បុគ្គលិករោងចក្រដែលរងគ្រោះនឹងទឹកអាស៊ីត បានស្លាប់ហើយ!
នៅពេល ដែលកំហឹងឆាបឆេះមួយឆាវ បានសម្លាប់ជីវិតមនុស្ស ទាំងបិទភ្នែកមិនជិត...
ដំណឹងដ៏សោកសៅ និងក្រៀមក្រំ បានធ្លាក់មកដល់ នៅរសៀលថ្ងៃសៅរ៍នេះ សម្រាប់ក្រុមគ្រួសារ របស់យុវតីរងគ្រោះនឹងទឹកអាស៊ីត។ បន្ទាប់ពីស្ថិតក្រោមការព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យកាលម៉ែត្រ អស់រយៈពេល១៥ថ្ងៃកន្លងមក ស្ត្រីបុគ្គលិកសន្តិសុខ នៅរោងចក្រស៊ីនតាយ ទំនងជាបានប្រយុទ្ធយកឈ្នះ នឹងភាពចុកចាប់បំផុត នៅក្នុងជីវិតរបស់នាងបាន។ តែមច្ចុរាជមិនបានយល់ ពីការតស៊ូរបស់នាងឡើយ និងទីបំផុតទៅយុវតី មាស វ៉ាន់នី អាយុ ២០ឆ្នាំ បានទទួលមរណភាព នៅវេលាម៉ោង ២រសៀល ថ្ងៃទី ២១ ខែមីនាឆ្នាំ២០១៥ នេះ។
វិទ្យសម្លេងប្រជាធិបតេយ្យ (VOD) បានស្រង់សម្ដីរបស់លោក សោភ័ណ្ឌ ឡារី សិល្បករសម្ដែងមួយរូប ដែលបានទៅជួបយុវតី និងបានជួបជាមួយប្អូនស្រី របស់យុវតី មាស វន្នី នៅមួយថ្ងៃមុន មកបញ្ជាក់ថា ក្រុមគ្រូពេទ្យអះអាងថា បានវះកាត់ជនរងគ្រោះ [...]