ឈាង វុន ប្រតិកម្មតប អេង ឆៃអៀង ថាកម្ពុជាកំពុងអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាង«សកម្ម»
ក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញ ឲ្យមានការអនុវត្តច្បាប់អន្តោប្រវេសន៍ នៅកម្ពុជា ឲ្យមានភាពខ្ពស់។ ហើយក្រសួងមហាផ្ទៃ នឹងរកឲ្យឃើញនូវជនអន្តោប្រវេសន៍ ដែលខុសច្បាប់ ដើម្បីធ្វើការពិចារណាថា តើនឹងត្រូវបញ្ជូនទៅយ៉ាងណា? នេះជាការលើកឡើង របស់លោក ឈាង វុន មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ កាលពីថ្ងៃទី២៥ ខែកុម្ភៈ នេះ ដើម្បីប្រតិកម្មទៅនឹងការលើកឡើង របស់លោក អេង ឆៃអៀង អគ្គលេខាគណបក្សសង្គ្រោះជាតិ ដែលបានលើកឡើងថា កម្ពុជាមានការអនុវត្តច្បាប់អន្តោប្រវេសន៍ «ទន់ខ្សោយ មិនស្មើភាព នឹងសំដៅលើជនណា ដែលខ្លួនមិនពេញចិត្ត ឬមិនគាំទ្រ និន្នាការនយោបាយរបស់ខ្លួន» ដែលរួមមានលោក អេឡិច ជាតិអេស្បាញ ជាដើម។
លោក ឈាង វុន ដែលជាប្រធានគណកម្មការ កិច្ចការបរទេស នៃរដ្ឋសភាអាណត្តិទីប្រាំរូបនេះ បានលើកឡើងថា ចំពោះជនអន្តោប្រវេសន៍ មកពីប្រទេសមួយ [...]