សហគមន៍និងសង្គមស៊ីវិល ជម្រុញឲ្យអនុម័តច្បាប់ស្តីពីលក្ខន្ដិកៈចៅក្រមនិងព្រះរាជអាជ្ញា
ភ្នំពេញ៖ នៅខណៈដែលអ្នកមានអំណាច និងក្រុមហ៊ុនឯកជន បានកំពុងយកប្រព័ន្ធតុលាការមកគម្រាមកំហែង មកលើសកម្មជនសិទ្ធិមនុស្ស ដីធ្លី នៅពេលដែលចេញមុខប្រឆាំងតវ៉ាការពារដីធ្លី និងផ្ទះសម្បែងនោះ ប្រជាសហគមន៍ព្រៃឈើ ដីធ្លី នេសាទ និងអង្គការក្រៅរដ្ឋាភិបាល បានអំពាវនាវឲ្យរដ្ឋាភិបាល ជម្រុញឲ្យរដ្ឋសភាពអនុម័តច្បាប់ ស្តីពីលក្ខន្ដិកៈចៅក្រម និងព្រះរាជអាជ្ញា ដើម្បីពង្រឹងប្រព័ន្ធតុលាការនៅកម្ពុជា។
ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary
ការអំពាវនាវរបស់ប្រជាសហគមន៍ទាំងនោះ នៅក្នុងសន្និសិទសាព័ត៌មាន ស្តីពីការប្រើអំណាចតុលាការគម្រាមកំហែង មកលើអ្នកការពារសិទ្ធិមនុស្ស និងធនធានធម្មជាតិនៅកម្ពុជា នៅឯទីស្នាក់ការអង្គការ NGOs Forum ដែលមានការចូលរួមពី [...]