ចុះបង្ក្រាប«បារ»បារាំង ដែលបង្កប់អ្នកជក់ស៊ីហ្សាបាន៧នាក់
«បារ»បារាំង ដែលរងការបង្ក្រាប ពីមន្ត្រីសមត្ថកិច្ចនោះ មានទីតាំងនៅផ្ទះលេខ ៣៨ ផ្លូវ ១១០ ក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អ្នកប្រើប្រាស់៧នាក់ ស្រីម្នាក់ ប្រុស៦នាក់ ត្រូវបានឃាត់ខ្លួន ដែលមានទាំងប្រដាប់ប្រដារ ប្រើប្រាស់ផ្សេងៗនៅ នឹងកន្លែងផងដែរ។ ករណីចុះបង្កា្របនេះ ដឹកនាំកម្លាំដោយព្រះរាជអាជ្ញា លោក ប៊ុន ណារា និងគណៈបញ្ជាកាអភិបាលខណ្ឌ លោក ហួត ចាន់យ៉ារ៉ាន និង លោក ចាន់ បណ្ឌិត នាយរងខណ្ឌដូនពេញផងដែរ។
ហេតុការណ៍នេះ ត្រូវបានមន្រ្តីខាងលើបញ្ជាក់ថា បានចុះបង្ក្រាបកាលពីវេលាម៉ោង៣ និង ១៥នាទីរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥ នៅទីតាំងខាងលើ ជាប់នឹងផ្សារកណ្តាល។ កន្លែងដែលមានបង្កប់អ្នកជក់ថ្នាំ ប្រភេទ ស៊ីហ្សា ដែលត្រូវបានសាលាដំបូង ចេញដីការបង្កាប់ឲ្យចាប់ខ្លួននោះ មានស្លាកយីហោ Crepes Cofe ដែលចាប់បានម្ចាស់អ្នកបើកម្នាក់ ឈ្មោះ ចាន់ ថា មានទីលំនៅក្នុង ទីតាំងជក់ថ្នាំខាងលើ [...]
