Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

បារាំង​ធ្វើ​សង្គ្រាម​​មួយ​​ចំអិន​​កំពិស​ ប្រឆាំង​ភេវរកម្ម

បារាំង​ធ្វើ​សង្គ្រាម​​មួយ​​ចំអិន​​កំពិស​ ប្រឆាំង​ភេវរកម្ម

ប្រទេស​បារាំង​បាន​ឆ្លង​កាត់​ថ្ងៃ​ដ៏​ងងឹត​ បន្ទាប់​ពី​មិន​ដែល​ជួប​ហេតុការណ៍​បែប​នេះ តាំង​ពី​ជាង​៥០​ឆ្នាំ​កន្លង​មក។ ក្រោយ​ពី​បាន​រង​គ្រោះ​នឹង​អំពើ​ភេវរកម្ម បាញ់​សម្លាប់​បុគ្គលិក អ្នកគូរគំនូរ និង​អ្នក​សារព័ត៌មាន នៃ​ទស្សនាវដ្ដី ឆារលីអេបដូ កាល​ពី​ថ្ងៃ​ពុធ​ទី​៧ ខែ​មករា​ឆ្នាំ​២០១៥​នេះ​រួច ព្រឹត្តិការណ៍​ដ៏​រន្ធត់​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។ នៅ​ថ្ងៃ​ព្រហស្បត្តិ៍​ស្អែក​ឡើង ស្ត្រី​ជា​នគរបាល​ម្នាក់ បាន​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង បាញ់​ដោយ​ជន​ខ្មាន់​កាំភ្លើង​ម្នាក់ ដែល​បាន​គេច​ខ្លួន​បាត់​ស្រមោល ក្រោយ​ពី​ហេតុការណ៍​នេះ​រួច។ បន្ទាប់​មក​នៅ​ពេញ​មួយ​ថ្ងៃ​សុក្រ​ម្សិល​ម៉ិញ ប្រទេស​បា​រាំង​បាន​ធ្លាក់​ខ្លួន ទៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​រន្ធត់​មួយ​ទៀត ដែល​បាន​ធ្វើ​ឲ្យ​​មនុស្ស​ស្លាប់​ចំនួន​៤​នាក់​ទៀត។

នោះគឺ​ការ​ចាប់​ចំណាប់​ខ្មាំង​ពីរ​កន្លែង ដែល​ចំណាប់​ខ្មាំង​ទី​មួយ [...]

បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត មក​បុក​គ្នា​ក្នុង​ស្ថានីយ៍​ប្រេង​តេលា

បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត មក​បុក​គ្នា​ក្នុង​ស្ថានីយ៍​ប្រេង​តេលា

មិនមែន​ឲ្យ​តែ​បើក​បរ​នៅ​លើ​ផ្លូវ​ថ្នល់ ទើប​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​នោះ​ទេ តែ​នៅ​ទី​ណា​ក៏​ដោយ ឲ្យ​តែ​មិន​បាន​ប្រុង​ប្រយ័ត​គ្រប់​ជ្រុង​ជ្រោយ សុទ្ធ​តែ​អាច​កើត​ជា​គ្រោះ​ថ្នាក់​ទាំង​អស់។ មាន​ករណី​គ្រោះ​ថ្នាក់​មួយ​បាន​កើត​ឡើង​នៅ​តាម​បណ្តោយ​ផ្លូវ មុន្នីរ៉េត នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​ត្រង់​ចំណុច ក្នុង​ស្ថានីយ៍​ចាក់​ប្រេង​តេលា។ ហេតុការណ៍​នេះ​កើត​ឡើង នៅ​រសៀល​ម៉ោង​​២​និង​៣០​នាទី ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៥ នេះ បណ្តាល​ឲ្យ​ភាគី​ម្ខាង​រង​របួស​បែក​ចិញ្ចើម​ហូរ​ឈាម និង​ភាគី​ម្ខាង​ទៀត​រង​របួស​ស្រាល ហើយ​ម៉ូតូ​រង​ការ​ខូច​ខាត​មួយ​ចំនួន។

ជនរងគ្រោះ​លោក ប៉ី សុខខេង បើក​បរ​ម៉ូតូ​ដែល​មាន​ផ្លាក​លេខ ភ្នំពេញ 1CE-4733 រស់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​បាន​និយាយ​ថា លោក​បើក​ម៉ូតូ​ចេញ​ពី​ផ្ទះ​ក្នុង​ល្បឿន​យឺត ស្រាប់​តែ​ម៉ូតូ​នោះបាន​បើក​យ៉ាង​លឿន ជ្រុល​មក​បុក​ម៉ូតូ​របស់​លោក [...]

ភេវរកម្ម​នៅប៉ារីស៖ រក​ឃើញ​ជន​សង្ស័យ​បី​នាក់ ​​ម្នាក់​​ប្រគល់​ខ្លួន

ភេវរកម្ម​នៅប៉ារីស៖ រក​ឃើញ​ជន​សង្ស័យ​បី​នាក់ ​​ម្នាក់​​ប្រគល់​ខ្លួន

ឈ្មោះ​ពូជ​ពង្ស​វង្ស​ត្រកូល​របស់​ជន​សង្ស័យ ត្រូវ​បាន​អាជ្ញាធរ​ស្គាល់​រួច​ហើយ បន្ទាប់​ពី​ព្រឹត្តិការណ៍​បាញ់​សម្លាប់ ទៅ​លើ​ទស្សនាវដ្ដី​ឆារលី​អេបដូ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៥ ម្សិល​ម៉ិញ​នេះ។ ការ​កំណត់​អត្ត​សញ្ញាណ​នេះ បាន​ធ្វើ​នៅ​ក្នុង​យប់​ថ្ងៃ​ពុធ​ដដែល​នេះ ហើយ​សង្កាត់​ដែល​ជន​សង្ស័យ​រស់​នៅ ក្នុង​ក្រុង​រ៉ាំង (Reims ភាគ​ខាង​កើត​នៃ​ប្រទេស​បារាំង) ត្រូវ​បាន​ឡោម​ព័ទ្ធ។ លំនៅ​ដ្ឋាន​របស់​ជន​សង្ស័យ ត្រូវ​បាន​គាស់​ដើម្បី​ឲ្យ​កម្លាំង​នគរបាល​ពិសេស​បារាំង ចូល​ទៅ​ស្វែង​រក​ចាប់​ខ្លួន។

ជនទីមួយ មាន​អាយុ​១៨​ឆ្នាំ ឈ្មោះ ហាមីដ (Hamyd M.) មិន​ស្គាល់​សញ្ជាតិ និង​គ្មាន​ទី​លំនៅ​ពិត​ប្រាកដ។ រីឯ​ជន​ពីរ​នាក់​ទៀត អាយុ​៣២​ឆ្នាំ និង​៣៤​ឆ្នាំ សញ្ជាតិ​បារាំង មាន​ឈ្មោះ សាអ៊ីដ គូអាឈី (Saïd Kouachi) និង​ឆេរីហ្វ គូអាឈី (Chérif Kouachi) មិន​មាន​វត្តមាន​នៅ​ក្នុង​គេហ​ដ្ឋាន​ទេ។ ជន​ទាំង​ពីរ​នេះ [...]

រូបភាព​រន្ធត់ ពី​ភេវរកម្ម​បាញ់​សម្លាប់​ក្នុង​ការិយាល័យ​ទស្សនាវដ្ដី​នៅ​ប៉ារីស (vdo)

មិន​ដឹង​ថា​មាន​ពាក្យ​អ្វី ដើម្បី​មក​និយាយ​ឲ្យ​ចំ ពី​ភាព​សាហាវ​ឃោ​ឃៅ របស់​ក្រុម​ភេវរជន​ទាំង​នេះ នៅ​ក្នុង​សកម្មភាព​បាញ់​សម្លាប់​ធ្វើ​ទៅ​លើ​ក្រុម​អ្នក​សារព័ត៌មាន អ្នក​គូរ​រូប​ត្លុក​កំប្លែង និង​ក្រុម​បុគ្គលិក របស់​ទស្សនាវដ្ដី ឆារលី អេបដូ (Charlie Hebdo) ដែល​កំពុង​អង្គុយ​ធ្វើការ ក្នុង​ការិយាល័យ​របស់​ពួក​គេ កណ្ដាល​រដ្ឋធានី​ប៉ារីស​ ប្រទេស​បារាំង​នោះ​ឡើយ។ នៅ​ក្នុង​រូបភាព​វីដេអូ​ខាង​ក្រោម​នេះ យើង​នឹង​បាន​ស្ដាប់​ឮ​នូវ​ការ​បាញ់​រះ​ដោយ​កាំភ្លើង​ធុន​ធ្ងន់ សម្លាប់​ជន​ស្លូត​ត្រង់​ទាំង​នេះ ដែល​បាន​ប្រើ​ត្រឹម​តែ​ដង​ប៉ាកា ដើម្បី​​ការ​សម្ដែង​មតិ និង​នាំ​ព័ត៌មាន​មក​ជូន​អ្នក​អាន​របស់​ខ្លួន​ប៉ុណ្ណោះ។

អ្នករស់នៅ​ក្បែរ​កន្លែង​កើត​ហេតុ បាន​សម្ដែង​ការ​តក់​ស្លុត​នឹង​ទង្វើ​នេះ ប៉ុន្តែ​នៅ​មាន​អ្នក​រស់​នៅ​មួយ​ចំនួន​ទៀត នៅ​តែ​មិន​ភ័យ​ខ្លាច ហើយ​ឆ្លៀត​ប្រើ​ប្រាស់​ទូរស័ព្ទ​របស់​ពួក​គេ [...]

ភេវរកម្ម​នៅ​ប៉ារីស ប្រឆាំង​ការិយាល័យ​ទស្សនាវដ្ដី ស្លាប់​យ៉ាង​តិច​១២​នាក់

ភេវរកម្ម​នៅ​ប៉ារីស ប្រឆាំង​ការិយាល័យ​ទស្សនាវដ្ដី ស្លាប់​យ៉ាង​តិច​១២​នាក់

មនុស្ស​បិត​មុខ​ពីរ​នាក់ ជា​មួយ​ឯក​សណ្ឋាន​ពណ៌​ខ្មៅ ប្រដាប់​ដោយ​អាវុធ​ដ៏​ទំនើប បាន​បើក​ការ​វាយ​ប្រហារ ទៅ​លើ​ការិយាល័យ​សារព័ត៌មាន​មួយ នៅ​សង្កាត់​ទី​១១ កណ្ដាល​រដ្ឋធានី​ប៉ារីស​ប្រទេស​បារាំង នៅ​ព្រឹក​នេះ (ម៉ោង​ក្នុង​ស្រុក)។ ការ​ផ្ទុះ​អាវុធ​បាន​កើត​ឡើង ខណៈ​ពេល​ដែល​ក្រុម​បុគ្គលិក កំពុង​ធ្វើ​ការ​ឲ្យ​ទស្សនាវដ្ដី ឆារលី អេបដូ (Charlie Hebdo) ដែល​ចេញ​ផ្សាយ​ប្រចាំ​សប្ដាហ៍។ ព័ត៌មាន​ដែល​បាន​ផ្សាយ​ឲ្យ​ដឹង នៅ​ពេល​ចុង​ក្រោយ​នេះ បាន​បញ្ជាក់​ថា មាន​មនុស្ស​ស្លាប់​យ៉ាង​ហោច​១២​នាក់។

នៅម៉ោង ១២​និង​១៥​នាទី​មុន​នេះ (ម៉ោង​ក្នុង​ស្រុក) ស្នង​ការ​នគរបាល​នៃ​រដ្ឋធានី​ប៉ារីស បាន​ប្រកាស​តួ​លេខ​ផ្លូវ​ការ​ថា មាន​មនុស្ស​ស្លាប់​១០​នាក់ និង​របួស​ប្រាំ​នាក់។ ប៉ុន្តែ​នៅ​បន្តិច​ក្រោយ​មក ខាង​នគរបាល និង​ក្រសួង​មហាផ្ទៃ​បារាំង​បាន​ប្រកាស​ថា​មនុស្ស​ស្លាប់ មាន​ចំនួន​១១​នាក់ ក្នុង​នោះ​មាន​នគរបាល​២​នាក់​ផង។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...