
នៅពេល ត្រាំ បង្កើតព្រឹត្តិការណ៍ភេរវកម្ម នៅប្រទេសស៊ុយអែដ...
កាលពីចុងសប្ដាហ៍កន្លងមកនេះ ពិភពលោកបានទទួលការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងដំណឹងមួយ ធ្លាយចេញពីមាត់ប្រធានាធិបតីអាមេរិក ដែលបានអះអាង ពីអំពើភេរវកម្ម នៅក្នុងប្រទេសស៊ុយអែដ។ បញ្ហានៅត្រង់ថា គ្មានអំពើភេរវកម្មណាមួយ សូម្បីតែបន្តិច ដែលបានកើតឡើង នៅក្នុងប្រទេសអ៊ឺរ៉ុបភាគខាងជើង មួយនេះទេ។ តែសម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) វិញ បែរជាបានអះអាងថា ករណីនេះបានកើតឡើង និងហើយថា ហេតុការណ៍ដ៏អភ័ព បានសម្លាប់មនុស្ស ជាច្រើននាក់នោះទៀត។
លោក ត្រាំ បានថ្លែងកាលពីថ្ងៃសៅរ៍ នៅចំពោះមនុស្សច្រើននាក់ ក្នុងរដ្ឋផ្លរីដា (Florida) ដើម្បីការពារនយាបាយ ប្រឆាំងអន្តោប្រវេសន៍ របស់លោក យ៉ាងដូច្នេះថា៖ «សូមក្រឡេកមើល អ្វីដែលបានកើតឡើង នៅក្នុងប្រទេសអាល្លឺម៉ង់ សូមងាកទៅមើល អ្វីដែលបានកើតឡើង កាលពីយប់ម្សិលម៉ិញ (ត្រូវជាយប់ថ្ងៃសុក្រ បើធៀបនឹងថ្ងៃ [...]