុះ និងពេលអគ្គិភ័យត្រូវបានពន្លត់រួចរាល់។

នគរបាលមួយរូប មកពីការិយាល័យសន្តិសុខសាធារណៈ ប្រចាំរដ្ឋតិចសាស លោកចាក់សុន រ៉ឺយ៉េស (Jason Reyes) បាន​ថ្លែងបញ្ជាក់ថា មនុស្សប្រមាណជាជាង២០០នាក់ បានរងរបួសដោយការផ្ទុះដ៏ខ្លាំងមួយ ចេញពីរោងចក្រផលិតជី ស្ថិត​ក្នុង​សង្កាត់មួយ ចម្ងាយ៣២គីឡូម៉ែត្រពីទីក្រុងវ៉ាកូ។ វិនាសកម្មដែលបានបំផ្លាញអាគាររោងចក្រ អាគារសាធារណៈ (រួមមាន​សាលារៀនមួយ និងផ្ទះសម្រាប់ជនជរា) និងលំនៅដ្ឋានច្រើនជាង១០ខ្នង។

លោករ៉ឺយ៉េស [...]

ភេវរកម្មនៅ​ប៊ូស្តុន៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់ និង​តាម​ប្រមាញ់​ម្នាក់​ទៀត

ភេវរកម្មនៅ​ប៊ូស្តុន៖ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់ និង​តាម​ប្រមាញ់​ម្នាក់​ទៀត

បុរសម្នាក់ពីចំណោមជនសង្ស័យទាំងពីរនាក់ ដែលទំនងជាបានដាក់បំផ្ទុះគ្រាប់បែកពីរគ្រាប់ នៅទីក្រុងប៊ូស្តុនកាលពីថ្ងៃ​ច័ន្ទ​នោះ បានស្លាប់ក្នុងពេលបាញ់តតាំងគ្នា ជាមួយនឹងកម្លាំងសមត្ថកិច្ច កាលពីយប់ថ្ងៃព្រហស្បត្តិ៍។ ចំណែកឯជនសង្ស័យ​​ម្នាក់​ទៀត កំពុងស្ថិតក្រោមការប្រមាញ់ ពីសំណាក់នគរបាល នៅព្រឹកថ្ងៃសុក្រនេះ។


ពីឆ្វេងមកស្ដាំ ជ័កហារ ត្សាណី ជាប្អូន និងតាមើឡាន ត្សាណី ជាបង។ (រូបថតរបស់នគរបាល)

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ជនសង្ស័យទាំងពីរជាបងប្អូនបង្កើតជនជាតិឆេកឆិន ដែលបានចូលមករស់​នៅ​ក្នុងសហរដ្ឋអាមេរិក តាំងពីមួយឆ្នាំមុន។ ជនសង្ស័យទីមួយដែលត្រូវបានបាញ់ស្លាប់នោះ មានឈ្មោះថា តាមើឡាន ត្សាណី (Tamerlan Tsarnaev) អាយុ២៦ឆ្នាំ។ រីឯម្នាក់ទៀតឈ្មោះ ជ័កហារ ត្សាណី (Dzhokhar  Tsarnaev) [...]

ភេវរកម្មនៅ​ប៊ូស្តុន៖ អេហ្វប៊ីអាយ (FBI) ស្វែង​រក​ជន​សង្ស័យ​ពីរ​នាក់

ភេវរកម្មនៅ​ប៊ូស្តុន៖ អេហ្វប៊ីអាយ (FBI) ស្វែង​រក​ជន​សង្ស័យ​ពីរ​នាក់

នគរបាលសហព័ន្ធនៃសហរដ្ឋអាមេរិក អេហ្វប៊ីអាយ (FBI) បានចេញផ្សាយរូបថតនិងវីដេអូ ដើម្បីស្វែងជនសង្ស័យពីរនាក់ ដែលបានចូលរួមបង្កភេវរកម្ម បំផ្ទុះគ្រាប់បែកទាំងពីរគ្រាប់ នៅទីក្រុងប៊ូស្តុនជិត​ទីផ្ដាច់ព្រ័ត្រនៃកីឡារត់ម៉ារ៉ាតុន កាលពី​រសៀលថ្ងៃច័ន្ទទី១៥ខែមេសា។


រូបថតជនសង្ស័យទាំងពីរ បង្ហាញដោយអេហ្វប៊ីអាយ។

អេហ្វប៊ីអាយ ទទួលបានរូបភាព និងវីដេអូទាំងនេះ ពីហាងលក់ទំនិញ ដែលមានទីតាំងនៅក្បែរកន្លែងកើតហេតុ។  ក្រុមអ្នក​ស៊ើបអង្កេត បានគិតថា ជនម្នាក់ពីចំណោមជនសង្ស័យទាំងពីរ បានដាក់គ្រាប់បែកនៅក្បែរទីផ្ដាច់ព្រ័ត្រ។ ភ្នាក់ងារទទួល​ខុសត្រូវខាងការស៊ើបអង្កេត លោករីឆារ ដេសឡូរីយ៉េ (Richard DesLauriers) បានបញ្ជាក់ថា មុខសញ្ញាទាំងពីរ ប្រដាប់​ដោយអាវុធ និងមានគ្រោះថ្នាក់ជាទីបំផុត ហើយបានប្រាប់អោយបណ្ដាជន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...