Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

មេ​ខ្លា​ឃ្លោកម្នាក់​ក្នុង​ខណ្ឌ​៧មករា ត្រូវអស់​លក្ខ

មេ​ខ្លា​ឃ្លោកម្នាក់​ក្នុង​ខណ្ឌ​៧មករា ត្រូវអស់​លក្ខ

ករណីចុះចាប់ខ្លួនមេខ្លាឃ្លោក បានធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ វេលាម៉ោង១២ និង៣០នាទី​ថ្ងៃ​ត្រង់ ស្ថិតនៅក្នុងអាគារបុរីកីឡា ជាន់ទី៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ កិច្ច​អន្តាគមន៍​របស់​មន្ត្រី​អាជ្ញាធរ បានឃាត់ខ្លួនជនសង្ស័យ ជាមេចាក់ខ្លាឃ្លោក និងវត្ថុតាងនៅនឹងកន្លែង។

បើតាមសំដីរបស់លោក នេត ស៊ីថុន អធិការនរគបាល ខណ្ឌ៧មករា បានប្រាប់ឲ្យដឹងថា ក្រោយពេល បាន​ទទួល​ពាក្យបណ្តឹង ពីប្រជាពលរដ្ឋ លោកបានចាត់កម្លាំង នរគបាលព្រហ្មទណ្ឌ ចុះធ្វើការបង្រ្កាប់និង ឈាន​ដល់ការចាប់ខ្លួន ស្រ្តីជាមេខ្លាឃ្លោក ព្រមទាំងវត្ថុតាង ខណះពេលដែលកំពង់អង្គុយលេង ជាក់ស្តែងតែម្តង។ លោកបានបន្តទៀតថា ជាមួយគ្នានេះ កងកម្លាំងនគរបាល ថែមទាំងបានរឹបអូស ក្រដាសខ្លាឃ្លោក និង​ប្រាក់​ដុល្លារចំនួន ១០១០ដុល្លា ប្រាក់រៀលចំនួន ៤០ ម៉ឺនរៀលនោះទៀត។

ស្រ្តីដែលត្រូវបានឃាត់ខ្លួននោះ មានឈ្មោះ ចាន់ ណា មានអាយុ ៥៤ ឆ្នាំ [...]

រថយន្ដ​ដឹក​ស្រូវ ប៉ះ​ស្រ្តី​ម្នាក់​ធ្លាយ​ពោះវៀន នៅ​បាត់ដំបង

រថយន្ដ​ដឹក​ស្រូវ ប៉ះ​ស្រ្តី​ម្នាក់​ធ្លាយ​ពោះវៀន នៅ​បាត់ដំបង

តាមម្ចាស់គណនីហ្វេសប៊ុក ដែលបានយកករណីគ្រោះថ្នាក់នេះ មកមកបង្ហោះចែកចាយនោះ បានឲ្យដឹងថា ហេតុការណ៍ បានកើតឡើងនៅ វេលាម៉ោង៦ និង២០ នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ រវាងរថយន្តប្រភេទ ហ៊ីយ៉ាន់ដាយ ដឹកស្រូវ១គ្រឿង បានបុកស្រ្តីជិះកង់ម្នាក់ នៅចំណុចលើផ្លូវជាតិ លេខ៥ ស្ថិតក្នុងក្រុមទី៨ ភូមិ.ឃុំ ជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឲ្យធ្លាយពោះវៀន។

ប្រភពដដែល បានបញ្ជាក់ទៀតថា រថយន្ត ដែលពាក់ស្លាកលេខ ភ្នំពេញ 3A-9377 ខាងលើ បានបើកបរពីខេត្ត បន្ទាយមានជ័យ ទៅខេត្តបាត់ដំបង ស្របទិសគ្នាជា មួយស្រ្តីជិះកង់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍ និងជួយដឹកជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្តវិញ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុក​ រថយន្តដឹកស្រូវរបស់ខ្លួន នៅ​កន្លែង​កើតហេតុ៕

ជិះ​រថយន្ដ​កាត់​អគ្គិភ័យ​ឆេះ​ព្រៃ​ដ៏​ព្រឺ​ព្រួច៖ ​ដូច​ភ្លើង​ឆេះ​កល្ប?

«បើករថយន្ដឆ្លងកាត់ព្រៃ ដែលកំពុងឆេះយ៉ាងសន្ធោសន្ធៅ» ជាចំណងជើងវីដេអូ ដែលជនជាតិ​អាមេរិក​រស់​នៅ ក្នុងរដ្ឋកាលីហ្វ័នីមួយរូប បានដាក់បង្ហោះ កាលពីសប្ដាហ៍កន្លងមកនេះ ដោយបង្ហាញឲ្យឃើញ នូវ​រូប​ភាព​ភ្លើង«ឆេះកាល» ដ៏គួរឲ្យព្រឺព្រួច។ វីដេអូនេះត្រូវបានថត នៅពេលដែលជនជាតិអាមេរិករូបនោះ បានជិះ​រថយន្ដ​គេចចេញ ពីភ្លើងឆេះព្រៃ ដែលបានបំផ្លាញព្រៃឈើ ជាច្រើនហិចតា នៅក្នុងរដ្ឋកាលីហ្វ័នី។

បើតាមការអះអាង របស់ម្ចាស់វីដេអូ បានឲ្យដឹងថា លោកបានគេចចេញ ពីក្រុង «Middletown» នៅយប់​ថ្ងៃ​សៅរ៍វេលាម៉ោង ប្រមាណជា ២០និង៣០នាទី។ ផ្ទះសម្បែងរាប់រយខ្នង ត្រូវបានឆេះខ្ទេច ទៅជាធ្យូង បង្ក​ឡើងពីភ្លើងឆេះព្រៃ ដែលបានលាតសន្ធឹងដល់ទៅជាង ១៦ហិចតា គ្រាន់តែក្នុងរយៈពេល មួយចុង​សប្ដាហ៍​ប៉ុណ្ណោះ។ អ្នករស់នៅក្នុងតំបន់ ត្រូវបានអាជ្ញាធរបញ្ជា ឲ្យចាកចេញ ខណៈអភិបាលរដ្ឋកាលីហ្វ័នី បាន​ប្រកាស​ដាក់តំបន់នោះ ស្ថិតក្នុងភាពអាសន្ន។

សូមបញ្ជាក់ដែរថា [...]

ឡេនគ្រីស័រ ប៉ះ នីសាន់ ខ្ទេច​ផ្នែក​ខាង​មុខ​ទាំង​សង​ខាង

ឡេនគ្រីស័រ ប៉ះ នីសាន់ ខ្ទេច​ផ្នែក​ខាង​មុខ​ទាំង​សង​ខាង

តាមគណនីហ្វេសប៊ុក ដែលបានយកករណីនេះ មកបង្ហោះ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង នៅវេលាម៉ោង ២២ និង ០០ នាទីយប់ត្រូវថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ២០១៥ រវាងរថយន្ត Land Cruiser និង រថយន្ត Nissan Navara នៅម្តុំច្រកចូលបន្ទាយទ័ពពិសេស ឆ័ត្រយោងលេខ៩១១ តាម បណ្តោយផ្លូវជាតិលេខ ៤ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្តោយឲ្យខ្ទេចរថយន្តផ្នែកមុខ។

តាមប្រភពពីគណនីដដែល បានឲ្យដឹងថា រថយន្ត Land Cruiser ពណ៍ខ្មៅ មានស្លាកលេខ ភ្នំពេញ 2AA 1763 បើកបរតាមបណ្តោយផ្លូវជាតិលេខ ៤ លុះមកដល់ម្តុំច្រកចូលបន្ទាយទ័ពនេះ បានបុកជាមួយរថយន្ត Nissan Navara ពណ៍ស មិនស្គាល់លេខ ចំពីមុខពេញមួយទំហឹង បណ្តាលឲ្យខូច ខាតរថយន្ត ផ្នែកខាងមុខទាំងសាងខាង។ ប៉ុន្តែស្គាល់អត្តសញ្ញាណអ្នកបើក បររថយន្តទាំងពីរ មិនត្រូវបានបង្ហើប ឲ្យដឹងឡើយ។

ក្រោយពេលកើតហេតុ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិសែនជ័យ បានមកធ្វើការអន្តរាគមន៍ នៅកន្លែងកើតហេតុខាងលើ [...]

ក្រុមហ៊ុន​យួន​សុំ​ដូរ​ដី​មិន​បាន ប្តឹង​ពលរដ្ឋ​ខ្មែរ​ឡើង​តុលាការ!

ក្រុមហ៊ុន​យួន​សុំ​ដូរ​ដី​មិន​បាន ប្តឹង​ពលរដ្ឋ​ខ្មែរ​ឡើង​តុលាការ!

ក្រុមហ៊ុនវៀតណាមឈ្មោះ «ដូវទឺសៃហ៊្គន បិញភឿក» នៅខេត្តក្រចេះ បានប្តឹងប្រជាពលរដ្ឋខ្មែរភាគតិច ចំនួន​ប្រាំ​នាក់ បន្ទាប់ពីក្រុមហ៊ុននេះ បានព្យាយាមបញ្ចុះបញ្ចូល​ប្រជាពលរដ្ឋ ដោយប្រគល់ជាប្រាក់ ប្រគល់ជាម៉ូតូ និងដោះដូរជាដីជាដើម តែប្រជាពលរដ្ឋទាំងអស់មិនព្រម ព្រោះមិនចង់បាត់បង់ ដីព្រៃទំនៀមទំលាប់ ព្រៃផ្នូរ​ខ្នោចពីដូចតា របស់ពួកគាត់។ ពាក្យបណ្ដឹង ដែលតម្រូវឲ្យព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ ធ្វើការ​កោះ​ហៅពលរដ្ឋ ជនជាតិដើមភាគតិច ទាំង៥នាក់នោះ មកធ្វើការសាកសួរ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥​កន្លង​មកនេះ។

លោក ឃី យ៉ន់ ដែលជាជនម្នាក់ ក្នុងចំណោម​ជនរងបណ្ដឹង​ទាំងប្រាំនាក់ បានប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា លោកត្រូវបានព្រះរាជអាជ្ញា អមសាលាដំបូងខេត្តក្រចេះ ហៅសាកសួរនាំ តាមពាក្យបណ្តឹង របស់​ក្រុមហ៊ុន​វៀតណាមមួយនេះ ដែលមានសំណាង ទទួលបានដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលលោក ហ៊ុន សែន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...