មន្រ្តីខណ្ឌសែនសុខ មិនភ្ញាក់ផ្អើលចំពោះបណ្តឹងរបស់យាយក្រពើ
មន្រ្តីខណ្ឌសែនសុខ រាជធានីភ្នំពេញ បានអះអាងថា ពួកគេមិនចាប់អាម្មណ៍ និងមិនមានការភ្ញាក់ផ្អើលសោះឡើយ ចំពោះពាក្យបណ្តឹងរបស់លោកស្រី ឈិន សុគន្ធារី ហៅយាយក្រពើ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប ដាក់ទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងកាលពីថ្ងៃទី ១៨ ខែមេសាម្សិលមិញនេះ។ ពាក្យបណ្តឹងរបស់យាយក្រពើ ដែលប្តឹងមន្រ្តីជាន់ខ្ពស់ខណ្ឌសែនសុខចំនួន ៨រូប ពីបទធ្វើលិខិតក្លែងក្លាយ ដោយទាមទារជំងឺចិត្ត «១០០លាន»ដុល្លារអាមេរិក។
ដីធ្លីមួយ ដែលដាក់ផ្សាយលើហ្វេសប៊ុក ឡាយីម៉ិច ហូលឌីងគ្រុប និងអ្នកស្រី ឈិន សុគន្ធារី។ (រូបថតហ្វេសប៊ុក)
ប្រព័ន្ធយុត្តិធម៌ - ក្រោយពីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឡាយីម៉ិច ហូលឌីងគ្រុប ( Layimex [...]