សហគមន៍ឡពាងប្រកាសទារសំណងពីក្រុមហ៊ុន KDC ១ហិចតា ២ម៉ឺនដុល្លា
បន្ទាប់ពីគណៈកម្មការទី១ នៃរដ្ឋសភា បានស្នើទៅសហគមន៍ឡពាង ដែលមានជំលោះដីធ្លីសេសសល់ ជាមួយក្រុមហ៊ុន KDC ឲ្យបញ្ជាក់ពីគោលជំហរឲ្យបានច្បាស់លាស់ ពាក់ព័ន្ធទៅនឹងការទាមទារសំណង ដែលពួកគេចង់បាន អ្នកស្រី អ៊ំ សុភី តំណាងសហគមន៍ខាងលើនេះ បានធ្វើការពិភាក្សាយ៉ាងហ្មត់ចត់ ជាមួយនឹងសហគមន៍ដែលមានប្រមាណជា ១៦គ្រួសារ ថានឹងកំណត់តម្លៃដី ដែលក្រុមហ៊ុនរំលោភយកនោះ ក្នុងមួយហិចតា ២ម៉ឺនដុល្លា។
តួរលេខនេះ អ្នកស្រី អ៊ុំ សុភី បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ប្រសិនបើក្រុមហ៊ុនយល់ព្រមផ្តល់សំណង ជាលុយឲ្យពួកគាត់ ដោយគ្រាន់តែសុំបញ្ចុះថ្លៃសំណងក្រោម ២ម៉ឺនដុល្លាបន្តិចបន្តួចនោះ ពួកគាត់នឹងយកទៅពិចារណាគ្នាបន្តទៀត ពោលគឺតួរលេខនេះនៅអាចចរចាគ្នាបាន។ ប៉ុន្តែប្រសិនជាក្រុមហ៊ុនមិនព្រម ផ្តល់ជាសំណងនេះមកឲ្យពួកគាត់នោះទេ [...]