អាជ្ញាធរចិនរិបអូសសាច់ ១សែនតោន ដែលទុកកកតាំងពី៤០ឆ្នាំ
«ខ្ញុំសឹងតែធ្លាយកំអួតចេញមក នៅពេលដែលបើកទ្វាដំបូង ដោយសារតែក្លិនបានភាយ ធ្វើឲ្យពិបាកទ្រាំមែនទែន» នេះជាការថ្លែងឡើង របស់អ្នកស៊ើបអង្កេតចិនមួយរូប កាលពីថ្ងៃពុធ បន្ទាប់ពីអ្នកស៊ើបអង្កេតរូបនេះ បានបើកទ្វាផ្ទះធម្មតាមួយ ក្នុងខេត្តហួណាន ភាគខាងត្បូងនៃប្រទេស។
សារព័ត៌មានចិន បានចេញផ្សាយព្រោងព្រាត ពីករណីដ៏សម្បើមអស្ចារ្យនេះ។ និយាយឲ្យខ្លីមក អាជ្ញាធរចិនបានអះអាងថា ខ្លួនបានរិបអូសសាច់សត្វ ប្រមាណជា១សែន (១០០ ០០០) តោន ពីទីកន្លែងនោះ ដោយមានសាច់សត្វមួយចំនួន ត្រូវបានទុកឲ្យកក តាំងពី៤ទសវត្សន៍មកហើយ។
សាច់សត្វនោះ មានដូចជាស្លាបមាន់ សាច់គោ សាច់ជ្រូក ... ដែលសុទ្ធសឹងជាទំនិញ ដែលមានតម្លៃប្រមាណជា ៥០០លានដុល្លា ត្រូវបានរកឃើញ បន្ទាប់ពីអាជ្ញាធរបានបើកយុទ្ធនាការបង្ក្រាប ជាទ្រង់ទ្រាយធំមួយ កាលពីពេលថ្មីៗនេះ។ យ៉ាងហោចណាស់ ក្រុមអ្នកជួញដូរសាច់សត្វទាំងនេះ ចំនួន១៤ក្រុម កំពុងរងការស្វែងរកចាប់ខ្លួន [...]