Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

អ្នក​ស្លាប់​ដោយ​ការ​ឡើង​កម្ដៅ កើន​ជាង​២២០០នាក់ នៅ​ឥណ្ឌា

អ្នក​ស្លាប់​ដោយ​ការ​ឡើង​កម្ដៅ កើន​ជាង​២២០០នាក់ នៅ​ឥណ្ឌា

ភ្លៀងធ្លាក់ បានបង្អុរស្រោចស្រព កាលពីថ្ងៃអាទិត្យ នៅក្នុងរដ្ឋជាច្រើន ភាគខាងជើងនៃប្រទេស ឥណ្ឌា និងជាពិសេស​រដ្ឋធានី ញ៉ូដេលី ដែលបានរងគ្រោះ នឹងការឡើងកម្ដៅ តាំងពីច្រើនថ្ងៃមកហើយ។ ប៉ុន្តែភាពត្រជាក់ត្រជុំ ដែលបានមក​ពី​ការ​ស្រោចស្រពនេះ មិនមានរយៈពេលយូរប៉ុន្មានទេ ដោយសារគេបានប្រមើលឃើញថា សីតុណ្ហភាពនៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ នឹងកើនឡើងដល់ ៤៥អង្សាទៀត នៅក្នុងតំបន់ខាងត្បូង ខាងលិខ និងភាគខ្លះ នៃតំបន់ភាគខាងជើង របស់​ប្រទេស។

អ្នកទទួលខុសត្រូវមួយរូប បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា៖ «មនុស្ស១៦៣៦នាក់ បាន​ស្លាប់ នៅក្នុងរដ្ឋ អេនដ្រា (Andhra) តែមួយ» ខណៈអ្នកទទួលខុសត្រូវម្នាក់ទៀត បានអះអាងថា ៥៤១នាក់ផ្សេងទៀត បាន​ស្លាប់ នៅក្នុងរដ្ឋផ្សេងទៀត។

ជារៀងរាល់រដូវក្ដៅ (រាល់ឆ្នាំ) មនុស្សជាច្រើនរយនាក់ ដែលភាគច្រើនជាអ្នកក្រីក្រ បានស្លាប់ដោយសារការឡើងកម្ដៅ។ ប៉ុន្តែនៅឆ្នាំ២០១៥នេះ [...]

ISIS ដាក់​គ្រាប់​បែក​កម្ទេច​ពន្ធនាគារ​មួយ របស់​ស៊ីរី

ISIS ដាក់​គ្រាប់​បែក​កម្ទេច​ពន្ធនាគារ​មួយ របស់​ស៊ីរី

មួយភាគធំ នៃពន្ធនាគារដែលស្ថិតនៅ កណ្ដាលវាលខ្សាច់ និងមានឈ្មោះ គួរឲ្យព្រឺខ្លាច សម្រាប់ប្រជាជនស៊ីរីនោះ ត្រូវ​បាន​កម្ទេចចោល ដោយគ្រាប់បែក របស់ក្រុមសមាជិករដ្ឋអ៊ីស្លាម។ គ្រាប់បែកទាំងនោះ បានដាក់នៅខាងក្នុង និងនៅជុំ​វិញ​ពន្ធនាគារ ដែលធ្វើឲ្យកម្លាំងនៃការផ្ទុះ បានបំផ្លាញអាគារ របស់ពន្ធនាគារសឹងតែទាំងស្រុង។ នៃបើតាមសេចក្ដី​រាយ​ការណ៍ របស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស ដែលលបលួចធ្វើការ នៅក្នុងប្រទេស៊ីរី។

ក្រុង ប៉ាលមៀរ អតីតរាជធានីបូរាណមួយ របស់ប្រទេស ត្រូវបានក្រុមស្ម័គ្រប្រយុទ្ធ របស់ព្រះជាម្ចាស់ ឬហៅថា ជីហាដ (jihad) វាយដំណ្ដើមកាន់កាប់បាន កាលពីជាង១០ថ្ងៃមុន។

ក្រុមសមាជិក រដ្ឋអ៊ីស្លាម បានបង្ហោះសារ នៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) នូវរូបថតជាច្រើន បង្ហាញពីការ​កម្ទេច​ពន្ធនាគារនេះ។ ប៉ុន្តែសម្រាប់លោក «Mohammad Sarmini» សកម្មជនប្រឆាំង ដើម្បីសេរីភាពនៅស៊ីរី ដែល​កំពុង​រស់​នៅ​គេចខ្លួន បានចាត់ទុកថា [...]

យុវជន​ម្នាក់​ល្មោភ​​​រួម​រ័ក្ស​ឲ្យ​សម្លេង​ខ្លាំងៗ រង​ការ​បណ្ដេញ​ចេញ

យុវជន​ម្នាក់​ល្មោភ​​​រួម​រ័ក្ស​ឲ្យ​សម្លេង​ខ្លាំងៗ រង​ការ​បណ្ដេញ​ចេញ

ជារៀងរាល់យប់ និងពេលខ្លះទាំងកណ្ដាលថ្ងៃចេស យុវជនល្មោភកាមម្នាក់ បានបង្ករឿងហេតុ ដ៏គួរឲ្យហួសចិត្ត សម្រាប់​អ្នករស់នៅ ជិតខាងរបស់ខ្លួន។ នោះគឺយុវជនយើង បានបង្ហោះដៃគូរួមភិសម័យ​របស់ខ្លួន ឲ្យឡើងថានសួគ៌៧ជាន់ ជា​មួយ​នឹងសម្រែកថ្ងូរ ដ៏អស្ចារ្យ ដែលធ្វើឲ្យអ្នករស់នៅជិតខាង ក្នុងសង្កាត់ទី១៦ នៃរដ្ឋធានីប៉ារីស អត់ទ្រាំមិនក្ដៅ​ក្រហាយ​មិន​បាន។ នេះបើតាមការផ្សាយដឹង ពីសារព័ត៌មានបារាំង «Le Parisien» ផ្សាយក្នុងសប្ដាហ៍កន្លងទៅ។

អ្នកជិតខាងម្នាក់ បានថ្លែងប្រាប់សារព័ត៌មានខាងលើថា៖ «ខ្ញុំមិនដឹងថា វាកំពុងសម្ដែងតួអង្គ ក្នុងវគ្គកាម៉ាស៊ូត្រា (Kama​-sutra ជាគម្ពីរួមរ័ក្សដ៏ល្បី របស់ប្រទេសឥណ្ឌា) នោះទេ តែខ្ញុំឮសម្លេង សឹងតែរាល់យប់ គឺអត់លួសពេលសោះ តែម្ដង»។

អ្នកជិតខាងម្នាក់ទៀត បានរាយការណ៍ដែរថា មានយុវតីស្អាតៗ ពីប្រទេសអ៊ឺរ៉ុបខាងកើត មកកាន់ផ្ទះយុវជននោះ បន្ត​កន្ទុយ​គ្នាជាប់មិនដែលដាច់ឡើយ។ ហើយមិនត្រឹមតែសម្លេងទេ [...]

នៅ​ភ្នំពេញ កុំ​ដើរ​យប់​តែ​ឯង ព្រោះ​នឹង​ត្រូវ​ក្មេង​ស្ទាវ​«វាយ​កំសាន្ដ»

នៅ​ភ្នំពេញ កុំ​ដើរ​យប់​តែ​ឯង ព្រោះ​នឹង​ត្រូវ​ក្មេង​ស្ទាវ​«វាយ​កំសាន្ដ»

សម្រាប់រាជធានីភ្នំពេញ ក្នុងពេលបច្ចុប្បន្ន គេមិនត្រូវដើរចេញ នៅពេលយប់នោះទេ។ ព្រោះបើតាមមន្ត្រីសមត្ថកិច្ចម្នាក់ បាន​និយាយថា ការចេញដើរ នៅតាមផ្លូវសារធារណៈ ទាំងយប់អាធ្រាតនោះ អាចនឹងនាំជាបញ្ហា ដូចករណីបុរស​ខាង​ក្រោម។

ហេតុការណ៍គ្មានជម្លោះ នៅដើរសុខៗ ត្រូវបានគេព្រួតវាយនេះ បានកើតឡើង កាលពីម៉ោង៣រំលងអាធ្រាត យប់ថ្ងៃទី២៨ ឈានចូថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៥ នៅតាមបណ្តាយផ្លូវសុធារស ត្រង់ចំនុចជិតវត្តខ័ន្ត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។ ករណីនេះ បង្ករដោយក្រុមក្មេងស្ទាវមួយក្រុម មានគ្នាប៥នាក់ ស្រីម្នាក់ប្រុស៤នាក់ ជិះម៉ូតូ២​គ្រឿង មិនស្គាល់ស្លាកលេខ បានធ្វើសកម្មភាពវាយ ទៅលើបុរសរងគ្រោះ ទាំងកំរោល ដោយប្រើស្វ័យកាំភ្លើង និងដំបង​ដែក។

សាក្សីដែលឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរសររងគ្រោះឈ្មោះ ទឹម រស់ រស់​នៅផ្ទះលេខតេ១៦៤ ផ្លូវនរោត្តមភូមិ១៨ សង្កាត់ទន្លេបាសាក់ [...]

អស់​អ្នក​ឈ្លោះ រក​គ្នា​ឯង​មក​ឈ្លោះ រឿង​ជំពាក់​លុយ​មិន​សង

អស់​អ្នក​ឈ្លោះ រក​គ្នា​ឯង​មក​ឈ្លោះ រឿង​ជំពាក់​លុយ​មិន​សង

ការឈ្លោះប្រកែកគ្នា ដល់ថ្នាក់«វាយតប់» មិនមែនជាដំណោះស្រាយដ៏ល្អ នៅក្នុងសង្គមនោះឡើយ បើទោះជានៅក្នុង សមាគម​តែមួយ ឬផ្សេងគ្នា ឬនៅទីណាក៏ដោយ។ ការវាយដំ នៅលើរូបរាងកាយ ជាអំពើអសីលធម៌ និងខុសពីច្បាប់រដ្ឋ ដែលអាចនឹង​ត្រូវ​ផ្ដន្ទាទោស ឲ្យជាប់ពន្ធនគារ។

ប៉ុន្តែ ហេតុការណ៍វាយតប់ ជៀសមិនរួច រវាងសមាជិកគ្នាឯង ក្នុងសមាគមតែមួយនេះ បានកើតឡើង កាលពីវេលាម៉ោ៧ និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ នៅក្បែរផ្សារអូឬស្សី ក្នុងសង្កាត់បឹងព្រលឹតទី១ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។ ហេតុការណ៍នោះ បានបណ្តាល ឲ្យបុរសម្នាក់ ក្លាយជាជនរងគ្រោះ រងរបួសត្រង់ដៃ ចង្ការ និងពោះ ហើយត្រូវ​បាន​បញ្ជូន ទៅមន្ទីពេទ្យឯកជនឈ្មោះ «សម្ភពសុក្រិត្យ»។

ករណីនេះ ត្រូវបានប្រភពបានការមួយ បញ្ជាក់ថា ហេតុការណ៍ដំបូង ដែលបណ្តាលឲ្យមាន ការវាយតប់គ្នានេះ បណ្តាល​មក​ពីការជំពាក់លុយគ្នា រវាងភាគីរងគ្រោះ និងភាគីម្ចាស់លុយ។

ប្រភពបានបន្តទៀតថា ភាគីរងគ្រោះឈ្មោះ យូ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...