Posts in ‘សង្គម’ Category

ហេតុការណ៍ និង​មូលហេតុ​នៅ​មុន​មរណភាព​​របស់​ ចាន់ សូវ៉េត

ហេតុការណ៍ និង​មូលហេតុ​នៅ​មុន​មរណភាព​​របស់​ ចាន់ សូវ៉េត

លោក ចាន់ សូវ៉េត អាយុ៥១ឆ្នាំ បាន​ធ្វើ​សកម្មភាព ជា​មួយ​សហគមន៍​រង​គ្រោះ​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ជា​មួយ​អង្គការ​អាដហុក (adhoc) ជាង​១៥​ឆ្នាំ​មក​ហើយ។ លោក​ទទួល​មរណភាព​ក្នុង​ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៤ ក្នុង​គេហដ្ឋាន​របស់​លោក​សង្កាត់​បឹង​កេង​កង​៣ ខណ្ឌ​ចំការមន បន្ទាប់​ពី​ភរិយា​របស់​លោក បាន​កោស​ខ្យល់​ឲ្យ​រួច។

អ្នកស្រី លាង ហន ដែល​​ត្រូវ​ជា​ម្តាយ​មីង​របស់​លោក ចាន់ សូវ៉េត បាន​លើក​ឡើង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា លោក​ធ្លាប់​ខ្លួន​ឈឺ​ផ្តាសសាយ​ជា​រឿយៗ តែ​អ្នកស្រី​មិន​បាន​ដឹង​ពី​ជំងឺ​ខាង​ក្នុង​របស់​លោក ថា​យ៉ាង​ម៉េច​នោះ​ឡើយ។ អ្នកស្រី​បន្ត​ថា មុន​នេះ​ប៉ុន្មាន​ថ្ងៃ លោក ចាន់ សូវ៉េត ចេះ​តែ​ត្អូញ​ថា ឈឺ​ដើម​ទ្រូង។ ជាក់​ស្តែង​ក្នុង​ថ្ងៃ​ទី១០ ខែ​ធ្នូ​នេះ ពេល​ត្រឡប់​ពី​ធ្វើការ​ថ្ងៃ​ត្រង់​រួច គាត់​ក៏​ប្រាប់​ទៅ​ភរិយា​ថា គាត់​ឈឺ​ដើម​ទ្រូង និង​ក៏​បាន​ឲ្យ​ភរិយា​កោស​ខ្យល់​ឲ្យ។ [...]

សៀក ហ៊ន កូន​ស្រី​ស្ត្រី​បឹង​កក់​បង្ហូរ​ទឹក​ភ្នែក​ក្នុង​ទិវា​សិទ្ធិ​មនុស្ស

សៀក ហ៊ន កូន​ស្រី​ស្ត្រី​បឹង​កក់​បង្ហូរ​ទឹក​ភ្នែក​ក្នុង​ទិវា​សិទ្ធិ​មនុស្ស

នៅពេលទស្សនាវដ្តី​លើក​យក​ឈ្មោះ​នាង សៀក ហ៊ន មក​ជម្រាប​ជូន ប្រិយ​មិត្ត​ប្រហែល​ជា​មាន​ចម្ងល់ ដោយ​សារ​តែ​មិន​ដែល​លឺ​ឈ្មោះ​របស់​នាង ពី​មុន​មក​ឡើយ។ សៀក ហ៊ន ជា​កូន​ស្រី​របស់​អ្នក​ស្រី គង់ ចន្ថា សកម្មជន​ដី​ធ្លី​មួយ​រូប​ដែល​រស់​នៅ ក្នុង​សហគមន៍​បឹង​កក់ តែ​បច្ចុប្បន្ន គាត់​កំពុង​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​សរ។ សព្វ​ថ្ងៃ សៀក ហ៊ន កំពុង​មាន​បន្ទុក​ថែម​មួយ​ទៀត ក្រៅ​ពី​ជួយ​មើល​ការ​ខុស​ត្រូវ​ប្អូនៗ​ក្នុង​គ្រួសារ និង​ការ​សិក្សា នោះ​គឺ​នាង​បាន​ចូល​រួម​ក្នុង​សកម្មភាព​ស្វែង​រក​យុត្តិធម៌ ឲ្យ​សកម្មជន​ដី​ធ្លី​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ទាំង​អស់ រួម​ទំាង​ម្តាយ​នាង​ផង​ដែរ។

ទឹកភ្នែកកូនស្រី​សកម្ម​ជន​បឹង​កក់​ខាង​លើ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ទាំង​ចាស់​ទាំង​យុវជន​ប្រមាណ​ជា​ជាង ៥០០០​នាក់ ក្នុង​ទិវា​សិទ្ធិ​មនុស្ស ថ្ងៃ​ទី១០ ខែ​ធ្នូ​នេះ មិន​អាច​ទប់​ទឹក​ភ្នែក​បាន។ ទឹក​ភ្នែក [...]

ចាន់ សូវ៉េត ទទួល​មរណៈភាព​ដោយ​ជំងឺ​គាំង​បេះដូង

ចាន់ សូវ៉េត ទទួល​មរណៈភាព​ដោយ​ជំងឺ​គាំង​បេះដូង

តាមការបញ្ជាក់​របស់​លោក ណៃ វ៉ង់ដា អនុ​ប្រធាន​ផ្នែក និង​មេធាវី​តំបន់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​លើក​ឡើង​ថា លោក ចាន់ សូវ៉េត បាន​ផុត​ជីវិត​លា​ចាក​លោក ក្នុង​រសៀល​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤ នេះ។ ចំពោះ​ករណី​លំអិត​នៃ​ការ​ស្លាប់​នេះ លោក​សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​បានទេ ព្រោះ​នៅ​មិន​មាន​ការ​អនុញ្ញាត ពី​ក្រុម​គ្រួសារ​នៃ​សព​នៅ​ឡើយ។

លោក ចាន់ សាវេត ជា​មន្រ្តី​ស៊ើប​អង្កេត​ដ៏​ល្បី​ឈ្មោះ នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ក្នុង​រឿង​ដី​ធ្លី និង​ព្រៃ​ឈើ។ មុន​ឈាន​ទៅ​ដល់​ការ​ទទួល​មរណៈភាព​នេះ លោក​មាន​ជំងឺ​លើស​ឈាម ហើយ​បាន​គាំង​បេះដូង។ លោក​បាន​ទទួល​មរណភាព​វេលា​ម៉ោង​២ និង​៥៥​នាទី​រសៀល បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពី ការ​ចូល​រួម​ក្នុង​ការ​ប្រារព្ធ​ពិធី ទិវា​សិទ្ធិ​មនុស្ស ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

តាមប្រភពព័ត៌មាន [...]

ទិវា​១០​ធ្នូ៖ «សិទ្ធិ»​តែ​មួយ «ក្រុង»​តែ​មួយ តែ​ច្រើន​«ក្រុម»

ទិវា​១០​ធ្នូ៖ «សិទ្ធិ»​តែ​មួយ «ក្រុង»​តែ​មួយ តែ​ច្រើន​«ក្រុម»

ការប្រារព្វទិបាសិត្ធិមនុស្ស ១០ ធ្នូ នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ មាន​ការ​ខុស​ប្លែក និង​មាន​​លក្ខណៈ​ធំ​ជាង​ពេល​​មុនៗ​។ ភាព​ខុស​ប្លែក​គ្នា​នោះ​នៅ​ត្រង់​ថា និយាយ​ពី​«សិទ្ធិ»​តែ​មួយ តែ​និយមន័យ​លើក​ឡើង​ខុស​គ្នា ទៅ​តាម​ក្រុម​ដែល​ប្រារព្ធ​ទិវា​នេះ។ តួ​យ៉ាង​ដូច​ជា​ក្រុម អង្គការ​សង្គម​ស៊ីវិល ក្រុម​ប្រជា​ពលរដ្ឋ​និង​ព្រះ​សង្ឃ ក្រុម​សហជីព ក្រុម​មន្រ្តី​រាជការ​និង​រដ្ឋាភិបាល និង​ក្រុម​គណបក្ស​សង្គ្រោះ​ជាតិ (ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា​ជា​ក្រុម​ប្រឆាំង) ជា​ដើម។

បញ្ហាសិទ្ធិមនុស្ស​ត្រូវ​បាន​លើក​ឡើង ជា​«វិជ្ជមាន» និង​«អវិជ្ជមាន»ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង នា​ពេល​បច្ចុប្បន្ន នៃ​ក្រុម​អ្នក​ដែល​ប្រារព្ធ​ជា​មួយ​នឹង «ប្រធាន​បទ» ខុសៗ​គ្នា ក្នុង​បរិបទ​ទិវា​សិទ្ធិ​មនុស្ស​​​ជា​សកល ១០ ធ្នូ តែ​មួយ​នេះ។

«ការអភិវឌ្ឍន៍រាជធានីភ្នំពេញ និងសិទ្ធិជាមូលដ្ឋានរបស់សហគមន៍ក្រីក្រ» [...]

ធម្មយាត្រា និង​សិទ្ធិ​យាត្រា ១០​ធ្នូ៖ «សេចក្ដី​សុខ​៩​យ៉ាង»

ធម្មយាត្រា និង​សិទ្ធិ​យាត្រា ១០​ធ្នូ៖ «សេចក្ដី​សុខ​៩​យ៉ាង»

ធម្មយាត្រា និងសិទ្ធិយាត្រា ត្រូវ​បាន​រៀបចំ​ឡើង ដើម្បី​ផ្សព្វផ្សាយ​នូវ​«សេចក្តី​សុខ»​សំខាន់​ចំនួន​៩​យ៉ាង ទៅ​ដល់​ពលរដ្ឋ និង​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ចូល​រួម ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ថ្ងៃ​ទី១០ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។ សារ​សំខាន់​ទាំង​៩នោះ រួម​មាន៖ ការ​មិន​រើស​អើង, រួម​គ្នា​គោរព​សិទ្ធិ​មនុស្ស សន្តិភាព​ផ្តើម​ចេញ​ពី​ខ្លួន​យើង, បញ្ឈប់​អំពើ​ហិង្សា, ការ​មិន​បៀត​បៀន​គ្នា, សិទ្ធិ​ដី​ធ្លី គឺ​ជា​សិទ្ធិ​មនុស្ស, មាន​សីល​ប្រាំ​មាន​សន្តិភាព, ព្រះ​ធម៌ ជា​ផ្លូវ​នាំ​មនុស្ស​ទៅ​រក​សេចក្តី​សុខ, មាន​យុត្តិធម៌ មាន​សន្តិភាព។

គេសង្កេតឃើញ​មាន ព្រះ​សង្ឃ ប្រជា​ពលរដ្ឋ និង​សង្គម​ស៊ីវិល ព្រម​ទាំង​តំណាង​សហគមន៍​ដី​ធ្លី​មួយ​ចំនួន ត្រៀម​ខ្លួន​រួច​ជា​ស្រេច ចាប់​តាំង​ពី​ថ្ងៃ​ទី៥ ខែ​ធ្នូ ជា​មួយ​នឹង​ការ​ធ្វើ​ធម្មយាត្រា សិទ្ធិ​យាត្រា ដោយ​ថ្មើរ​ជើង ពី​បណ្តា​ខេត្ត​នានា តាម​ផ្លូវ​ជាតិ​ចំនួន​ប្រាំ​មួយ​ខ្សែរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...