បុរសដែលស្លាប់នឹងគ្រាប់កាំភ្លើង«ពិត»នៅក្បាលថ្នល់ គឺជាពលរដ្ឋស្លូតត្រង់ម្នាក់
បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងហិង្សារវាងក្រុមបាតុករ និងកងកម្លាំងសមត្ថកិច្ចនៅបរិវេណស្ពានអាកាសក្បាលថ្មល់ ដែលបណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់បាត់បងជីវិតមកនោះ មានការអះអាងផ្ទុយគ្នាអំពីសមាសភាពរបស់ជនរងគ្រោះ តែបើយោងលើភរិយារបស់ជនរងគ្រោះ បានអះអាងថា ស្វាមីអ្នកស្រីគឺជាប្រជាពលរដ្ឋធម្មតាទេ។
ជនរងគ្រោះ ម៉ៅ សុខចន្ទ នៅយប់ថ្ងៃទី១៥ខែកញ្ញាឆ្នាំ២៩១៣។ (រូបថត SEBASTIAN STRANGIO)
អ្នកស្រីដែលត្រូវជាភរិយាជនរងគ្រោះបានថ្លែងប្រាប់លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលបានអញ្ជើញចុះសួរសុខទុកគ្រួសារសពនៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៣ថាស្វាមីអ្នកស្រីមិនមែនជាក្រុមបាតុករនោះទេ គាត់គឺជាប្រជាពលរដ្ឋធម្មតាតែប៉ុណ្ណោះ។ ស្រ្តីដែលជាភរិយាជនរងគ្រោះដដែលនេះអះអាងថាស្វាមីអ្នកស្រីឈ្មោះ ម៉ៅ [...]