Posts in ‘សង្គម’ Category

កម្មករ​​រោង​ចក្រ​ដែល​ត្រូវ​បាន​ដោះលែង ត្អូញ​ថា​ខ្លួន​រង​ការ​វាយ​ដំ

កម្មករ​​រោង​ចក្រ​ដែល​ត្រូវ​បាន​ដោះលែង ត្អូញ​ថា​ខ្លួន​រង​ការ​វាយ​ដំ

ការចាប់ខ្លួនជនមួយចំនួន កើតចេញពីការប៉ះទង្គិចគ្នារវាងកម្មករ និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានក្រុមអ្នក​តវ៉ា​តម្លើងប្រាក់ខែទាំងអស់ ធ្វើការតវ៉ាបិទផ្លូវទាមទារ ឲ្យមានការដោះលែងជនដែលបានចាប់ខ្លួនទាំង​នោះត្រឡប់​មក​វិញ។ ទោះបីជាខាងអាជ្ញាធរបាននិយាយថា ពួកគេត្រូវបានដោះលែងហើយក្តី ក៏ពួកគាត់នៅមិនទាន់ជឿ​នៅ​ឡើយ ហើយបន្តការតវ៉ារហូតដល់ឃើញវត្តមាន នៃជនរងគ្រោះដែលបានចាប់ខ្លួនទាំងនោះផ្ទាល់នឹងភ្នែក។


កងកម្លាំងរបស់អាជ្ញាធរ ដែលបានដាក់ពង្រាយនៅមុខតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នាផ្លូវជាតិលេខ៤។ (រូបថត MONOROOM.info/ O.Vary)

លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ពិតជា មានការបាញ់​ពី​សំណាក់អាជ្ញាធរមែន [...]

សម្រែក​កម្មករ ទាមទារ​ប្រាក់ខែ​១៦០ដុល្លារ

សម្រែក​កម្មករ ទាមទារ​ប្រាក់ខែ​១៦០ដុល្លារ

កូដកម្ម - ចាប់តាំងពីព្រឹកព្រលឹមរហូតទល់មកដល់ពេលនេះ កម្មកររាប់សិបពាន់នាក់ បានមកធ្វើបាតុកម្មតវ៉ា​នៅ​មុខ​ក្រសួងការងារ ដើម្បីទាមទារប្រាក់ខែគោល១៦០ដុល្លា។ ទោះជានៅក្រោមកំដៅថ្ងៃដ៏ក្តៅក៏ដោយ និងដែល​បណ្តាល ឲ្យកម្មករមួយចំនួន បានសន្លប់ តែក្រុមបាតុករទាំងអស់ មិនរាថយឡើយ ពួកគេនៅតែអង្គុយបិទ​ផ្លូវ​ នៅមុខក្រសួងការងារ ដើម្បីអោយក្រសួងការងារ គិតសារឡើងវិញ ពីទុក្ខលំបាករបស់ពួកគេ។

យុវជនមួយរូប មកពីសហព័ន្ធសហជីពយុវជនឯករាជ្យ ដែលតំណាងអោយកម្មករទាំងអស់ បានលើកពីទុក្ខ​លំបាករបស់កម្មករថា៖ «បើប្រាក់ខែដែលផ្តល់អោយតែ ៩៥ដុល្លារ តើកម្មករយកទៅចាយអីគ្រាន់ បើ​ប្រាក់ខែមិនទាន់ឡើងផង ថ្លៃឈ្នួលផ្ទះទឹកភ្លើង​ឡើងមុនទៅហើយ។ ទំនិញនៅលើទីផ្សារ ឡើងថ្លៃហួសហេតុ សូម្បី​តែមីកាលពីមុន មួយកញ្ចប់ ប្រាំរយរៀល តែឥលូវមួយកញ្ចប់ប្រាំពីររយរៀល សូម្បីតែលៀលហាលហ្នឹង ក៏ឡើងថ្លៃ​ដែរ។ មួយវិញទៀតកាលពីមុន បាយមួយពាន់ហូបសល់ [...]

សោម អូន៖ តម្លើង​​ប្រាក់​ឈ្នួល​គំហុក​១០០% មាន​«គ្រោះ​»​ដល់​សេដ្ឋកិច្ច

សោម អូន៖ តម្លើង​​ប្រាក់​ឈ្នួល​គំហុក​១០០% មាន​«គ្រោះ​»​ដល់​សេដ្ឋកិច្ច

ក្នុងពេលដែលកម្មករកាន់តែច្រើនឡើងៗ បាននឹងបន្តធ្វើ«កូដកម្ម»របស់ពួកគេនោះ សហព័ន្ធ​សហជីព​កម្មករ​កម្ពុជា​បាន​សម្តែង​ការព្រួយបារម្ភ និងចោទគណបក្សសង្គ្រោះជាតិថា កំពុងញុះញង់កម្មករ។ សហព័ន្ធដែលមានលោក សោម អូន ជាប្រធាននេះ បានលើកហេតុផលថា គណបក្សជំទាស់កន្លងមក បាន​បង្ហាញគោលជំហគាំទ្រ​ឲ្យមាន​ការតម្តើង​ប្រាក់​ឈ្នួលគោល ដល់កម្មករ១៦០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ ខណៈកំណើនសេដ្ឋកិច្ចកម្ពុជា មិន​អាចឆ្លើយតបទៅនឹងការទាមទារ ហើយបានអះអាងទៀតថា គណបក្សសង្រ្គោះជាតិ កំពុងយកនយោបាយ​មកពាក់​ព័ន្ធជាមួយបញ្ហាបច្ចេកទេស ដែលវាអាចបង្កគ្រោះថា្នក់ដល់សេដ្ឋកិច្ច និងសង្គម។


ក្រុមកម្មករ ដែលដង្ហែក្បួនបាតុកម្មមកកាន់ទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

[...]
មេកម្មករ៖ បាតុកម្ម​នឹង​​រីក​​កាន់​​តែ​​ធំ​ បើ​មិន​បាន១៦០​ដុល្លា​ក្នុង​មួយ​ខែ

មេកម្មករ៖ បាតុកម្ម​នឹង​​រីក​​កាន់​​តែ​​ធំ​ បើ​មិន​បាន១៦០​ដុល្លា​ក្នុង​មួយ​ខែ

បាតុកម្មនឹងផ្ទុះកាន់ធំឡើងៗ ប្រសិនបើរដ្ឋាភិបាលមិនអាចតម្លើងតម្លៃប្រាក់ឈ្នួល ដល់១៦០ដុល្លាក្នុងឆ្នាំ២១០៤​នេះ​បានទេ។ បំណងនេះ ក៏ត្រូវបានគណបក្សសង្រ្គោះជាតិ យកមកថ្លែងដើម្បីប្រមែប្រមូល កម្មករឲ្យចូលរួមធ្វើ​បាតុកម្ម​ ឬកូដកម្មជាមួយគណបក្សប្រឆាំងមួយនេះដែរ ជាពិសេសវាត្រូវនឹងការសន្យា ដែលគណបក្សនេះធ្លាប់បានបញ្ជាក់ថា ប្រសិនបើខ្លួនជាប់ឆ្នោត នឹងផ្តល់ប្រាក់ខែអោយកម្មករ ១៦០ដុល្លាក្នុងមួយខែ។


ក្រុមកម្មករនៅទីលានប្រជាធិបតេយ្យ លើកបង្ហាញពីការទាមទារប្រាក់ខែគោល ១៦០ដុល្លា ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

សេដ្ឋកិច្ចកម្មករ - ចូលមកដល់ថ្ងៃទី៣ហើយ បន្ទាប់ពីការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈ ដែលបានសម្រេចថា ២០១៤នេះ [...]

សម រង្ស៊ី នឹង​ចូលរួម​ទាម​ទារ ជា​មួយ​អ្នក​ភូមិ​បឹង​កក់

សម រង្ស៊ី នឹង​ចូលរួម​ទាម​ទារ ជា​មួយ​អ្នក​ភូមិ​បឹង​កក់

បើទោះជាអ្នកភូមិបឹងកក់ បានបដិសេធថាការទាមទារតវ៉ារបស់ពួកខ្លួន មិនពាក់ព័ន្ធនឹងនយោបាយនោះក៏ដោយ តែនៅល្ងាចថ្ងៃពុធទី២៥ ខែធ្នូនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងថា លោកនឹងមក​ចូល​រួមតវ៉ាជាមួយ អ្នកភូមិបឹងកក់នៅថ្ងៃព្រហស្បត្តិ៍ស្អែក។ ការតវ៉ាទាមទារ ដែលលោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ បាននិយាយរួចហើយថា មានការដុតបញ្ឆេះពីអ្នកនយោបាយប្រឆាំង។


អ្នកភូមិបឹងកក់ ស្រែកទាមទារតាមឧឃោសនស័ព្ទ បែរទៅក្នុងសាលារាជធានី។ (រូបថត MONOROOM.info/ Senghong)

វិបត្តិដីធ្លី - មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានជួបជាមួយអ្នកភូមិបឹងកក់នៅល្ងាចថ្ងៃទី២៥ ខែធ្នូនេះ ប្រមាណជាម៉ោងបួនល្ងាច ហើយបានសន្យាថា លោកនឹងមកចូលរួមធ្វើការទាមទារជាមួយពួកគាត់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...