អគ្គីភ័យឆេះក្លិបមួយ នៅចាក់អង្រែក្រោម ស្លាប់និងរបួស៧នាក់
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិរការ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្លិបដែលរងការខូចខាត មានឈ្មោះ«ឃីក្លិប» ជាកន្លែងសម្រាប់រាំច្រៀង ពេលរាត្រី របស់អ្នកត្រូវការសេវាសប្បាយ។ ប្រភពព័ត៌មាន បានប្រាប់ឱ្យដឹងថា អ្នកស្លាប់និងរបួស០៧នាក់នោះ ស្រី៥នាក់(ស្លាប់) និងប្រុសពីរនាក់ របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីពេទ្យកាល់ម៉ែត។
រីឯការខូចខាត ក្នុងឃីក្លឹបអស់ប្រមាណ៨០ភាគរយ។ នេះបើតាមការបញ្ជាក់ របស់អ្នកគ្រប់គ្រងផ្នែកពន្លត់អគ្គីភ័យ។ ក្នុងនោះ គេនៅមិនទាន់ដឹង ពីមូលហេតុនៃការឆាបឆេះ ពិតប្រាកដនៅឡើយ។ ដោយឡែក សម្រាប់រថយន្តពន្លត់អគ្គីភ័យវិញ ត្រូវបានប្រើប្រាស់ យកមកពន្លត់អស់ចំនួន២៤គ្រឿង ទើបភ្លើងរលត់ បាន១០០ភាគរយ។ យ៉ាងណាក៏ដោយ ប្រធានផ្នែកពន្លត់អគ្គីភ័យ [...]