Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

ភេរវកម្មនៅ​បាសឺឡូន៖ បើក​ឡាន​បុក​មនុស្ស ស្លាប់​១៣​នាក់​យ៉ាង​តិច

ភេរវកម្មនៅ​បាសឺឡូន៖ បើក​ឡាន​បុក​មនុស្ស ស្លាប់​១៣​នាក់​យ៉ាង​តិច

មនុស្សយ៉ាងតិច១៣នាក់ បានស្លាប់ និងច្រើនជាង៥០នាក់ទៀត បានរងរបួស នៅក្នុងហេតុការណ៍ដ៏អាណោចអធម ដែលកើតឡើងកាលពីរសៀលថ្ងៃព្រហស្បត្តិ៍នេះ កណ្ដាលទីក្រុង បាសឺឡូន នៃប្រទេសអេស្ប៉ាញ។ រថយន្ដដឹកទំនិញ ធុនមធ្យមមួយគ្រឿង ត្រូវបានបើកបំបុក ចូលហ្វូងមនុស្ស តាមដងមហាវិថី «Ramblas» ដែលសម្បូរពោរពេញ ដោយអ្នកទេសចរណ៍​ របស់ទីក្រុងមួយនេះ ដែលស្ថិតនៅភាគខាងកើតប្រទេស ជាប់នឹងសមុទ្រមេឌីទែរ៉ាណេ។

សេចក្ដីរាយការណ៍ ដែលធ្លាក់មកដល់ នៅមុននេះបន្តិច បានឲ្យដឹងថា នគរបាលក្រុង បាសឺឡូន បានអះអាងថា​ ទង្វើខាងលើនេះ ជា«ការវាយប្រហារភេរវកម្ម» ហើយបុរសម្នាក់ ដែលស្ថិតក្នុងហេតុការណ៍ ត្រូវបានអាជ្ញាធរចាប់ខ្លួន។ នគរបាលបានបញ្ជាក់ទៀតថា គ្មានមនុស្សណាម្នាក់ បានលាក់ខ្លួន នៅក្នុងហាងលក់​ភេសជ្ជៈ កណ្ដាលទីក្រុងនោះទេ ដែលផ្ទុយស្រឡះ ពីព័ត៌មានមួយចំនួន [...]

បើក​រថយន្ដ​បុក​បាតុករ​ប្រឆាំង​បាតុកម្ម នៅ​វៀជឺនី (អាមេរិក) ស្លាប់​៣នាក់

បើក​រថយន្ដ​បុក​បាតុករ​ប្រឆាំង​បាតុកម្ម នៅ​វៀជឺនី (អាមេរិក) ស្លាប់​៣នាក់

ការជួបជុំធ្វើបាតុកម្ម របស់ក្រុមស្ដាំនិយមជ្រុលអាមេរិក (ជាទូទៅ ជាក្រុមជាតិនិយមជ្រុល) នៅក្នុងក្រុង «Charlottesville» នៃរដ្ឋវៀជឺនី ( ភាគខាងកើតសហរដ្ឋអាមេរិក) បានប្រែក្លាយជាវិនាសកម្ម ដ៏ខ្លោចផ្សារមួយ នៅថ្ងៃសៅរ៍ទី១២ ខែសីហានេះ បណ្ដាលមកពីរថយន្ដមួយគ្រឿង ដែលត្រូវបានបើកបំបុក ចូលទៅក្នុងហ្វូងបាតុករមួយក្រុមទៀត ដែលបានមកជួបជុំគ្នា ដើម្បីសំដែងការប្រឆាំង នឹងបាតុកម្មខាងលើមុន។ មនុស្សបីនាក់ បានស្លាប់ ហើយ១៩នាក់ទៀត បានរងរបួស។

វីដេអូដែលត្រូវបានបង្ហោះ នៅតាមបណ្ដាញសង្គម បានបង្ហាញឲ្យឃើញ ពីរថយន្ដពណ៌ខ្មៅមួយគ្រឿង បានបើកក្នុងល្បឿនដ៏លឿន បុករថយន្ដមួយគ្រឿង ដែលនៅពីមុខខ្លួន ហើយឃើញមានជនរងគ្រោះច្រើននាក់ បានប៉ើងខ្ទាតខ្លួន ដូចសំឡី។ បន្ទាប់មករថយន្ដពណ៌ខ្មៅនេះ បានបើកថយក្រោយវិញ នៅក្នុងចំណោមហ្វូងបាតុករ ដែលកំពុងតក់ស្លុត។

» បញ្ជាក់៖ រូបភាពខាងក្រោម អាចប៉ះពាល់អារម្មណ៍៖

រថភ្លើង​បុក​គ្នា​នៅ​អេហ្សីព៖ យ៉ាង​តិច​៣៦នាក់​ស្លាប់ ១២៣​នាក់​របួស

រថភ្លើង​បុក​គ្នា​នៅ​អេហ្សីព៖ យ៉ាង​តិច​៣៦នាក់​ស្លាប់ ១២៣​នាក់​របួស

មនុស្សយ៉ាងតិច៣៦នាក់ បានស្លាប់ និង១២៣នាក់ទៀតរងរបួស នៅក្នុងព្រឹត្តិការណ៍ រថភ្លើងបុកគ្នាមួយ នៅក្បែរក្រុង «Alexandrie» ភាគខាងជើង នៃប្រទេសអេហ្សីព។ នេះ បើតាមតុល្យភាពជាបណ្ដោះអាំសន្ន ដែលផ្ដល់ដោយក្រសួងដឹកជញ្ជូន របស់ប្រទេស នៅប៉ុន្មានម៉ោង ក្រោយពេលកើតហេតុ។

ការបុកគ្នា រវាងរថភ្លើងពីរខ្សែ បានកើតឡើងក្នុងភូមិ «Kourchid» ភាគខាងកើត នៃក្រុង «Alexandrie» ក្នុងរសៀលថ្ងៃទី១១ ខែសីហាម្សិលម៉ិញ។ បើតាមទូរទស្សន៍ជាតិអេហ្សីព បានពន្យល់ថា មូលហេតុនៃការបុកគ្នានេះ ទំនងកើតមកពី​រថភ្លើងមួយខ្សែ បានជួបបញ្ហា និងឈប់នៅនឹងកណ្ដាលផ្លូវដែក ខណៈរថភ្លើងមួយខ្សែផ្សេង បានមកដល់ ដោយមិនបានទទួលសញ្ញាជាមុន ពីវត្តមានរថភ្លើង ដែលឈប់នៅខាងមុខ។

រថយន្ដសង្គ្រោះប្រមាណជា ២៥គ្រឿង ត្រូវបានបញ្ជូនមកជួយជនរងគ្រោះ។ អ្នកដែលរួចរស់ជីវិត ត្រូវបានដាក់ឲ្យសម្រាកជាបណ្ដោះអាសន្ន នៅលើកម្រាលកំណាត់ជាច្រើន នៅតាមបណ្ដោយផ្លូវដែក ខណៈអ្នករងរបួស [...]

បើក​រថយន្ដ​បុក​កម្លាំង​ទាហាន​នៅ​ជាយ​ប៉ារីស របួស​៦នាក់

បើក​រថយន្ដ​បុក​កម្លាំង​ទាហាន​នៅ​ជាយ​ប៉ារីស របួស​៦នាក់

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជា ៧ និង៥៥នាទីព្រឹកថ្ងៃពុធ ទី៩ ខែសីហានេះ។ ទាហាន​៦នាក់ មកពីកងវរសេនាធំទី៣៥ «Infanterie de Belfort» ដែលត្រូវបានដាក់ពង្រាយ ដើម្បីពង្រឹង​សន្ដិសុខ នៅ​ក្នុង​ក្រុង «Levallois-Perret» បានរងរបួស បន្ទាប់ពីរថយន្ដមួយគ្រឿង ត្រូវបានបើកបំបុក សំដៅពួកគេ នៅ​លើ​ទីលាន «Verdun» កណ្ដាលក្រុងមួយនេះ ដែលស្ថិតនៅភាគពាយ័ព្យ ជាប់រដ្ឋធានីប៉ារីស។ ទាហាន​៤នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់មន្ទីរពេទ្យទាហាន «Bégin» ដែលស្ថិតនៅមួយចំហៀងទៀត (ភាគអាគ្នេយ៍) នៃ​រដ្ឋធានី​របស់ប្រទេសបារាំង។

បើតាមរូបភាព ដែលថតជាប់ដោយកាម៉េរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា រថយន្ដប្រភេទ «BMW» ពណ៌​ខ្មៅ​មួយគ្រឿង ដែលចតនៅក្នុងផ្លូវមួយក្បែរនោះ ទំនងជា​ត្រូវបានម្ចាស់របស់វា កាន់ចង្កូតត្រៀមរួចជាស្រេច ​ក្នុង​ការ​បើក​ចេញពីទីនោះ សំដៅទៅរកក្រុមយោធា។ មិនខុសទេ ព្រោះរូបភាពបានបង្ហាញបន្តទៀតថា រថយន្ដ​នេះ ត្រូវបាន​បើកក្នុង​ល្បឿនយឺតៗ [...]

ឃាត់​ខ្លួន ញឹក ប៊ុនឆៃ៖ ដីកា​បញ្ជាក់​ថា សំនុំ​រឿង​កើត​ឡើង​តាំង​ពី​១០ឆ្នាំ​មុន

ឃាត់​ខ្លួន ញឹក ប៊ុនឆៃ៖ ដីកា​បញ្ជាក់​ថា សំនុំ​រឿង​កើត​ឡើង​តាំង​ពី​១០ឆ្នាំ​មុន

ការឃាត់-នាំខ្លួនអតីតឧត្ដមសេនីយ៍យោធា លោក ញឹក ប៊ុនឆៃ ដែលបានរងការចោទប្រកាន់ ពីគណបក្សប្រជាជនកម្ពុជា ថាបាន«ក្បត់សម្ព័ន្ធភាព» ទៅចូលរួមជាមួយគណបក្សប្រឆាំងនោះ ត្រូវបានធ្វើឡើង ក្នុងរសៀលថ្ងៃនេះ ក្រោមបទសង្ស័យ​នៅក្នុងសំនុំរឿងមួយ ដែលបានកើតឡើង តាំងពី១០ឆ្នាំមុន។ នេះ បើគេយោងតាមដីកាឲ្យនាំខ្លួន ចេញដោយលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ

ដីកាចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧នេះ បានសរសេរបញ្ជា ឲ្យលោក ញឹក ប៊ុនឆៃ បង្ហាញខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានី «ដើម្បីសាកសួរពីដំណើររឿង សមគំនិត ពីបទផលិតគ្រឿងញៀនខុសច្បាប់ និង នាំចូលសរធាតុ​ផ្សំ​គ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧»។

បើតាមដីកាដដែលនោះ បានឲ្យដឹងទៀតថា សំណុំរឿងព្រហ្មទណ្ឌ ដែលទំនងជាជាប់ពាក់ព័ន្ធ នឹងលោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...