អ្នកតវ៉ា៖ សេរីភាពនៃអ្នកបាញ់និងអ្នកបញ្ជា ជា«នីទណ្ឌភាព»នៅកម្ពុជា
«សូមឲ្យមានការដោះលែង អ្នកទាំង២៣ អ្នកជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ (...) រដ្ឋាភិបាលគួតែចាប់អ្នកដែលប្រើហិង្សាលើប្រជាពលរដ្ឋមកផ្តន្ទាទោស តែបែរជាចាប់ជនរងគ្រោះ ពីការប្រើហិង្សារបស់ក្រុមយោធាឆ័ត្រយោង៩១១ដាក់គុក ឯជនដៃដល់ត្រូវបាននៅក្រៅឃុំដោយរំភើយទៅវិញ។» នេះជាសម្រែកទាមទារបស់អ្នកបឹងកក់ប្រមាណជិតហាសិបនាក់ ដែលបានដង្ហែរជាក្បួនក្នុងការដាក់ញ្ញតិទៅតាមស្ថានទូតចំនួនប្រាំដោយឡៃកពីគ្នា។
ក្រុមសកម្មជនពីសហគមន៍បឹងកក់ តវ៉ាឲ្យមានការដោះលែងជនដែលត្រូវចាប់ខ្លួន២៣នាក់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - ជាមួយនឹងសម្រែកដ៏កងរំពងតាមដងផ្លូវសាធារណៈ ដែលបានចាប់ផ្តើមមានជាថ្មី [...]