Posts in ‘សម្រាំងបច្ចុប្បន្នភាព’ Category

ផ្ទុះ​គ្រាប់​បែក​នៅ​ ម៉ានីល របួស​១៤នាក់ មុន​​​ជំនួប​​កំពូល​​អាស៊ាន

ផ្ទុះ​គ្រាប់​បែក​នៅ​ ម៉ានីល របួស​១៤នាក់ មុន​​​ជំនួប​​កំពូល​​អាស៊ាន

មនុស្ស១៤នាក់ បានរងរបួស ក្នុងនោះ មាន២នាក់បានរងរបួសធ្ងន់ ពីការបំផ្ទុះគ្រាប់បែកឆ្នៃមួយគ្រាប់ ក្នុងសង្កាត់ «Quiapo» កណ្ដាលរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន នៅវេលាម៉ោង ២៣ យប់ថ្ងៃសុក្រ នៅមុនជំនួបកំពូលអាស៊ាន តែប៉ុន្មានម៉ោងប៉ុណ្ណោះ (ចាប់ផ្ដើមប្រជុំ នៅព្រឹកថ្ងៃសៅរ៍)។ នេះបើតាមការអះអាងរបស់នគរបាល និងប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន។

ទីកន្លែងកើតហេតុ ស្ថិតនៅចំងាយប្រមាណ ៥គីឡូម៉ែត្រ ពីអាគារនៃជំនួបកំពូលអាស៊ាន លើកទី៣០ ដែលត្រូវបានរៀបចំធ្វើ នៅឆ្នាំនេះ ក្នុងវេនរបស់ប្រទេសហ្វីលីពីន ដោយមានការចូលរួម ពីប្រមុខរដ្ឋាភិបាលអាស៊ាន ទាំង១០ប្រទេស ក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយរូបផង។

អាជ្ញាធរនៃប្រទេសហ្វីលីពីន បានច្រានចោល ការជាប់ទាក់ទងពីការបំផ្ទុះគ្រាប់បែកនេះ ទៅនឹងកិច្ចប្រជុំអាស៊ាន ហើយថាកំពុងស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីឈានទៅចាប់ជនបង្ក។

ចំនួនជនរងរបួស ទាំង១៤នាក់នេះ ត្រូវបានឲ្យដឹងនៅថ្ងៃសៅរ៍ [...]

នាវាសង្គ្រាម​បារាំង​​ផ្ទុក​ឧទ្ធម្ភាគចក្រ ទៅ​ដល់​ជប៉ុន​ដើម្បី​សមយុទ្ធ

នាវាសង្គ្រាម​បារាំង​​ផ្ទុក​ឧទ្ធម្ភាគចក្រ ទៅ​ដល់​ជប៉ុន​ដើម្បី​សមយុទ្ធ

នាវាសង្គ្រាមផ្ទុកឧទ្ធម្ភាគចក្រ របស់ប្រទេសបារាំង ដែលមានឈ្មោះ «Mistral» នឹងចូលធ្វើសមយុទ្ធរួមគ្នា​ដ៏​ធំ រវាង​កង​ទ័ព មកពីប្រទេសមហាយក្សចំនួនបួន គឺបារាំង ជប៉ុន អង់គ្លេស និងអាមេរិក។ ជាសមយុទ្ធ​យោធា​ដែល​បានគ្រោង​ធ្វើ ជួនចំពេល ជាមួយនឹងស្ថានភាពក្នុងតំបន់ កំពុងកើនកម្ដៅឡើងយ៉ាងខ្លាំងក្លា ជា​មួយ​ប្រទេស​​កុម្មុយនីសកូរ៉េ។

នាវា «Mistral» បានចូលចត កាលពីថ្ងៃសៅរ៍ នៅក្នុងឆកសមុទ្រ «Sasebo» នៃក្រុង «Nagasaki» ស្ថិត​នៅ​ភាគ​នារតី នៃ​ប្រទេស​ជប៉ុន។ នេះ បើតាមការប្រកាសឲ្យដឹង របស់កងទ័ពជប៉ុន និងអាជ្ញាធរបារាំង។ នាវា​មួយ​គ្រឿង​នេះ មាន​លក្ខណៈ​ជា​មន្ទីរពេទ្យ​ចល័ត នៅលើផ្ទៃសមុទ្រផង និងមាន​សមត្ថភាព ក្នុង​ការ​ដឹក​ជញ្ជូន​សម្ភារៈ សឹក និង​​កង​កម្លាំង​ផង។ វាមានផ្ទុក នូវទូកតូចៗជាច្រើន ដើម្បីដឹកពល​ទាហាន យក​ទៅដាក់ចុះ ​នៅ​លើ​ដី​គោក​ បាន​ភ្លាមៗ។

» រូបភាពពន្យល់ ពីសមត្ថភាពដ៏លំអិត នៃនាវាសង្គ្រាម «Mistral» [...]

ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជាហើយ

ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជាហើយ

លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ នាយករង​ការផ្សាយ ផ្នែកខេមរភាសា នៃវិទ្យុ​អាស៊ី​សេរី​ បាន​ចាក​ចេញពី​កម្ពុជា ទៅ​កាន់​រាជធានី​ បាងកក ប្រទេស​ថៃ ហើយ តាម​ជើងហោះហើរ​ របស់ក្រុមហ៊ុន​អាកាសចរណ៍ «Thai Airway» កាលពីម៉ោង​១៥ និង០៤​នាទី ​ថ្ងៃសុក្រ ​ទី​២៨ ខែមេសា ឆ្នាំ២០១៧ ម្សិលម៉ិញ។ នេះ​បើ​​យោងតាម​សារព័ត៌មានក្នុងស្រុក ជាច្រើន ដែលផ្សាយឲ្យដឹង នៅរសៀលថ្ងៃសៅរ៍នេះ។

ព័ត៌មាននេះ ត្រូវបានអះអាង ថាជាការពិត ដោយមន្ត្រីជាន់ខ្ពស់ របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និងបន្ទាប់មក អះអាងបន្ថែម ដោយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ លោក ខៀវ សុភ័គ បានថ្លែងថា នាយករងការផ្សាយ ជាខេមរភាសា នៃវិទ្យុអាស៊ីសេរី បានចាកចេញពីកម្ពុជា ដោយប្រើលិខិតឆ្លងដែនអាមេរិក។

យ៉ាងណា ការអះអាងខាងលើនេះ ​មិន​ទាន់​មានការ​បញ្ជាក់ ​ពីលោក ហួត វុទ្ធី ឬពីស្ថាប័ន​វិទ្យុ​អាស៊ី​សេរី ​នៅឡើយ​ មកទល់នឹងម៉ោងនេះ។ កាលពីថ្ងៃ​ទី​២១ ខែមេ​សា ឆ្នាំ២០១៧ [...]

កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​ជា​ថ្មី តែ​ជួប​បរាជ័យ

កូរ៉េ​ខាង​ជើង​បាញ់​កាំជ្រួច​ជា​ថ្មី តែ​ជួប​បរាជ័យ

ដំណឹង នៃការបាញ់កាំជ្រួចជាថ្មីនេះ របស់របបកុម្មុយនីសកូរ៉េ ត្រូវបានប្រកាសអះអាង ក្រសួង​ការពារ​ជាតិ ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង និងត្រូវបាន​បញ្ជាក់​បន្ថែម ដោយបញ្ជាការ​ដ្ឋាន របស់កងទ័ព​អាមេរិក នៅ​ក្នុង​មហា​សមុទ្រ​បាស៊ីភិក។ ស្រង់សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន យ៉ុងហាប់ (Yonhap) កងទ័ពកូរ៉េ​ខាង​ត្បូង បាន​អះអាង​ថា ការ​បាញ់​បាន​ធ្វើ​ឡើង កាលពីព្រឹកព្រហាមថ្ងៃសៅរ៍ ចេញពីមូលដ្ឋាន​យោធាមួយ នៃ​តំបន់ «Bukchang» ក្នុងខេត្ត «Pyeongannam-do» ភាគខាងជើងរដ្ឋធានី ព្យុងយ៉ាង។

ប្រភពនោះ បានបន្តទៀតថា ការព្យាយាមនេះ របស់ប្រទេសកុម្មុយនីស បានជួបបរាជ័យ ដោយ​សារ​កាំជ្រួច​អន្តរទ្វីប ទំនង​ជា​បានផ្ទុះ នៅក្នុង​អាកាស នៅប៉ុន្មានវិនាទី​ក្រោយការបាញ់។ គេមិនទាន់ដឹងថា កាំជ្រួច​​ដែល​​​របប​​ក្រុង​ព្យុងយ៉ាង​​បាន​​បាញ់​នេះ មានប្រភេទអ្វីនៅឡើយ។

សកម្មភាពរបស់របបកុម្មុយនីស បានធ្វើឡើង [...]

អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា​«អន់»​ជាង​ភូមា

អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា​«អន់»​ជាង​ភូមា

នៅមិនទាន់បានមធ្យមភាគ នៅឡើយទេ សម្រាប់វិស័យសារព័ត៌មាន នៅកម្ពុជា បើគេប្រៀបធៀបចំណាត់ថ្នាក់ របស់ប្រទេសនេះ នៅក្នុងបញ្ជីចំណាត់ថ្នាក់ ទាំង ១៨០ ប្រទេស ទើបនឹងចេញផ្សាយ ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (ហៅជាភាសាអង់គ្លេស «Reporters Without Borders » និងបារាំង «Reporters sans Frontières») ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ប្រទេសកម្ពុជា ទទួលបានពិន្ទុ ៤២,០៧ ត្រូវនឹងចំណាត់ថ្នាក់លេខ ១៣២ ខណៈប្រទេសដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺប្រទេសណ័រវេស ដែលទទួលបានពិន្ទុ ត្រឹមតែ៧,៨០ប៉ុណ្ណោះ។

នៅបណ្ដាប្រទេសទាំង១០ នៃតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាគ្រាន់បើជាង៦ប្រទេស មាន៖ ប្រទេស វៀតណាម (លេខ ១៧៥) ឡាវ (លេខ ១៧០) ព្រុយណេ (លេខ ១៥៦) សិង្ហបូរី (លេខ ១៥១) ម៉ាឡេស៊ី (លេខ ១៤៤) និងប្រទេស ថៃ (លេខ ១៤២)។ តែចំណាត់ថ្នាក់របស់កម្ពុជា នៅអន់ជាង៣ប្រទេស នោះគឺប្រទេស ឥណ្ឌូនេស៊ី (លេខ ១២៤) ហ្វីលីពីន (លេខ ១២៧) និងជាពិសេស គឺប្រទេសភូមា (លេខ ១៣១) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...