
ប្រមុខការទូតអ៊ឺរ៉ុបអះអាង ពីគម្រោងលប់ការអនុគ្រោះផ្នែកពាណិជ្ជកម្មសម្រាប់កម្ពុជា
«ការគោរពសិទ្ធិមនុស្ស ដែលជាមូលដ្ឋានគ្រឹះ និងសិទ្ធិការងារ គឺជាលក្ខខណ្ឌចាំបាច់ ដើម្បីទទួលបានការអនុគ្រោះ ផ្នែកពាណិជ្ជកម្ម» នេះជាការអះអាងជាថ្មីទៀត នៅក្នុងចម្លើយជាលាយលក្ខណ៍អក្សរ របស់អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី (Federica Mogherini) អនុប្រធានគណៈកម្មការអ៊ឺរ៉ុប / តំណាងជាន់ខ្ពស់នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងនយោបាយសន្តិសុខ ដែលបានសរសេរ ក្នុងដើមខែមីនានេះ តបទៅនឹងសំណួរ របស់តំណាងរាស្ត្រអ៊ឺរ៉ុប ជុំវិញស្ថានភាពនយោបាយចុងក្រោយ នៅក្នុងប្រទេសកម្ពុជា។
អ្នកស្រី ហ្វេដឺរីកា ម៉ូហ្គេរីនី បានសរសេរបន្តថា គណៈកម្មការអ៊ឺរ៉ុប សហការជាមួយនឹងការិយាល័យអ៊ឺរ៉ុប ទទួលបន្ទុកសកម្មភាពខាងក្រៅ (European External Action Service) កំពុងឃ្លាំមើលស្ថានភាពវិវត្តន៍ទៅមុខ នៅក្នុងប្រទេសកម្ពុជា ដើម្បីពិនិត្យមើល ថាតើលក្ខខណ្ឌទាំងអស់ ត្រូវបានបំពេញឬទេ មុននឹងឈានទៅដាក់ទណ្ឌកម្ម ឬចាត់វិធានការ ដូចមានចែង [...]