Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

យន្ដហោះ​បាត់​ខ្លួន៖ ផ្កាយ​រណប​ចិន​ឃើញ វត្ថុ​ថ្មី​ទៀត លើ​សមុទ្រ​ឥណ្ឌា

យន្ដហោះ​បាត់​ខ្លួន៖ ផ្កាយ​រណប​ចិន​ឃើញ វត្ថុ​ថ្មី​ទៀត លើ​សមុទ្រ​ឥណ្ឌា

បន្ទាប់ពីប្រព័ន្ធរណបរបស់ប្រទេសអូស្ត្រាលី ឆ្លុះរកឃើញវត្ថុចំនួនពីរ កាលពីពាក់ណ្ដាលសប្ដាហ៍កន្លងមកនោះ នៅ រសៀលថ្ងៃសៅរ៍នេះ ប្រទេសចិនបានចូលខ្លួនមកប្រកាសម្ដងវិញថា ប្រព័ន្ធផ្កាយរណបរបស់ខ្លួន ក៏បានថត​ឆ្លុះ​រក​ឃើញវត្ថុផ្សេងទៀត ដែលអណ្ដែតនៅលើផ្ទៃសមុទ្រ ហើយអាចឲ្យគេសន្និដ្ឋានថា វាជាបំណែកនៃយន្ដហោះប៊ូអីង ​របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បាត់ខ្លួនកាលពីពីរសប្ដាហ៍មុន។


រូបភាពឆ្វេង៖ បានមកពីផ្កាយរណបចិន។ រូបខាងស្ដាំលើ៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនម៉ាឡេស៊ី។ រូបខាងស្ដាំក្រោម៖ យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែឡាញ។

បាត់យន្ដហោះ - ប្រទេសចិនបានផ្សាយនៅថ្ងៃសៅរ៍ទី២២ ខែមីនានេះថា [...]

បក្ស​សង្រ្គោះ​ជាតិ នឹង​រម្លឹក​ខួប​ថ្ងៃ​គប់​គ្រាប់​បែក​ឆ្នាំ១៩៩៧

បក្ស​សង្រ្គោះ​ជាតិ នឹង​រម្លឹក​ខួប​ថ្ងៃ​គប់​គ្រាប់​បែក​ឆ្នាំ១៩៩៧

គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ គ្រោងធ្វើពិធីរម្លឹកខួបលើកទី១៧ ថ្ងៃគប់គ្រាប់បែកកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ព្រឹត្តិការណ៍ថ្ងៃទី៣០ ខែមីនា កាលពី១៧ឆ្នាំមុន ដែលបណ្តាលឲ្យជនរងគ្រោះស្លាប់​បាត់បង់​ជីវិត​១៦​នាក់ និងអ្នករងរបួសធ្ងន់ស្រាលជា១៥០នាក់ផ្សេងទៀត ហើយកំពុងតែស្រែកទាមទារយុត្តិធម៌មកដល់សព្វថ្ងៃ។


ជនរងគ្រោះបន្ទាប់ពីការគប់គ្រាប់បែកដៃ នៅមុខរដ្ឋសភាចាស់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ (រូបថត ឯកសារ)

វិបត្តិសង្គម - ក្នុងលិខិតជូនដំណឹងរបស់គណបក្សសង្រ្គោះជាតិ ដែលស្នើសុំការអនុញ្ញាតរៀបចំកម្មវិធី ពីសាលា​រាជធានីភ្នំពេញ នៅថ្ងៃទី២១ មីនា នេះ បានឲ្យដឹងថា គណបក្សសង្រ្គោះជាតិ នឹងរៀបចំពិធីបង្សុកូល​រាប់បាតប្រគេន​ព្រះសង្ឃចំនួន៥០អង្គ [...]

អ្នក​ច្បាប់៖ ពង្រាង​ច្បាប់​ឯករាជ្យភាព​តុលាការ​ថ្មី ឲ្យ​អំណាច​រដ្ឋាភិបាល

អ្នក​ច្បាប់៖ ពង្រាង​ច្បាប់​ឯករាជ្យភាព​តុលាការ​ថ្មី ឲ្យ​អំណាច​រដ្ឋាភិបាល

សេចក្តីព្រាងច្បាប់សំខាន់ៗចំនួនបី ដែលធានាឯករាជ្យភាពដល់ស្ថាប័នតុលាការកម្ពុជា នឹងចូលទៅដល់ដៃ​គណៈ​រដ្ឋមន្រ្តី​នៅដើមសប្តាហ៍ក្រោយនេះ មុននឹងបញ្ជូនបន្តទៅកាន់រដ្ឋសភា ស្របតាមនីតិវិធីនៃការបង្កើតច្បាប់ តែសេចក្តី​ព្រាង​ច្បាប់ទាំងនេះ ត្រូវបានអ្នកច្បាប់ឯករាជ្យរិះគន់ថា មិនអាចធានាឯករាជ្យដល់ស្ថាប័នតុលាការទាំងស្រុងបានទេ ព្រោះ​ច្បាប់នេះបានផ្តល់អំណាចច្រើនដល់អ្នកនយោបាយ។


តើយុត្តិធម៌មានទេ បើមនុស្សជាអ្នកកាន់វា ក្នុងដៃយ៉ាងនេះ? (រូបថត Reuters/ Stéphane Mahé)

ប្រព័ន្ធច្បាប់ - លោកសុខ សំអឿន ប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាអ្នកវិភាគ​នយោបាយ​កម្ពុជា​ឯករាជ្យផងនោះ [...]

សាច់​ញាតិ​អ្នក​ស្លាប់​នៅ​វេង​ស្រេង ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ហៅ​សាកសួរ

សាច់​ញាតិ​អ្នក​ស្លាប់​នៅ​វេង​ស្រេង ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ហៅ​សាកសួរ

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ បាននឹងកំពុងធ្វើការកោះហៅ ជាបន្តបន្ទាប់ចំពោះ​អ្នក​របួស និងក្រុមគ្រួសារអ្នកបាត់បង់ជីវិត ក្រោយការផ្ទុះអាវុធ (គ្រាប់ពិត) របស់អាជ្ញាធរកម្ពុជា នៅផ្លូវវេងស្រេងកាល​ពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ចូលមកសាកសួរបំភ្លឺ ជានីតិវិធីដំបូង មុននឹងបញ្ជូនសំណុំរឿងនេះទៅកាន់តុលាការ។ លោក ឡឹក វណ្ណៈ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នីតិវិធីដំបូងនេះ ដើម្បី​ផ្តល់​នូវយុត្តិធម៌ ជូនដល់គ្រួសារជនរងគ្រោះ។


ស្នាមឈាមដែលបន្សល់ទុក នៅលើដី បន្ទាប់បីការប្រឈមមុខប្រកបដោយឈាម រវាងកងកម្លាំងសមត្ថកិច្ច និងបាតុករ។ (រូបថត MONOROOM.info/ O.Vary)

ប្រព័ន្ធយុត្តិធម៌ - បងថ្លៃរបស់សពយុវជនអាយុ [...]

ក្រសួង​មហាផ្ទៃ​ស្នើ​ព្រះរាជា លើក​លែង​និង​បន្ធូ​ទោស ដល់​ទណ្ឌិត

ក្រសួង​មហាផ្ទៃ​ស្នើ​ព្រះរាជា លើក​លែង​និង​បន្ធូ​ទោស ដល់​ទណ្ឌិត

អគ្គនាយកដ្ឋានពន្ធនាគារ បានស្នើរសុំព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោស និងបន្ទូរបន្ថយទោស ដល់​ទណ្ឌិតទូទាំងប្រទេស សរុបចំនួន ៦២៥ នាក់នៅក្នុងពិធីចូលឆ្នាំប្រពៃណីខ្មែរ ដែលនៅក្នុងប្រតិទិនបានកំណត់​ប្រារព្ធធ្វើ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី ១៦ ខែមេសា។


អ្នកទោស នៅពន្ធនាគារត្រពាំងថ្លុង។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - លោក សម ប្រជាមានិត នាយកខន្ទកាល័យក្រសួងយុត្តិធម៌ បានថ្លែងប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ថា អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានស្នើរសុំព្រះមហាក្សត្រ ព្រះរាជទានលើក​លែងទោស និងបន្ទូរបន្ថយទោសដល់ទណ្ឌិតទូទាំងប្រទេស សរុបចំនួន ៦២៥ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...