Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

អាមេរិក៖ យន្ដហោះ​មួយ​គ្រឿង ធ្លាក់​ឆេះ​លើ​អាគារ​ព្រលាន​យន្ដហោះ

បន្ទាប់ពីបានជួបនូវភាព​រអាក់​រអួល ក្នុង​ពេល​ហោះ​ឡើង​នោះ​មក យន្ដហោះ​ទេសចរណ៍​ធុន​តូច​មួយ​គ្រឿង បាន​ធ្លាក់​បោក​ខ្លួន នៅ​លើ​អាគារ​មួយ នៃ​ព្រលាន​យន្ដហោះ​ក្រុង វីឈឺតា ភាគ​កណ្ដាល​នៃ​សហរដ្ឋ​អាមេរិក។ គ្រោះ​ថ្នាក់​ធ្លាក់​យន្ដហោះ ដែល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច ៤នាក់ ដែល​ស្ថិត​នៅ​ក្នុង​អាគារ​នោះ ហើយ​មាន​មនុស្ស​៥នាក់​ផ្សេង​ទៀត រង​របួស។

នាយក្រុមជួយសង្គ្រោះ លោក រ៉ូណាល់ ប្លេកវែល (Ronald Blackwell) បាន​និយាយ​ថា នៅ​លើ​យន្ដហោះ មាន​តែ​អ្នក​បើកបរ​តែ​ម្នាក់​គត់ តែ​ចំពោះ​នៅ​ក្នុង​អាគារ​វិញ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​មនុស្ស​មាន​ចំនួន​ប៉ុន្មាន​នៅ​ឡើយ។ បន្ទាប់​ពី​ហេតុការណ៍​នេះ​កើត​ឡើង មនុស្ស​បួន​នាក់​ដែល​សង្ស័យ​ថា​ស្លាប់​នោះ បាន​បាត់​ខ្លួន ហើយ​ការ​រុក​រក​បាន​ផ្អាក​ទៅ​វិញ ដោយ​សារ​តែ​ផ្នែក​មួយ​នៃ​អាគារ បាន​ស្រុត​បាក់​ធ្លាក់។ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​ទៀត [...]

ស្លាប់​ម្នាក់ របួស​៤​នាក់ ព្រោះ​កាំជ្រួច​អបអរ​ខួប​១០ឆ្នាំ នៃ​ការ​គ្រង​រាជ្យ​របស់​ព្រះ​មហាក្សត្រ

ស្លាប់​ម្នាក់ របួស​៤​នាក់ ព្រោះ​កាំជ្រួច​អបអរ​ខួប​១០ឆ្នាំ នៃ​ការ​គ្រង​រាជ្យ​របស់​ព្រះ​មហាក្សត្រ

ក្ដីអំណរក្នុងថ្ងៃអបអរសាទរ ខួប​​មួយ​ទសវត្សរ៍ នៃ​​ការ​ឡើង​គ្រង​រាជ្យ​​របស់​​ព្រះ​​មហាក្សត្រ ព្រះ​បាទ​ព្រះ​បរម​នាថ នរោត្ដម សីហមុនី មិន​បាន​បញ្ចប់​ទៅ ដូច​ការ​គ្រោង​ទុក ជា​មួយ​នឹង​កាំជ្រួច​ជ្វា​លា ដ៏​សប្បាយ​រីក​រាយ​នោះ​ទេ។ ប៉ុន្តែ​គឺ​កម្មវិធី​បាញ់​កាំជ្រួច អបអរ​សារទ​នេះ​ហើយ ដែល​បាន​ផ្ដាច់​ជីវិត​មនុស្ស​ម្នាក់ និង​ធ្វើ​ឲ្យ​របួស​មនុស្ស​៤នាក់​ទៀត ខណៈ​ពួក​គេ​បាន​ទៅ​ឈរ​មើល​ការ​បាញ់​កាំជ្រួច​នេះ នៅ​លើ​ទីតាំង​ត្រើយ​ម្ខាង នៃ​ទន្លេ​សាប ខាង​​មុខ​​ព្រះ​បរម​រាជ​វាំង។

ប្រភពនៅនឹងកន្លែង បាន​ឲ្យ​ដឹងថា គ្រោះ​ថ្នាក់​ដ៏​អាណោច​អាធម បាន​កើត​ឡើង ដោយ​សារ​កាំជ្រួច​ដែល​បាន​បាញ់​ខុស​បច្ចេកទេស បាន​ហោះ​មក​ផ្ទុះ​នៅ​ក្នុង​ចំណោម​ហ្វូង​មនុស្ស វេលា​ម៉ោង​ប្រមាណ​ជា ៧ និង​១៥នាទី យប់​ថ្ងៃ​ទី២៩ ខែ​តុលា​នេះ។ ​តាម​ការ​ផ្ទៀង​ផ្ទាត់អត្តសញ្ញាណ បាន​ឲ្យ​ដឹង​ថា យុវជន​ជា​ជន​រង​គ្រោះ មាន​ឈ្មោះ ណាគ្រី ដារ៉ូ អាយុ​២៣ឆ្នាំ [...]

រឿន កុសល៖  នួន ជា និង ខៀវ សំផន ជា​ឃាតករ​សិប្បនិមិត្ត​ មក​ទទួល​ទោស​ជំនួស​គេ

រឿន កុសល៖ នួន ជា និង ខៀវ សំផន ជា​ឃាតករ​សិប្បនិមិត្ត​ មក​ទទួល​ទោស​ជំនួស​គេ

គិតស្មានមិនដល់ ​ព្រោះ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប ដែល​បាន​ប្ដឹង​ប្រឆាំង​​នឹង​អ្នក​ទទួល​ខុស​ត្រូវ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បែរ​ជា​ចេញ​មុខ​ធ្វើ​កូដកម្ម ការពារ​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ទៅ​វិញ។

កូដករលោក រឿន កុសល ដែល​សម្រេច​ចិត្ត​ធ្វើ​កូដកម្ម​រយៈ​ពេល​ពីរ​ថ្ងៃ បាន​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា លោក​បដិសេធ និង​ប្រឆាំង​ចំពោះ​មេធាវី និង​សហមេធាវី​អន្តរជាតិ ដែល​មិន​អនុញ្ញាតិ ឲ្យ​លោក​ធ្វើការ​ប្តឹង​សារ​ទុក្ខ ទៅ​តុលាការ​កំពូល ក្នុង​សំណុំ​រឿង ០០២/០១ ដែល​លោក​យល់​ថា មាន​ភាព​អយុត្តិធម៌។ លោក​ថ្លែង​ទៀត​ថា នោះ​ជា​ដំណើរ​រឿង​ប្រឌិត​មួយ ដែល​បាន​បង្កើត​នូវ​ភស្តុតាង​នានា ដើម្បី​ដាក់​ទោស ទៅ​លើ​ឃាតករ​សិប្បនិម្មិត ឲ្យ​មក​ទទួល​ទោស​ជំនួស​គេ។

អង្គុយ​កណ្តាល​ទី​លាន​ប្រជាធិបតេយ្យ​តែម្នាក់ឯង នាព្រឹកថ្ងៃទី២៧ ខែតុលានេះ ជាមួយនឹងបដាជាច្រើន​ផ្ទាំង​នោះ [...]

រឿង​វាយ​តប់​ព្រះ​សង្ឃ នៅ​វត្ត​ស្ទឹង​មាន​ជ័យ ជា​រឿង​គំនុំ​ចាស់

រឿង​វាយ​តប់​ព្រះ​សង្ឃ នៅ​វត្ត​ស្ទឹង​មាន​ជ័យ ជា​រឿង​គំនុំ​ចាស់

កន្លងមក ព្រះសង្ឃ សឺន ហាយ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ព្រះ​សង្ឃ​មួយ​អង្គ ដែល​តែង​តែ​ចូល​រួម​ធ្វើ​បាតុកម្ម​តវ៉ា ជា​មួយ​ប្រជា​ពលរដ្ឋ​ជំលោះ​ដី​ធ្លី ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ជួយ​ផ្តល់​ជា​កន្លែង​ស្នាក់​នៅ ដល់​ប្រជា​ពលរដ្ឋ​ដែល​មក​ធ្វើ​បាតុកម្ម ឫ​ដាក់​ញត្តិ​នៅ​រាជធានី​ភ្នំពេញ​ជា​ដើម។

ពាក់ព័ន្ធ​នឹង​ការ​វាយ​តប់​គ្នា នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដែល​បណ្តាល​ឲ្យ​ព្រះ​សង្ឃ សឺន ហាយ និង​ព្រះ​សង្ឃ​ពីរ​អង្គ​ទៀត​រង​របួស​ធ្ងន់ គឺ​ដោយ​សារ​តែ​មាន​គំនុំ​គុំគួន​គ្នា ពី​ក្នុង​រយៈ​កាល​កន្លង​មក។

តាមការបញ្ជាក់របស់លោក សួន សង្វាត អគ្គលេខាចលនាកូនខ្មែរ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា កន្លង​មកព្រះសង្ឃ សឺន ហាយ បានផ្តល់កន្លែងស្នាក់នៅ ក្នុងវត្តស្ទឹងមានជ័យ ឲ្យប្រជាពលរដ្ឋជំលោះដីធ្លី​មក​ពី​ខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវព្រះចៅអធិការវត្តមិនឲ្យស្នាក់នៅ។ តែព្រះសង្ឃ សឺន ហាយ [...]

គ្រួសារ​និយម​កាន់​តំណែង​ក្នុង​មន្ទីរ​រដ្ឋ​សភា ត្រូវ​បាន​បើក​កកាយ

គ្រួសារ​និយម​កាន់​តំណែង​ក្នុង​មន្ទីរ​រដ្ឋ​សភា ត្រូវ​បាន​បើក​កកាយ

ក្នុងលិខិត​ចុះ​ថ្ងៃ​ទី២១ ខែ​តុលា​នេះ លោក ស៊ុន ឆ័យ អនុ​ប្រធាន​គណៈ​កម្មការ​ទី​២ នៃ​រដ្ឋ​សភា បាន​ជម្រុញ​ឲ្យ​លោក ឡេង ប៉េងឡុង ក្នុង​តួនាទី បច្ចុប្បន្ន​ជា​អគ្គ​លេខា​ធិការ​រដ្ឋ​សភា ធ្វើ​ការ​បក​ស្រាយ និង​ពន្យល់​ពី​ការ​គ្រប់​គ្រង​បុគ្គលិក និង​ការ​ចំណាយ​មិន​ត្រឹម​ត្រូវ នា​ពេល​កន្លង​មក ។

អនុប្រធានគណៈកម្មការទី២ នៃ​រដ្ឋ​សភា មកពី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ បាន​បញ្ជាក់​ក្នុង​លិខិត​ថា មាន​ការ​តែង​តាំង​គ្រួសារ​និយម ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ។ ហើយ​ក្រុម​គ្រួសារ​និយម​នេះ រួម​មាន​ដូច​ជា​ប្អូន​ប្រុស​បង្កើត កូន​បង្កើត កូន​ប្រសារ ក្មួយ និង​អតីត​ប្អូន​ថ្លៃ​ជា​ដើម ។

លោកបានសរសេរយ៉ាងដូច្នេះថា៖ «លោក មិត្ត ការ៉េន ដែលសព្វថ្ងៃមានតួនាទី ជាអគ្គលេខាធិការរង​នៃ​រដ្ឋ​សភា ដែលធ្លាប់មានតួនាទី ជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានយកឥទ្ធិពលរបស់ខ្លួនតែងតាំង ក្រុម​គ្រួសារ​ខ្លួនជាច្រើននាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...