Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

បុរស​«Designated Survivor»​ដ៏​អាថ៌កំបាំង ​អាច​ជំនួស​តំណែង ត្រាំ

បុរស​«Designated Survivor»​ដ៏​អាថ៌កំបាំង ​អាច​ជំនួស​តំណែង ត្រាំ

វរជន«ជ្រើសតាំងដែលមិនស្លាប់» ដែលហៅ​ជាភាសាអង់គ្លេស «Designated Survivor»​ ភាសាបារាំង «Survivant Désigné» ជា​មនុស្ស​​អាថ៌កំបាំងមួយរូប ស្ថិតនៅពីក្រោយ ពិធីស្បថចូលតំណែង ជា​ប្រធានាធិបតី​អាមេរិក របស់លោក ដូណាល់ ត្រាំ (Donald Trump)។ ជននេះនឹងក្លាយជាប្រធានាធិបតីថ្មី របស់​សហរដ្ឋ​អាមេរិក ប្រសិន​ជា​លោក ដូណាល់ ត្រាំ និងសមាជិករដ្ឋាភិបាលថ្មី បាន​ទទួល​គ្រោះ​«ស្លាប់»​ទាំងអស់ នៅ​ក្នុង​អំពើ​ភេរវកម្ម ឬ​នៅ​ក្នុង​គ្រោះ​ធម្មជាតិ​ណា​មួយ ដែលកើតឡើងជាយថាហេតុ។

ជននេះ មិនត្រូវបានគេ​បង្ហាញ​​អត្តសញ្ញាណទេ រហូតលុះត្រាដល់ដំណាក់កាលចុងក្រោយ បើសូម្បីតែ​ខ្លួន​ឯង​ក៏​ដោយ។ នៅនាទី​ចុង​ក្រោយ​នោះ វរជន​«ជ្រើសតាំង​ដែល​មិនស្លាប់»ម្នាក់នេះ នឹងត្រូវដឹកយ៉ាងសម្ងាត់ តាម​ឧទ្ធម្ភាគចក្រ ទៅកាន់ទីកន្លែង ដ៏អាថ៌កំបាំងមួយ​ ដែលជាទូទៅ​អាចជាមូលដ្ឋានយោធា។

លោក «François Durpaire» អ្នកស្រាវជ្រាវជាតិបារាំងមួយរូប បានថ្លែងឡើងថា៖ [...]

រដ្ឋាភិបាល​ទាំង​បី ប្រកាស​ផ្អាក​ការ​រុករក​យន្ដហោះ​បាត់​ខ្លួន «MH370»

រដ្ឋាភិបាល​ទាំង​បី ប្រកាស​ផ្អាក​ការ​រុករក​យន្ដហោះ​បាត់​ខ្លួន «MH370»

ក្ដីសង្ឃឹម ដែលអាចរកឃើញយន្ដហោះ «MH370» មានកាន់តែស្ដួចស្ដើងទៅៗ បន្ទាប់ពីការរុករក ត្រូវបាន​ធ្វើ​យ៉ាងសកម្ម អស់ជាច្រើនខែឆ្នាំ នៅក្នុង​មហាសាគរ​ឥណ្ឌា​ខាងត្បូង ដោយរដ្ឋាភិបាល នៃប្រទេស​ចំនួនបី​ក៏​ដោយ។ ទីបំផុតរដ្ឋាភិបាលទាំងបី មានម៉ាឡេស៊ី អូស្ត្រាលី និងចិន បានប្រកាសរួមគ្នា ក្នុងសេចក្ដី​ប្រកាស​ព័ត៌មាន​​មួយ កាលពីថ្ងៃអង្គារ ថាពួកខ្លួនបានសម្រេច ផ្អាកការរុករកតួយន្ដហោះ បាត់ខ្លួននេះ នៅក្រោម​សមុទ្រ​ត​ទៅ​ទៀត។

យន្ដហោះ MH370 បានហោះភ្ជាប់រដ្ឋធានីកូឡាឡំពួរ របស់ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង របស់​​ប្រទេស​ចិន ប៉ុន្តែបានបាត់ខ្លួន នៅមួយ​ម៉ោង ក្រោយ​ពីហោះងើបខ្លួន ពីព្រលានយន្ដហោះអន្តរជាតិ កូឡាឡំពួរ នៅ​ថ្ងៃ​ទី៨ ខែមិនា ឆ្នាំ២០១៤ ដោយបាននាំទៅជាមួយ នូវបុគ្គលិកអ្នក​បម្រើការ​១២នាក់ និង​អ្នក​ដំណើរ ២២៧នាក់ ដែលក្នុងនោះ ២ភាគ៣ ជាជនជាតិចិន។

អត្ថបទ​នៃសេចក្ដីប្រកាសព័ត៌មាន បានសរសេរថា តួយន្ដហោះ [...]

តួកគី៖ ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​រង្គសាល បាន​ឆ្លើយ​សារភាព

តួកគី៖ ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​រង្គសាល បាន​ឆ្លើយ​សារភាព

គឺទូរទស្សន៍ជាតិរបស់ប្រទេសតួកគី ឈ្មោះ «TRT» ជាអ្នកប្រកាសព័ត៌មាននេះ ឲ្យដឹងដោយផ្ទាល់។ អាជ្ញាធរ​បានចាប់ខ្លួនបុរស ដែលជាប់សង្ស័យ ជា​ខ្មាន់​កាំភ្លើង ដើរបាញ់សម្លាប់មនុស្ស នៅក្នុងរង្គសាលមួយ នៃក្រុង​អ៊ីស្តង់ប៊ូល ប្រទេសតួកគី កាលពីយប់ឆ្លងឆ្នាំថ្មី បណ្ដាលឲ្យមនុស្សស្លាប់ ៣៩នាក់ និងរបួស​រាប់​សិប​​នាក់​ផ្សេង​ទៀត។ កងកម្លាំងតួកគី បានរកឃើញជននេះ នៅក្នុងអាគារមួយ នៃសង្កាត់ «Esenyurt» ជាមួយ​នឹង​កូនប្រុស​របស់​ខ្លួន។

ជននេះ បានសារភាព និងបានទទួលខ្លួន ថាពិតជាខ្មាន់កាំភ្លើង ក្នុងយប់ដ៏ប្រល័យនោះ។ នេះ បើតាមការ​ប្រកាស របស់អភិបាលក្រុង អ៊ីស្តង់ប៊ូល កាលពី​ថ្ងៃ​អង្គារ ដោយបានអះអាងបន្ថែមថា ជននេះ មាន​សញ្ជាតិ​ពី​ប្រទេស អូប៊េគីស្ដង់ និងបានចូលទៅហ្វឹកហាត់ ការបាញ់បោះ ក្បួនយុទ្ធសាស្ត្រ នៅក្នុង​ប្រទេស​​អាហ្វហ្គានីស្ដង់។

បុរសអាយុ២៨ឆ្នាំ បានរស់នៅលាក់ខ្លួន ពីការតាមចាប់ខ្លួន អស់រយៈពេល១៥ថ្ងៃ បន្ទាប់ពីថ្ងៃកើតហេតុ [...]

ធ្លាក់​យន្ដហោះ​ដឹក​ទំនិញ​នៅ​ពី​លើ​ផ្ទះ​អ្នក​ស្រុក ស្លាប់​៣២នាក់

ធ្លាក់​យន្ដហោះ​ដឹក​ទំនិញ​នៅ​ពី​លើ​ផ្ទះ​អ្នក​ស្រុក ស្លាប់​៣២នាក់

នៅក្នុងតុល្យភាពដំបូង បានឲ្យដឹងថា គ្រោះថ្នាក់ធ្លាក់យន្ដហោះដឹកទំនិញនេះ បានសម្លាប់មនុស្ស១៥នាក់ និង​បន្ទាប់​មក​ឡើង​ដល់​ ២០នាក់ មុននឹងក្រសួងសុខាភិបាល របស់ប្រទេសគៀជីហ្សីស្ដង់ ប្រកាស​ជា​ផ្លូវការ​ថា ចំនួន​​មនុស្ស​ស្លាប់ បាន​កើនឡើងដល់ ៣២នាក់។ ក្រុមអ្នកជួយសង្គ្រោះ បានអះអាងថា មាន​កុមារ​៦នាក់ ពីក្នុង​ចំណោម​អ្នក​ស្លាប់ ដែលភាគច្រើន ជាអ្នកស្រុករស់នៅទីនោះ។ យ៉ាងណាក៏ដោយ តួលេខនេះ ស្ថិតនៅជាបណ្ដោះ​អាសន្ន​នៅ​ឡើយ។

លោក «Moukhammed Svarov» អ្នកទទួលខុសត្រូវមួយរូប ពីក្រសួងគ្រប់គ្រងស្ថានការណ៍បន្ទាន់ បាន​ឲ្យដឹង​ថា៖ «នៅព្រឹក វេលាម៉ោងប្រមាណជា ៧ និង៤០នាទី (ម៉ោងក្នុងស្រុក) យន្ដហោះដឹកទំនិញ ដែល​គ្រប់​គ្រង​ធ្វើ​អាជីវកម្ម ដោយ​ក្រុម​ហ៊ុន​អាកាសចរណ៍ នៃប្រទេសតួកគី និងដែលហោះមកពីក្រុងហុងកុង [...]

ច្បាប់​«អាជ្ញា​សឹក»​គ្រោង​នឹង​ត្រឡប់​មក​វិញ នៅ​កោះ​ហ្វីលីពីន?

ច្បាប់​«អាជ្ញា​សឹក»​គ្រោង​នឹង​ត្រឡប់​មក​វិញ នៅ​កោះ​ហ្វីលីពីន?

របបផ្ដាច់ការ នៅហ្វីលីពីនបានផុតរលត់ទៅ អស់រយៈកាល ជាង៣០ឆ្នាំមកហើយ។ ប៉ុន្តែនៅពេលនេះ លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ប្រធានាធិបតី ដែលបានជាប់ឆ្នោត តាមបែបលិទ្ធិ​ប្រជាធិបតេយ្យ បែរ​ជា​បាន​គម្រាម ថាលោកនឹងចេញក្រិត្យ ស្ដីពីច្បាប់អាជ្ញាសឹក ដើម្បីយកមកអនុវត្តន៍ នៅក្នុងក្របខណ្ឌ នៃប្រតិបត្តិការ​ប្រឆាំង​​នឹង​​​ការ​ជួញដូរ​គ្រឿងញៀន​ទៅវិញ។

នៅក្នុងសុន្ទរកថាមួយ កាលពីយប់ថ្ងសៅរ៍ លោក ឌុយតែតេ បានថ្លែងឡើងថា៖ «ក្នុងករណីចាំបាច់ ខ្ញុំនឹងចេញ​ក្រិត្យ​ដាក់ឲ្យប្រើ នូវច្បាប់អាជ្ញាសឹក។ គ្មាននរណាម្នាក់ អាចរារាំងខ្ញុំ មិនឲ្យធ្វើរឿងនេះ​បាន​ទេ។»។ ប្រធានាធិបតី ដែល​ធ្លាប់​ជាធ្វើជាមេធាវីរូបនេះ បានអះអាងថា ការ​ប្រើ​ប្រាស់​ឡើង​វិញ នូវ​ច្បាប់​អាជ្ញាសឹក​នេះ ធ្វើឡើង​ដើម្បី​​​ការពារ ប្រជាជន​ហ្វីលីពីន និង​យុវវ័យរបស់ប្រទេសនេះ។

លោក ឌុយតែតេ បានឈ្នះឆ្នោត ជាប់ជាប្រធានាធិបតីហ្វីលីពីន កាលពីខែឧសភា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...