ប៉ា សុជាតិវង្ស៖ បើព្រះសង្ឃចង់ធ្វើនយោបាយ សឹកសិនហើយឈប់នៅវត្ត
ស្របពេលនឹងគម្រោងធ្វើមហាបាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ ដែលមានរយៈពេល៣ថ្ងៃ នឹងចាប់ផ្តើមធ្វើក្នុងពេលឆាប់ៗនេះ ហើយអាចនឹងមានវត្តមានរបស់ព្រះសង្ឃចូលចូលរួមផងនោះ មន្រ្តីជាន់ខ្ពស់របស់សាលារាជធានីភ្នំពេញបានព្រមានថា ព្រះសង្ឃគួរសិកទៅជាគ្រហស្ថសិន ចាំចូលរួមសកម្មនយោបាយដើម្បីជាសវាង ផលប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ តែមន្រ្តីសង្គមស៊ីវិលអះអាងថាព្រះសង្ឃមានសិទ្ធិគ្រប់គ្រាន់ ក្នុងការចូលរួមសកម្មនយោបាយ ព្រោះព្រះសង្ឃក៏ជាប្រជាពលរដ្ឋ ដែលត្រូវបានធានាដោយច្បាប់ នៅក្នុងប្រទេសប្រជាធិបតេយ្យផងដែរ។
ភាគមួយនៃព្រះសង្ឃ ដែលបានទៅចូលរួមក្នុងមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិថ្ងៃទី០៧ខែកញ្ញា។ (រូបថត MONOROOM.info/ O. Vary)
អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានថ្លែងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៣ នេះថា [...]