Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

ទារក​រសាត់​ទៅ​កណ្ដាល​សមុទ្រ... ឪពុក​ម្ដាយ​អត់​ដឹង!

ទារក​រសាត់​ទៅ​កណ្ដាល​សមុទ្រ... ឪពុក​ម្ដាយ​អត់​ដឹង!

នៅនឹងឆ្នេរ ជាពិសេសនៅក្នុងរដូវកាល នៃវិស្សមកាលបែបនេះ គេត្រូវមានភ្នែករវាសបន្តិច ជាពិសេស​ចំពោះ​ឪពុកម្ដាយ ដែលមានកូនតូច ទៅជាមួយច្រើន។ ធ្វើយ៉ាងណា ត្រូវបញ្ជៀសនូវករណីនេះ ដែលអាចធ្វើ​ឲ្យ​ឪពុកម្ដាយ សោកស្ដាយអស់មួយជីវិតបាន។ ទារកអាយុ១០ខែមួយរូប បានអណ្ដែតចេញទៅកណ្ដាលសមុទ្រ ជាមួយនឹងពោងផ្លុំខ្យល់ រហូតចំងាយ១គីឡូម៉ែត្រ ពីឆ្នេរ។

សំណាងល្អ ដែលទារកត្រូវបាន ក្រុមឆ្មាំឆ្នេរ នៃក្រុង«Kucukkuyu» របស់ប្រទេសតួរគី រកឃើញទាន់ និងជួយ​សង្គ្រោះមកវិញ។ ទារកបានអណ្ដែតចេញទៅ ឆ្ពោះទៅកាន់កោះមួយ ឈ្មោះ «Lesbos» ដែលជាទឹកដី​របស់​ប្រទេសក្រិច។

បើតាមសារព័ត៌មានក្នុងស្រុក «BGN News» បានឲ្យស្រង់សម្ដីសារភាព របស់ឪពុកម្ដាយ មកបញ្ជាក់ថា ពួក​គេបានភ្លេចថា ពួកគេបានដាក់ទារក នៅលើពោងផ្លុំខ្យល់នោះ ហើយដាក់វានៅលើទឹក។ ហើយឪពុក​ម្ដាយ​រូប​នោះ មិននឹកស្មានថា ពោងអណ្ដែត បានរកិលខ្លួនតាមរលក និងតាមចន្លោះអ្នកហែលទឹក ដែលមានចំនួន​យ៉ាង​ច្រើននោះ ចេញទៅ។ [...]

បុក​អូស​រទេះ​រុញ​មាន​ទារក ហើយ​បើក​ទៅ​មុខ​ធ្វើ​ធម្មតា

បុក​អូស​រទេះ​រុញ​មាន​ទារក ហើយ​បើក​ទៅ​មុខ​ធ្វើ​ធម្មតា

ស្ត្រីអ្នកបើករថយន្ដឈ្នួល អាយុ៤២ឆ្នាំម្នាក់នេះ បានបើកឡានរបស់ខ្លួន បុករទេះរុញមួយគ្រឿង ដែលមាន​ទារិកាអាយុ១១ខែម្នាក់ នៅក្នុងនោះ។ ស្ត្រីដែលត្រូវបានអាជ្ញាធរ ដកហូតប័ណ្ណបើកបរ តាំងពីគ្រោះថ្នាក់​ចរាចរណ៍​លើកមុននោះ មិនបានឈប់រថយន្ដរបស់ខ្លួន នៅពេលកើតហេតុភ្លាមទេ តែបានបន្តបើកបរ ជាមួយ​នឹងរទេះរុញកូនង៉ែត នៅជាប់នឹងមុខរថយន្ដឈ្នួលរហូត។

អនិច្ចា... ចំពោះទារិកាវិញ មិនបានរួចរស់ មានជីវិត ពីហេតុការណ៍នេះទេ។

រូបភាពវីដេអូ ដែលបង្ហាញពីរថយន្ដឈ្នួល អូសរទេះរុញ នៅជាប់ពីមុខ ត្រូវបានថតជាប់ ដោយកាម៉េរ៉ា របស់​រថយន្ដមួយទៀត ដែលបើកបរ ក្នុងទិសបញ្ច្រាស នៅក្រោយពេលកើតហេតុបន្តិច។

ស្ត្រីអ្នកបើកបរ ត្រូវបានអាជ្ញាធរឃាត់ខ្លួន។ នគរបាល ក៏បានឃាត់ខ្លួនដូចគ្នាដែរ ប្រធានក្រុមហ៊ុនរថយន្ដ​ឈ្នួល ដែលទុកឲ្យស្ត្រីនេះ នៅបើកបរបានជាបន្ត ដោយគ្មានប័ណ្ណបើកបរ។ នៅចំពោះភ្នាក់ងារស៊ើបអង្កេត ស្ត្រី​បើក​បរ បាននិយាយថា ខ្លួនបានស្លន់ស្លោ [...]

បើក​បរ​បំពាន ពេល​ជួប​គ្រោះ​ថ្នាក់ កូន​ស្រី​អាយុ​១ឆ្នាំ​ជា​អ្នក​រង​គ្រោះ

បើក​បរ​បំពាន ពេល​ជួប​គ្រោះ​ថ្នាក់ កូន​ស្រី​អាយុ​១ឆ្នាំ​ជា​អ្នក​រង​គ្រោះ

មិនគោរពច្បាប់ចរាចរណ៍ និងបើកបរទាំងបំពាន... នៅពេលដែលជួបគ្រោះថ្នាក់រួច បើទោះជាដឹងខ្លួន ស្គាល់​កំហុស... តែវាហួសពេលហើយ។ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ឪពុកម្តាយជាមនុស្សធំ មិនជួបបញ្ហា តែ​កូនតូច នៅក្នុងដៃ បែរជាត្រូវរបួសក្បាលទៅវិញ។ ហេតុការណ៍នេះ បានកើឡើង កាលពីវេលម៉ោង ០៤ ល្ងាច​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នៅពេលកំពុងភ្លៀង តាមបណ្តោយផ្លូវ ១៧៨ កែងផ្លូវលេខ ១៣ សង្កាត់​មានជ័យ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងម៉ូតូស្លាកលេខ ១Q-១៦៣៧ ដែលបើកបរដោយបុរស ជា​ឪពុក​ក្មេងស្រីរងគ្រោះ បានបើកម៉ូតូបញ្ច្រាសទិស ពីកើតទៅលិចតាមបណ្តោយផ្លូវខាងលើ ស្រាប់តែដល់កន្លែង​កើត​ហេតុ ម៉ូតូបានជល់ជាមួយឡាន ស្លាកលេខ ភ្នំពេញ២ ថ-៩៥០១ ម៉ាកសាំយ៉ុង របស់ក្រុមហ៊ុនឯកជនមួយ បណ្តាលឲ្យកូនស្រី ម្ចាស់ម៉ូតូរងគ្រោះ រងរបួសក្បាលធ្ងន់ធ្ងរ។

អ្នកបើករបម៉ូតូ ត្រូវបានគេស្គាល់ឈ្មោះ សារឿន ឆៃ អាយុ២០ ឆ្នាំ [...]

ផ្ទុះ​គំរប​ម៉ាស៊ីន​កិន​អុស​ចំ​កម្មករ​ម្នាក់​ស្លាប់ នៅ​រោងចក្រ​បោក​គក់

ផ្ទុះ​គំរប​ម៉ាស៊ីន​កិន​អុស​ចំ​កម្មករ​ម្នាក់​ស្លាប់ នៅ​រោងចក្រ​បោក​គក់

សុវត្ថិភាពក្នុងការងារ មិនមែនជារឿងលេងសើចឡើយ ហើយទាំងនយោជក ទាំងបុគ្គលិកកម្មករ គប្បីមាន​វិធានការបង្កា មុននឹងហេតុការណ៍ដ៏អាក្រក់ បានកើតឡើង។ ដូចក្នុងករណីកម្មករ ដែលបានរងគ្រោះថ្នាក់ ពី​ម៉ាស៊ិនកិនអុស រហូតបាត់បង់ជីវិត នៅក្នុងរោងចក្របោកគក់មួយនេះ ជាដើម។ ហេតុការណ៍នេះ បានកើត​ឡើង​នៅវេលាម៉ោង ៧ព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ ០៦ ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

កម្មកររងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ជា សារឿន អាយុ៣៥ឆ្នាំ ស្នាក់នៅ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានីភ្នំពេញ។

មិត្តភក្កិជនរងគ្រោះ បានរៀបរាប់ថា មុនពេលកើតហេតុ គឺមានកម្មករ៥នាក់ នៅផ្នែកឡកិនអុសនេះ។ ចំណែក​ជនរងគ្រោះ ជាអ្នករុញអុសបញ្ចូលឡ ភ្លាមៗពេលកំពុងបញ្ជូលអុស ស្រាប់តែអ្នក០៤នាក់ផ្សេងទៀត ដើរ​ចេញ​ព្រោះក្តៅ នៅសល់តែជនរងគ្រោះម្នាក់ឯង ស្រាប់តែអុសផ្ទុះចេញ [...]

ចង ក បន្ទាប់​ពី​កាប់​ប្រពន្ធ​ឲ្យ​ស្លាប់​រួច ដោយ​មិន​ដឹង​មូលហេតុ

ចង ក បន្ទាប់​ពី​កាប់​ប្រពន្ធ​ឲ្យ​ស្លាប់​រួច ដោយ​មិន​ដឹង​មូលហេតុ

ករណីសង្ស័យ ប្តីលើកដៃសម្លាប់ប្រពន្ធ ដោយប្រើកាំបិតកាប់ រួចទៅចងកខ្លូនឯង ស្លាប់ទាំងពីរនាក់នេះ បាន​កើតឡើង កាលពីល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ នៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្ត​កំពត។ តាមកោសល្យវិច័យ របស់មន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ស្រ្តីរងគ្រោះជាប្រពន្ធ ឈ្មោះ លេង ផាត អាយុ​៥៨ឆ្នាំ បានស្លាប់ ដោយមានស្លាកស្នាមជាច្រើនកាំបិត។

ប៉ុន្តែនៅមុនកងកម្លាំងអាជ្ញាធរ មកដល់នេះ បុរសជាប្តី ត្រូវបានអ្នកភូមិប្រទះឃើញ ស្លាប់ដោយចង ក រួច​ហើយ។ សមត្ថកិច្ចដែលចុះផ្ទាល់ បានឲ្យដឹងដែរថា បុរសជាប្តី ឈ្មោះ អ៊ូច សុខន អាយុ៦០ឆ្នាំ មានទីលំនៅ នៅភូមិឃុំ កើតហេតុខាងលើ។

ប្រភពពីប្រជាពលរដ្ឋ នៅក្នុងភូមិកើតហេតុ បានឲ្យដឹងថា ពីរនាក់ប្តីប្រពន្ធខាងលើ ឧស្សាហ៍ឈ្លោះទាស់​សំដី​គ្នា ស្ទើររាល់ថ្ងៃ គ្មានអ្នកណានៅក្បែរបានទេ។ ស្រាប់តែនៅថ្ងៃកើតហេតុ អ្នកភូមិមានការភ្ញាក់ផ្អើល ព្រោះ​ប្រទះ​ឃើញសាកសពបុរសជាប្តី នៅចង ក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...