Posts in ‘សង្គម’ Category

ពលរដ្ឋ​ម្ចាស់​ឆ្នោត ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស

ពលរដ្ឋ​ម្ចាស់​ឆ្នោត ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស

ក្នុងរយៈកាលថ្មីៗនេះ បន្ទាប់ពីការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា កន្លងមកនេះ ទាំងអង្គការសង្គមស៊ីវិល ជាតិ និង​អន្តរជាតិ មើលឃើញប្រជាពលរដ្ឋក្រីក្រ ប្រជាពលរដ្ឋដែលរងនូវការគាបសង្កត់ផ្សេងៗ សហជីព និងសមាគមនានា ដូចជា គ្រូបង្រៀន កម្មករជាដើម បានក្រោកឡើងយ៉ាងសស្រាក់សស្រាំ ក្នុងការទាមទានូវសិទ្ធិដីធ្លី សិទ្ធិលំនៅដ្ឋាន និងសិទ្ធិសេរីភាពផ្សេងៗទៀត ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ពិសេសភាពអស់ជំនឿលើគណបក្សនយោបាយ ទាំង​គណបក្សកាន់អំណាច ទាំងគណបក្សប្រឆាំង និងការទាមទាឲ្យរដ្ឋាភិបាលគោរពច្បាប់។


ក្រុមពលរដ្ឋនិងព្រះសង្ឃ ដែលមានគម្រោងជួបជុំគ្នាដើេម្បីធ្វើការតស៊ូមតិ ឲ្យរដ្ឋាភិបាលកម្ពុជាគោរពច្បាប់។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិសេរីភាព - ចាប់ទាំងពីថ្ងៃ១០ធ្នូ [...]

ផៃ ស៊ីផាន៖ ចង់​ទម្លាក់ ហ៊ុន សែន ចេញ​ពី​អំណាច មាន​«ពីរ​ទិដ្ឋភាព»

ផៃ ស៊ីផាន៖ ចង់​ទម្លាក់ ហ៊ុន សែន ចេញ​ពី​អំណាច មាន​«ពីរ​ទិដ្ឋភាព»

«ហ៊ុន សែន ចុះចេញទៅ ហ៊ុន សែនចុះចេញទៅ។ ហ៊ុន សែន ស្អែកវិចបង្វិចចេញទៅ» នេះជាសម្រែកទាមទារ​​របស់​ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីដែលបានចូលរួមជួបជុំសម្តែងមតិ បង្ហាញពីទុក្ខលំបាករបស់ខ្លួន ក្នុងទិវាសិទ្ធិ​មនុស្ស ១០ធ្នូ នៅមុខ អង្គគរហ្យូងយូរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១០ខែធ្នូកន្លងទៅ។ ជា​សម្រែកទាមទារ ដែល​ទទួល​ស្គាល់ដោយមន្ត្រីរដ្ឋាភិបាល លោក ផៃ ស៊ីផាន។ តែមន្ត្រីរូបនេះ បានហៅការ​ទាមទារ​នោះថា «បានហួស​ពី​អាណត្តិ​នៃច្បាប់»។


សកម្មភាពឈូសផ្ទះប្រជាជន កាលពីខែមីនា ឆ្នាំ២០១៣ នៅភូមិចំរាំង ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ (រូបថតអង្គការបណ្ដាញដីធ្លី)

បញ្ហាដីធ្លី - ប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា មានចំនួនមិនតិចជាងមួយម៉ឺននាក់ ដែលបានចូលរួមក្នុង​ទិវាសិទ្ធិ​មនុស្ស១០ [...]

សង្គម​ស៊ីវិល​ទាមទារ ឲ្យ​មន្រ្តី​រាជការ​មាន​សហជីព​ដូច​វិស័យ​ឯកជន

សង្គម​ស៊ីវិល​ទាមទារ ឲ្យ​មន្រ្តី​រាជការ​មាន​សហជីព​ដូច​វិស័យ​ឯកជន

ខណៈទិវាសិទ្ធិមនុស្សអន្តរជាតិ កំពុងប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង លាយឡំជាមួយនឹងរូបភាពនយោបាយផងនោះ អង្គការសង្គមស៊ីវិល ក៏បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យមន្រ្តីរាជការបង្កើតសហជីព ដូចសហជីពក្នុង​វិស័យ​ឯកជន ដើម្បីឲ្យមន្រ្តីរាជការមានសិទ្ធិគ្រប់គ្រាន់ក្នុងការតវ៉ា និងលើកឡើងពីបញ្ហាក្នុង​ការងារ​សាធារណៈរបស់​ពួកគេ។ ការទាមទារនេះ បានធ្វើឡើង ខណៈស្ថានភាពមន្រ្តីរាជការបច្ចុប្បន្ន ក៏ត្រូវបានគេដឹងថា មានករណីរំលោភ​សិទ្ធិការងារ ប្រហាក់ប្រហែលវិស័យឯកជនដែរ។


លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា។ (រូបថត ផ្ដិតចេញពី rfi.fr)

សិទ្ធិការងារ - ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខាវឌូ (CCAWDU) លោក អាត់ ធន់ [...]

ទិវា​សិទ្ធិ​មនុស្ស​របស់​សង្គម​ស៊ីវិល បញ្ជប់​ដោយ​យក​ញាត្តិ​ត្រឡប់​ទៅ​វិញ

ទិវា​សិទ្ធិ​មនុស្ស​របស់​សង្គម​ស៊ីវិល បញ្ជប់​ដោយ​យក​ញាត្តិ​ត្រឡប់​ទៅ​វិញ

ក្បួនយាត្រារបស់ប្រជាពលរដ្ធដែលមកពីគ្រប់ទិសទី ដែលបានធ្វើធម្មយាត្រា ដើរថ្មើរជើងចាប់ពីខេត្តកំពតមក រហូតដល់រាជធានីភ្នំពេញ ប្រើអស់រយៈពេលដប់ថ្ងៃ បានបញ្ឃប់សកម្មភាពរបស់ខ្លួន ត្រង់គោលដៅមុខរដ្ធសភា នៅថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៣នេះ។ ក្រោយពេលញាត្តិរបស់គាត់ មិនត្រូវបានទទួលយក ពីសំណាក់តំណាងរាស្រ្ត​ឬសមាជិកណាម្នាក់នៃរដ្ឋសភានោះ ក្រុម​សមាជិកទាំងអស់នៃក្បួនក្រុមយាត្រា ត្រូវបានបំបែកគ្នាទៅ​កាន់​គោលដៅ​ផ្សេងៗ​គ្នាវិញ នាម៉ោងប្រហែល១២ថ្ងៃ​ត្រង់។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

ធម្មយាត្រាសិទ្ធិមនុស្ស - អ៊ំប្រុសម្នាក់អាយុប្រហែល៣០ឆ្នាំ បានប្រាប់ពីមូលហេតុនៃការរំសាយក្បួន​អបអរសិទ្ធិ​មនុស្សនេះថា [...]

យ៉ង់ គឹមអេង៖ កម្ពុជា​នឹង​«បើក​ចំហរ»​ព័ត៌មាន ជា​សាធារណៈ

យ៉ង់ គឹមអេង៖ កម្ពុជា​នឹង​«បើក​ចំហរ»​ព័ត៌មាន ជា​សាធារណៈ

រដ្ឋាភិបាលក៏បានអនុវត្តជាបណ្តើរៗ នូវការ«បើកចំហរ»ព័ត៌មាន បើទោះបីជាកន្លងមករដ្ឋាភិបាល ចេះតែ«ខ្លាចរអា» ដោយខ្លួនឯងលើបញ្ហានៃ«ការបញ្ចេញ»ព័ត៌មានមួយចំនួនក៏ដោយ។ តែទោះជាយ៉ាងនេះក្តី «កម្ពុជា»ត្រូវការចាំបាច់​នូវច្បាប់មួយដើម្បីគ្រប់គ្រងលើបញ្ហាសិទ្ធិទទួលបានព័ត៌មាន តាមរយៈការបើក«ចំហរ»ព័ត៌មាន។


លោក យ៉ង គីមអេង នៅក្នុងសិក្ខាសាលាថ្ងៃទី០៥ ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

សេរីភាពផ្នែកព័ត៌មាន - «បើរដ្ឋាភិបាលមានឆន្ទៈ គិតដល់ផលប្រយោជន៍សាធារណៈជាធំ ច្បាប់នេះអាងនឹងចេញ បានលឿន។ (...) រដ្ឋាភិបាលមានឆន្ទៈ ក្នុងការបើកចំហរព័ត៌មាន និងធ្វើច្បាប់ដើម្បីជាវិធានការមួយសម្រាប់ចង នោះ​វានឹងធ្វើឲ្យការផ្តល់សេវានោះកាន់តែប្រសើរ។» នេះបើបើតាមការលើកឡើង របស់លោក យ៉ង់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...