រាជធានីភ្នំពេញបាត់មនុស្សទៅណាអស់ ពេលចូលឆ្នាំ?
នៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណិជាតិខ្មែរ នឹងឈានដល់។ ប្រជាពលរដ្ឋខ្មែរចាស់ក្មេងប្រុសស្រី ដែលរស់នៅក្នុងរាជធានី ក៏នាំគ្នាចេញទៅលេងស្រុកកំណើតរៀងៗខ្លួនដែរ បង្កឱ្យរាជធានីភ្នំពេញ ដែលធ្លាប់មានមនុស្សរស់កកកុញ បែរជាមានភាពស្ងាត់ចម្លែកខុសធម្មតា។

នៅវិមានឯករាជ្យ កណ្ដាលរាជធានីភ្នំពេញក្នុងពេលចូលឆ្នាំ មិនសូវសម្បូរចរាចរណ៍។ (រូបថត MONOROOM.info/ Kessor)
ប្រពៃណី - រាជធានីភ្នំពេញដែលធ្លាប់តែមានសភាពអ៊ូអរ និងមានអ្នកដំណើរច្រើនច្រើនស្អេកស្កះនៅលើដងផ្លូវនានា បានប្រែក្លាយស្ងាត់ខុសប្លែកពីធម្មតា។ ការប្រែក្លាយទៅជាសភាពស្ងប់ស្ងាត់ នេះដោយសារតែ សិស្សនិស្សិត មួយភាគដែលមកពីតាមបណ្តាលខេត្ត [...]



