Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

បាតុករ​​៤សហគមន៍ ប្ដេជ្ញា​​បន្ត​បាតុកម្ម

បាតុករ​​៤សហគមន៍ ប្ដេជ្ញា​​បន្ត​បាតុកម្ម

ក្រុម​បាតុករ មក​ពី​សហគមន៍​​ទាំង​បួន រួម​មាន សហគមន៍​បូរី​កីឡា​៣​មករា សហគមន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ (SOS) សហគមន៍​បឹងកក់ និង​បណ្តាញ​អតីត​ស្ត្រី​បឹងកក់ បាន​ប្ដេជ្ញា​ចិត្ត​ថា ពួក​គាត់​នឹង​មិន​បញ្ឃប់​ការ​ធ្វើ​បាតុកម្ម ដែល​ពួក​គាត់​បាន​គ្រោង​ធ្វើ ដល់​ទៅ​មួយ​ខែ​ជាប់​គ្នា​នោះ​ទេ។ ពួក​គាត់​បាន​និយាយ​ទៀត​ថា នឹង​បន្ត​ធ្វើ​បាតុកម្ម​នេះ រហូត​ទាល់​តែ​មាន​ការ​ដោះ​លែង​សកម្មជន​ដី​ធ្លី ចំនួន​១៩​នាក់ និង​បើ​ទោះ​ជា​មាន​ការ​អន្តរាគមន៍​បំបែក ពី​កង​កម្លាំង​សន្តិសុខ​សាលា​រាជធានី​ភ្នំពេញ​នោះ​ក៏​ដោយ។

ក្រុម​សហគមន៍​ទាំង​នោះ បាន​ជួប​ប្រជុំ​គ្នា​មាន​ចំនួន​ប្រមាណ​ជា ៣០០​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ២០ ខែ​មករា​នេះ ប៉ុន្តែ​នៅ​ម៉ោង​ប្រមាណ​ជាង ៩ :៣០នាទី ការ​ជួបជុំ​នោះ​ត្រូវ​បាន​ក្រុម​សន្ដិសុខ​ធ្វើការ​បំបែក និង​រុញ​ក្រុម​បាតុករ​ដែល​នៅ​សេស​សល់ ប្រមាណ​ជា​២០ ទៅ ៣០​នាក់ ទៅ​នៅ​ក្បែរ​វត្ត​ភ្នំ​វិញ។ អ្នកស្រី [...]

ជន​បរទេស... ហាម​ចូល​រួម​បោះ​ឆ្នោតនៅ​កម្ពុជា!

ជន​បរទេស... ហាម​ចូល​រួម​បោះ​ឆ្នោតនៅ​កម្ពុជា!

នៅ​ពេល​បោះ​ឆ្នោត​លើក​ក្រោយៗ​ទៀត ជន​បរទេស​ទាំង​នោះ នឹង​មិន​អាច​មាន​សិទ្ធិ​ចូល​រួម ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ទៀត​ទេ។ នេះ​បើ​តាម​ការ​ថ្លែង​ស្រប​គ្នា រវាង​ក្រុម​ការងារ​បច្ចេកទេស នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់​ពី​ជំនួប​កាល​ពី​ថ្ងៃ​ទី១៩ ខែ​មករា ម្សិល​ម៉ិញ ស្ដី​ពី​កិច្ច​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ច្បាប់ គ.ជ.ប ថ្មី។

កន្លង​មក​សង្គម​ស៊ីវិល​ជា​ច្រើន ដែល​ធ្វើការ​ពាក់ព័ន្ធ ធ្លាប់​អះ​អាង​ថា ក្នុង​បញ្ជី​បោះ​ឆ្នោត​​នៅ​​កម្ពុជា ស្ទើរ​គ្រប់​អាណត្តិ មាន​ឈ្មោះ​ជន​បរទេស​ជា​ច្រើន ដែល​មាន​សិទ្ធិ និង​ផ្តល់​សិទ្ធិ​ដោយ​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការ​ចូល​រួម​ឃោសនា និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ជា​ពិសេស​ជន​ជាតិ​បរទេស ដែល​បាន​ស្នាក់ និង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជន​បរទេស មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ស្ទើរ​តែ​ទាំង​អស់ [...]

សង្គម​​ស៊ីវិល​​និង​​ពលរដ្ឋ​​នៅ​​ព្រះ​​វិហារ ស្នើ​​ឲ្យ​​តុលាការ​​លែង​​សកម្មជន​​ពីរ​​នាក់ និង​​ទារិកា​​ម្នាក់

សង្គម​​ស៊ីវិល​​និង​​ពលរដ្ឋ​​នៅ​​ព្រះ​​វិហារ ស្នើ​​ឲ្យ​​តុលាការ​​លែង​​សកម្មជន​​ពីរ​​នាក់ និង​​ទារិកា​​ម្នាក់

បណ្ដាញ​​អង្គការ​​សង្គម​​ស៊ីវិល​នៅ​ខេត្ដ​ព្រះវិហារ ​រួមមាន អង្គការ​ពន្លក​ខ្មែរ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​អង្គការ​អូ​ភី​ស៊ី​ស៊ី បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ នៅ​ថ្ងៃ​ទី​២០ ខែ​មករា​នេះ ទាមទារ​​ឲ្យ​​តុលាការ និង​​ស្ថាប័ន​ពាក់ព័ន្ធ​ដោះ​លែង​​សកម្មជន​​ដី​ធ្លី​​ពីរ​​នាក់ និង​​ទារិកា​​ម្នាក់​​ឲ្យ​មាន​​សេរីភាព​​វិញ ដោយ​​ពួក​គេ​​យល់​ថា ​ការ​ឃុំ​ខ្លួន​​នេះ​​មិន​​អនុវត្ដ​​តាម​​នីតិវិធី និង​​ជា​​ការ​រំលោភ​​សិទ្ធិ​មនុស្ស​​ធ្ងន់​ធ្ងរ។​ សេចក្ដី​ថ្លែងការណ៍​ទាម​ទារ​នេះ បាន​កើត​ឡើង​មួយ​ថ្ងៃ បន្ទា​ប់​ពី​រលក​តវ៉ា​របស់​ពលរដ្ឋ មក​ពី​សហគមន៍​ពោធិទាប នៃ​ខេត្ត​ព្រះ​វិហារ បាន​ផ្ទុះ​ឡើង​កាល​ពី​ម្សិល​ម៉ិញ ទាម​ទារ​ឲ្យ​តុលាការ​សាលា​ដំបូង​របស់​ខេត្ត​នេះ ធ្វើការ​ដោះ​លែង​លោក សន វុទ្ធី និង​អ្នកស្រី លឹម ឃីម ដែល​ត្រូវ​ជា​ប្រពន្ធ​របស់​លោក សន វុទ្ធី រួម​ទាំង​ទារិកា​ដែល​ជា​កូន​របស់​អ្នក​ទាំង​ពីរ​ [...]

ម្តាយ​ចុង​ចិត្ត​កំណាច វាយ​បំបាក់​ជើង​កូន​ប្រុស​អាយុ​ពីរ​ខួប​កន្លះ

ម្តាយ​ចុង​ចិត្ត​កំណាច វាយ​បំបាក់​ជើង​កូន​ប្រុស​អាយុ​ពីរ​ខួប​កន្លះ

អស់​ជាង ១០ថ្ងៃ​កន្លង​មក​ហើយ ដែលកុមារា សំណាង ត្រូវ​បាន​ម្តាយ​ចុង​ចិត្ត​អប្រិយ បាន​វាយ​បំបាក់​ជើង​ខាង​ឆ្វេង និង​​​បន្ទាប់​មក ត្រូវ​បាន​ឪពុក​របស់​ខ្លួន​នាំ​យក​មក​ព្យាបាល នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។ ប៉ុន្តែ​គេនៅ​មិន​ទាន់​ដឹង​ថា អាច​ជា​សះ​ស្បើយ​ដូច​សភាព​ដើម ឬ​អត់​នៅ​ឡើយ​ទេ។ ក្នុង​សភាព​ត្រូវ​ព្យូ​ជើង​ទំាង​ពីរ​ឡើង​លើ ដើម្បី​ត​ភ្ជាប់​ឆ្អឹង​ដែល​បាក់​នោះ កុមារ សំណាង ត្រូវ​គេង​ស្ងៀម​នៅ​លើ​គ្រែ ពិបាក​ទាំង​ការ​ហូប​ចុក ការ​ដេកពួន​ក៏​មិន​ស្រួ​ល ទាំង​បន្ទោបង់​ក៍​ពិបាក។ ប៉ុន្តែ​រឿង​ដែល​គួរ​ឲ្យ​សរសើ​នោះ សំណាង មិន​មាន​យំ​ស្រែក​ឲ្យ​ឪពុក​របស់​ខ្លួន​លំបា​ក​​ឡើយ ទោះ​ជា​ខ្លួន​ទទួល​ភាព​ឈឺ​ចាប់​យ៉ាង​ណា​ក៏​ដោយ។

សម្រាប់​លោក ហេល ហេង ដែល​ជា​ឪពុក​របស់​កុមារា​បាន​ប្រាប់​ទស្សនាដ្តី​មនោម្យ.អាំងហ្វូថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​កូន​របស់​គាត់​បាក់​ជើង​គឺ​មក​ពី សំណាង [...]

ទ្រង់ រណឬទ្ធិ ព្រលះ កឹម សុខា ព្រោះគូទ!

ទ្រង់ រណឬទ្ធិ ព្រលះ កឹម សុខា ព្រោះគូទ!

សង្គ្រាម​ពាក្យ​សម្ដី រវាង​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឬទ្ធិ និង​លោក កឹម សុខា បាន​ផ្ទុះ​ឡើង​ហើយ។ ប្រសិន​បើ​លោក កឹម សុខា បាន​ប្រៀប​ធៀប​ទ្រង់ ទៅ​នឹង​ស្លឹក​ចេក​ដែល​គេ​យក​ទៅ​ខ្ចប់​នំ​អន្សម ហើយ​ត្រូវ​បាន​គេ​រើស​យក​មក​ប្រើ​វិញ​នោះ ព្រះ​អង្គ​ម្ចាស់ នរោត្ដម រណឬទ្ធិ បាន​ឆ្លើយ​បក​ទៅ​វិញ ដោយ​ហៅ​អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ថា​ជា​មនុស្ស​រមិល​គុណ «ដល់​ត្រើយ​ស៊ើយ​គូទ»។

ក្នុង​ពិធី​​សមាជ​វិសមញ្ញ​ប្រកាស​ថ្វាយ តួនាទី​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដល់​សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ ជា​ផ្លូវ​ការ នៅ​ព្រឹក​ថ្ងៃ​ទី ១៩ មករា នា​មជ្ឈ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ មាន​បន្ទូល​ព្រលះ​លោក កឹម សុខា យ៉ាង​ចាស់​ដៃ។ ព្រម​ជា​មួយ​គ្នា​នេះ ព្រះ​អង្គ​មាន​បន្ទូល​ថា​ព្រះ​អង្គ​ជា​អ្នក​មាន​គុណ​យ៉ាង​ធំ​ធេង​ទៅ​លើ​មេ​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ ជា​ពិសេស​លោក កឹម សុខា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...