
អង្គការមួយប្ដឹងប្រធានាធិបតី ត្រាំ ពីបទ«រំលោភរដ្ឋធម្មនុញ្ញ»
លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ដែលទើបនឹងចូលកាន់តំណែងនេះ បានពីរថ្ងៃ នៅតែទទួលបានប្រាក់ចំណូល ប្រកបដោយភាពមន្ទិលពីបរទេស ដែលជាការរំលោភធ្ងន់ធ្ងរ ទៅលើរដ្ឋធម្មនុញ្ញ នៃសហរដ្ឋអាមេរិក។ នេះ បើតាមអង្គការ «Citizens for Responsibility and Ethics in Washington (Crew)» ជំនាញខាងការប្រឆាំងអំពើពុករលួយ ដែលបានថ្លែងឲ្យដឹង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ កាលពីថ្ងៃអាទិត្យ។
អង្គការបានអះអាងថា ខ្លួននឹងដាក់ពាក្យបណ្ដឹង ប្រឆាំងប្រធានាធិបតីអាមេរិកថ្មី ទៅកាន់តុលាការសហព័ន្ធ ដែលមានទីតាំងក្នុងសង្កាត់ «Manhattan» នៃទីក្រុងញ៉ូយក ចាប់ពីថ្ងៃចន្ទនេះទៅ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាននោះ អង្គការបានលើកឡើង ពីការស៊ើបអង្កេតរបស់ខ្លួន ដែលអះអាងថា ប្រធានាធិបតី ត្រាំ បានរក្សាទុក នូវការជាប់ពាក់ព័ន្ធ ផ្នែកហិរញ្ញវត្ថុដ៏ធំសម្បើម ពីសំណាក់សហគ្រាស [...]