កងកម្លាំងប្រដាប់អាវុធបង្ក្រាបក្រុមកម្មករនៅផ្លូវវេងស្រុេង មានស្លាប់របួស
ការបង្ក្រាបដោយកងកម្លាំងអាជ្ញាធរ ទៅលើក្រុមកម្មករ នៅមុខរោងចក្រឧស្សាហកម្មកាណាឌីយ៉ាណា ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ រាជធានីភ្នំពេញ នៅតែបន្តមានអំពើហិង្សាកើតមានដដែល ដោយក្នុងនោះកងកម្លាំងបានប្រើគ្រាប់កំាភ្លើងពិត រួមនឹងគ្រាប់បែកផ្សែងជាច្រើនគ្រាប់ បាញ់សំដៅលើក្រុមកម្មកររោងចក្រ និងអ្នកកាសែតជាតិនិងអន្តជាតិ ដែលចូលពីច្រកខាងលិច។
សាក្សីដែលបានឃើញកងកម្លាំងអាជ្ញាធរប្រើប្រាស់គ្រាប់កាំភ្លើងពិត បាញ់ស្រោចលើកម្មករ។ (រូបថត ហ្វេសប៊ុក)
វិបត្តិការងារ - ការបាញ់នេះ ពិតជាមានលក្ខណៈខ្លាំងក្លាណាស់ ដោយសារមានសេចក្ដីរាយការណ៍មកថា កងកម្លាំងប្រដាប់អាវុធទាំងនោះ បានធ្វើការបាញ់សំដៅលើក្រុមកម្មករដោយត្រង់តែម្តង។ អ្នកយកព័ត៌មានប្រចាំឲ្យទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ [...]