Posts in ‘យុត្តិធម៌ សណ្ដាប់ធ្នាប់’ Category

សុខ ប៊ុន អះអាង​ជា​ថ្មី ថា​នឹង​​ចូល​​ខ្លួន​មក​តុលាការ

សុខ ប៊ុន អះអាង​ជា​ថ្មី ថា​នឹង​​ចូល​​ខ្លួន​មក​តុលាការ

ក្នុងថ្ងៃតែមួយ លោក សុខ ប៊ុន ដែលសង្ស័យថា ជាជនដៃដល់ ប្រើហិង្សាទៅលើអតីតពិធីការិនីទូរទស្សន៍ បាន​ចេញលិខិតដល់ទៅពីរ។ លិខិតទីមួយ ចេញផ្សាយ នៅពេលព្រឹក តែនៅពេលយប់ឡើង បុរសអ្នកមាន​ប្រាក់​រូប​នេះ បានចេញលិខិតមួយទៀត។

នៅក្នុងលិខិតទីពីរ ដែលមានសរសេរថា ជាលិខិតចំហរនោះ លោក សុខ ប៊ុន បានអះអាងថា ខ្លួននឹងចូលមក​បកស្រាយ រាល់បញ្ហា ដែល«បង្ក»ឲ្យមានហិង្សានោះ នៅចំពោះមុខតុលាការ។ លោកបានបញ្ជាក់ ក្នុងលិខិត​ចំហរនោះ យ៉ាងដូច្នេះថា៖ «ចំពោះបញ្ហា ដែលត្រូវដោះស្រាយ ចំពោះមុខតុលាការ ឬអាជ្ញាធរសាធារណៈ ខ្ញុំ​នឹងចូលខ្លួនមកទទួលខុសត្រូវ ក្នុងការស្វែងរកការពិត និងយុត្តិធម៌ ជូនដល់ភាគីពាក់ព័ន្ធទាំងអស់ ទៅតាម​និតិវិធី​របស់តុលាការ»។

លិខិតទីពីររបស់លោក សុខ ប៊ុន នេះ បានធ្វើឡើង ក្រោយការប្រកាស ស្វែងរកចាប់ខ្លួន និង​នាំខ្លួន លោក សុខ ប៊ុន ឲ្យខាងតែបាន ដោយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងរសៀល​ថ្ងៃតែមួយ [...]

ក្រុម​ក្មេង​ស្ទាវ​ស្រវឹង បើក​ឡាន​ទំនើប ទំនើង​បុក​រះ​មួយ​ជួរ

ក្រុម​ក្មេង​ស្ទាវ​ស្រវឹង បើក​ឡាន​ទំនើប ទំនើង​បុក​រះ​មួយ​ជួរ

ករណីគ្រោះថ្នាក់នេះ បានបង្ករការភ្ញាក់ផ្អើល កាលពីម៉ោង ១១យប់ថ្ងៃទី ១៤ ខែកក្កដាឆ្នាំ២០១៥ នៅតាម​បណ្តោយ​ផ្លូវនរោត្តម បន្តបុករហូតដល់ផ្លូវ៥៥ ត្រង់ចំណុចម្តុំផ្ទះយាយភូ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមការបញ្ជាក់ របស់សាក្សីឲ្យដឹងថា រថយន្តបង្ករ ម៉ាក តាកុមា TACOMA ពណ៍ស ស្លាក​លេខ ២AD-០៣៣៨ បើកបរដោយ ក្រុមក្មេងស្ទាវ០៥នាក់ ទាំងអាការៈស្រវឹង ក្នុងល្បឿនលឿន។

សាក្សីបានបញ្ជាក់បន្ថែមថា គ្រោះថ្នាក់នេះ មិនមានអ្នកណាម្នាក់ រងរបួសនោះទេ ព្រោះរថយន្ដ ដែលរង​គ្រោះ​ថ្នាក់ទាំងបួន សុទ្ធតែចតនៅស្ងៀម។ ចំណែកឯម្ចាស់ម៉ូតូ និងរឺម៉កកង់បី មួយគ្រឿងទៀត ក៏មិនបានរង​បញ្ហា​អ្វី​ដែរ។

រថយន្តរងការខូចខាតទាំង០៤នោះ ទីមួយម៉ាកកូរ៉េ ស្លាកលេខភ្នំពេញ ២AC-៤៣០៧ បានខូចខាតមួយ​​ចំហៀង​ខាងឆ្វេង។ ទីពីរម៉ាក រេងរ៉ូវើ (RONG ROVER) ពណ៍ខ្មៅស្លាកលេខ ២Q-០០៣៣ ខ្ទេចស្តុបជ្រុលទៅ​បុក​ឡាន កូរ៉ូឡា(COROLA) ពណ៍ខ្មៅស្លាកលេខភ្នំពេញ [...]

អគ្គីភ័យ​ឆាប​ឆេះ រោង​ចក្រ​មួយ​កន្លែង​នៅ​ខណ្ឌ​ដូនពេញ

អគ្គីភ័យ​ឆាប​ឆេះ រោង​ចក្រ​មួយ​កន្លែង​នៅ​ខណ្ឌ​ដូនពេញ

ករណីភ្លើងឆេះសន្ធោសន្ធៅនេះ ត្រូវបានក្រុមអ្នកសង្គ្រោះអគ្គីភ័យ ជួយពន្លត់បានសម្រេច អស់រយៈពេល​ប្រមាណ២ម៉ោង ចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ៨ យប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នៅទីតាំងកើតហេតុ ជារោងចក្រស្តុកសម្ភារៈរបស់របរ និងសម្ភារៈអេឡិចត្រូនិច ផ្ទះលេខ២៦ ផ្លូវ៧៥ ក្នុងសង្កាត់ស្រះចក ខណ្ឌ​ដូនពេញ រាជធានីភ្នំពេញ នៅជាប់របងវត្តស្រះចក។

អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ដែលបានចុះផ្ទាល់ ក្នុងហេតុការណ៍អគ្គីភ័យនេះ បានប្រាប់​អ្នក​សារព័ត៌មានឲ្យដឹងថា តំបន់ដែលរងអគ្គិភ័យ បានរួចផុត ពីការគម្រាមកំហែងហើយ។ ក្នុងនោះ មិនមាន​បង្ក​ការខូចខាត ដល់អ្នកជិតខាងនោះទេ តែរបស់របរនៅខាងក្នុង ត្រូវបានលោកបញ្ជាក់ថា មានការខូចខាត​មួយ​ចំនួន។ លោកបានឲ្យដឹងដែរថា ហេតុការណ៍ឆាបឆេះនេះ បើតាមការសន្និដ្ឋានបឋម បណ្តាលមកពី​ទូស្សេ​ម៉ាស៊ីនកុំព្យូទ័រ នៅក្នុងការិយាល័យ ក្នុងនោះមានអ្នករបួសម្នាក់ ឈ្មោះ ថន ម៉ាប់ បានចូលទៅជួយពន្លត់ ហើយ​ក៏ធ្លាក់ពីលើដំបូលសន្លប់ [...]

ឃាត់​ខ្លូន​ជន​ជាតិ​វៀតណាម​៨នាក់ ក្នុង​ទីតាំង​លក់​គ្រឿង​សង្ហារឹម

ឃាត់​ខ្លូន​ជន​ជាតិ​វៀតណាម​៨នាក់ ក្នុង​ទីតាំង​លក់​គ្រឿង​សង្ហារឹម

ក្រុមជនជាតិវៀតណាម ទាំង៨រូបខាងលើ ជាបុរសទាំងអស់ ដែលសព្វថ្ងៃស្នាក់នៅ និងរកស៊ី នៅលើទឹកដី​កម្ពុជា ដោយគ្មានលិខិតស្នាមច្បាប់លាស់។ នេះបើតាមសមត្ថកិច្ចកម្ពុជា ដែលបានចុះអន្តរាគមន៍ ឃាត់ខ្លួន​ជនទាំងនេះ នៅក្នុងទីតាំងមួយ តាមបណ្តោយផ្លូវ៦០ET សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកអនុសេនីយ៍ទោ កែវ សាវុធ នាយប៉ុស្តិ៍បឹងទំពុន បញ្ជាក់ថា ជាជនជាតិវៀតណាមទាំងអស់ ពេលចុះ​ធ្វើការឆែកឆេរ ឃាត់ខ្លូនបានភ្លាម ត្រូវបានកងកម្លាំងរបស់លោក បញ្ជូនទៅកាន់ការិយាល័យ នាយកដ្ឋាន​អន្តោប្រវេសន៍ទាំងអស់។

លោកបញ្ជាក់ទៀតថា កងកម្លាំង បានចុះត្រួតពិនិត្យពីម៉ោង ៣ និង៣០នាទីរសៀល រហូតដល់ម៉ោង ៤០ និង៣០ នាទីរសៀលថ្ងៃទី ១៣ ខែកក្កដា។ ក្នុងនោះសម្រេចបានជនជាតិវៀតណាម រស់នៅខុសច្បាប់០៨ នាក់ ភេទប្រុស ដែលកំពុងស្នាក់នៅក្នុង រោងសិប្បកម្មឆ្នៃឈើ សម្រាប់លក់មួយកន្លែង នៅក្នុងមូលដ្ឋាន​របស់​លោក។

មន្ត្រីអនុវត្តន៍ច្បាប់ខាងលើ បានឲ្យដឹងទៀតថា [...]

ខ្ចី​ម៉ូតូ​គេ​ទៅ​ទិញ​សាច់​ឆ្កែ តែ​ប៉ះ​ជា​មួយ​ឡាន​ធំ រង​គ្រោះ​ដល់​ជីវិត

ខ្ចី​ម៉ូតូ​គេ​ទៅ​ទិញ​សាច់​ឆ្កែ តែ​ប៉ះ​ជា​មួយ​ឡាន​ធំ រង​គ្រោះ​ដល់​ជីវិត

បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ ដែលបានកើតឡើង កាលពីវេលាម៉ោង ៤ និង ៥០ នាទីល្ងាចថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ ៣៧១ ក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសដែលរងគ្រោះ ដល់ជីវិតនេះ ឈ្មោះ ហៀង ស្រស់ រស់​នៅ​ភូមិ​រលួស ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

សាក្សីនៅកន្លែងកើតហេតុ លោក ថា វាសនា ឲ្យដឹងថា ដំបូងលោកឃើញ ម៉ូតូជនរងគ្រោះ ម៉ាកគប់ ស្លាកលេខ​កំពង់ធំ ១E-០៣០១ កំពុងជិះពីមុខឡាន បន្តិចក្រោយមក ឡានធំម៉ាក FUSO ស្លាកលេខ ៣A-១៨៤៩ បើក​យ៉ាងលឿន ដើម្បីវ៉ាម៉ូតូជនរងគ្រោះ។ តែមិនបានសម្រេច បានប៉ះចង្កូតម៉ូតូ ហើយម៉ូតូ បានអូសជាប់ ជាមួយ​ឡាន ប្រមាណ១០ម៉ែត្រ បណ្តាលឲ្យបុរស នៅជិះម៉ូតូខាងក្រោយ រងរបួសក្បាលធ្ងន់ធ្ងរ រហូតតដល់ស្លាប់។ សាក្សី​បន្តទៀតថា ពេលអ្នកបើកឡាន ឃើញអ្នករងគ្រោះស្លាប់ បានបើកទ្វារឡាន រួចរត់គេចខ្លូន ជាមួយព្រូ​ឡាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...