Posts in ‘នយោបាយ’ Category

សុខ ទូច ត្រូវ សាយ ឈុំ តម្លើង​ឋានៈ​ជា​ប្រធាន​រាជ​បណ្ឌិត្យ​សភា

សុខ ទូច ត្រូវ សាយ ឈុំ តម្លើង​ឋានៈ​ជា​ប្រធាន​រាជ​បណ្ឌិត្យ​សភា

ខិតខំបំពេញការងារ«បានល្អ» ពិតជាទទួលបាន ការ«លើកទឹកចិត្ត»។ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ លោក សុខ ទូច សកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរៈ និងជាអនុប្រធានរាជបណ្ឌិត្យសភា ត្រូវបានលោក សាយ ឈុំ ក្នុងតួនាទីជាប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យតែងតាំង ឲ្យឡើង​ធ្វើជា​ប្រធាន​ស្ថាប័នមួយនេះ ជំនួសអ្នកស្រី ខ្លូត ធីតា។

ព្រះរាជក្រឹត្យដែលចុះហត្ថលេខា ដោយអនុប្រធាន​គណបក្សប្រជាជនកម្ពុជា ត្រូវបានធ្វើឡើង តាមការក្រាបបង្គំទូលថ្វាយ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ហើយព្រះរាជក្រឹត្យ​ដដែល ក៏បានបង្គាប់មកលោក ហ៊ុន សែន វិញ ឲ្យទទួលបន្ទុក អនុវត្តន៍ព្រះរាជក្រិត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅដែរ។

ជាមួយនឹងតំណែងថ្មី លោក សុខ ទូច មានឋានៈស្មើ«រដ្ឋមន្ត្រី»។ លោកត្រូវបានគេស្គាល់ខ្លាំង នៅពេលលោកធ្វើការវិភាគ ទៅលើបញ្ហានយោបាយ និងសង្គម ក្នុងអំឡុងពេល មុនការបោះឆ្នោត ឆ្នាំ២០១៣ [...]

«ឆ្នាំ​ណា ទើប​ខ្ញុំ​បាន​ចូល​រៀន​នយោបាយ»​ ដូច ធី សុវណ្ណថា?

«ឆ្នាំ​ណា ទើប​ខ្ញុំ​បាន​ចូល​រៀន​នយោបាយ»​ ដូច ធី សុវណ្ណថា?

បន្ទាប់ពីបានក្លាយ ជាសមាជិកគណបក្សប្រជាជនកម្ពុជា តើចាំបាច់ត្រូវកញ្ញា ធី សុវណ្ណថា «ចៅតា» ចូលរៀន«វគ្គអប់រំនយោបាយ» ហ្វឹកហ្វឺនដោយ​អតីត​គណបក្សកុម្មុយនីស្ដមួយនេះឬ? បើទោះជាចាំបាច់ ឬមិនចាំបាច់ក៏ដោយ ក៏វគ្គអប់រំនយោបាយនេះ មិនបានបើកទ្វា សម្រាប់សមាជិកផ្សេងទៀត របស់គណបក្សកាន់អំណាច នោះឡើយ។

ដូចយ៉ាង លោក ផែង វណ្ណៈ ដែលគេស្គាល់ថា ជាមន្ត្រីក្រសួងមហាផ្ទៃ ដែលស្និតនឹងគណបក្សប្រជាជនកម្ពុជា ជាយូរមកនោះ បានសំដែងចម្ងល់របស់លោក នៅចំពោះ«វគ្គអប់រំនយោបាយ» របស់គណបក្ស ដែលបានបើកទ្វា សម្រាប់សមាជិកថ្មីថ្មោង ដូចជាកញ្ញា «ចៅតា» ជាដើម តែហាក់មិនបានខ្វាយ​ខ្វល់ ចំពោះរូបលោក ដែល​ខំធ្វើការ«​បម្រើ​បក្ស» អស់ជិតពាក់កណ្ដាលអាយុ ទៅហើយនោះទេ។

លោក ផែង វណ្ណៈ ដែលជាអ្នកប្រើប្រាស់បណ្ដាញសង្គម ដ៏ល្បីឈ្មោះ បានយកព័ត៌មានមួយ ស្ដីពីវត្តមានរបស់កញ្ញា ធី សុវណ្ណថា នៅក្នុង«វគ្គអប់រំនយោបាយ លើកទី១៧»នេះ មកបង្ហោះ ជាមួយនឹងសំនួរឡើងថា [...]

ចៅ​អធិការ​វត្ត​ច្បារ​អំពៅ ប្រកាស​ប្រមូល​មេ​ដៃ​ប្ដឹង ខឹម វាសនា

ចៅ​អធិការ​វត្ត​ច្បារ​អំពៅ ប្រកាស​ប្រមូល​មេ​ដៃ​ប្ដឹង ខឹម វាសនា

ពាក្យបណ្ដឹងប្ដឹងលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ ដែលហៅខ្លួនឯងថា «បក្សជួង» ត្រូវបានព្រះសង្ឃ ហោ សុខុន ដែលជាព្រះចៅអធិការវត្ត ពោធិ៍ព្រះបាត្រ ហៅច្បារអំពៅ អះអាងថា នឹងគ្រោងដាក់ទៅកាន់តុលាការ ជាមួយនឹងស្នាមមេដៃ​ព្រះសង្ឃ និងពលរដ្ឋ ដែលព្រះសង្ឃអង្គនេះអះអាង នឹងបើកយុទ្ធនាការស្វែងរក ចាប់ពីថ្ងៃនេះតទៅ។

អត្ថបទបង្ហោះផ្សាយ របស់ព្រះតេជគុណចៅអធិការ នៅលើគណនេយ្យហ្វេសប៊ុករបស់ព្រះអង្គ កាលពីម្សិលម៉ិញ បានសរសេរទៅកាន់លោក ហុឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដើម្បីជូនដំណឹង អំពីការធ្វើសន្និសីទកាសែត របស់ព្រះអង្គ ក្នុងការប្រមូលស្នាមមេដៃព្រះសង្ឃ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេស និងនៅក្រៅប្រទេសផង ដើម្បីធ្វើពាក្យបណ្ដឹងនោះ។ ព្រះសង្ឃ បានសរសេរពន្យល់ថា៖ «កន្លងមក បុគ្គល ខឹម វាសនា បានធ្វើសកម្មភាព ក្នុងគោលបំណងញុះញង់ បំបែកបំបាក់ជាតិខ្មែរ ថែមទាំងមានចេតនាបំផ្លាញព្រះពុទ្ធសានា [...]

ភរិយា កែម ឡី ប្រកាស​មិន​យក​ប្រាក់​៥ម៉ឺន​ដុល្លារ​​ពី ហ៊ុន សែន

ភរិយា កែម ឡី ប្រកាស​មិន​យក​ប្រាក់​៥ម៉ឺន​ដុល្លារ​​ពី ហ៊ុន សែន

«បើសិនជាខ្ញុំវិញ គឺខ្ញុំមិនទទួលថវិកានេះទេ» នេះ ជាការប្រកាសឡើងរបស់អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី តបទៅនឹងការ«ភ្ញាក់រលឹក» របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានបង្ហាញ ពី«សុទ្ធាជ្រះថ្លា» ក្នុងការ​ផ្ដល់ថវិកាជាបន្តបន្ទាប់ ក្នុងពេលថ្មីៗនេះ ទៅឲ្យប្អូនប្រុសលោក កែម ឡី ម្ដងចំនួន១ម៉ឺនដុល្លារ សម្រាប់ទូទាត់ ការជំពាក់ថ្លៃបបរ ក្នុងពិធីបុណ្យរំលឹកខួបមរណភាព ១ឆ្នាំ និងម្ដងទៀត ដើម្បីជាវិភាគទាន ដល់ការសាងសង់ចេតិយ ជូនសពលោក កែម ឡី។

ការប្រកាស ជាសាធារណៈនេះ ត្រូវបានអ្នកស្រីធ្វើឡើង នាថ្ងៃទី២២ ខែកក្កដា (ត្រូវជាថ្ងៃទី២៣ ខែកក្កដា ម៉ោងនៅកម្ពុជា) នៅក្នុងពិធីបុណ្យខួប១ឆ្នាំ នៃមរណភាពស្វាមីអ្នកស្រី ដែលបានប្រព្រឹត្តទៅ នៅចុងសប្ដាហ៍កន្លងមកនេះ ក្នុងវត្តសាមគ្គីរតនរាម នៃទីក្រុង តាកូម៉ា រដ្ឋវ៉ាស៊ីនតោន ភាគខាងលិច​សហរដ្ឋអាមេរិក។ នៅក្នុងវីដេអូសួរឆ្លើយផ្ទាល់ ជាមួយលោក ជុន [...]

ង្វៀង ហ៊្វូជុង មក​កម្ពុជា​​ជជែក​​រឿង​​«ព្រំដែន​និង​និគម​ជន​យួន»

ង្វៀង ហ៊្វូជុង មក​កម្ពុជា​​ជជែក​​រឿង​​«ព្រំដែន​និង​និគម​ជន​យួន»

របៀបវារៈផ្លូវការ ទាក់ទងនឹងបញ្ហាព្រំដែន ឬបញ្ហា«និគមជនវៀតណាម នៅកម្ពុជា» មិនត្រូវបាន​ប្រទេសកម្ពុជា​ប្រកាស តាំងពីដំបូងមកទេ។ ផ្ទុយទៅវិញ ជារៀងរាល់ ការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់វៀតណាម ហៅកាត់ថា «VNA» តាំងពីមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក ង្វៀង ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត វៀតណាម មកកាន់ប្រទេសកម្ពុជា មិនបានភ្លេចរំលឹក លើកមកសរសេរ នូវបញ្ហាព្រំដែន និងការបោះបង្គោលព្រំដែន ដែលប្រទេសទាំងពីរ​សម្រេចធ្វើបាន ៨៤ភាគរយនោះឡើយ។

ដោយឡែក សម្រាប់ប្រទេសកម្ពុជាវិញ គេត្រូវរង់ចាំរហូតដល់ សេចក្ដីថ្លែងការណ៍​រួម ស្ដីពី«ការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម» ត្រូវបានភាគី​ទាំងសងខាង ចុះហត្ថលេខារួចជាស្ថាពរ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ទើបគេអាចដឹងថា តើខ្លឹមសារនៃការជួបជជែក រវាងមេដឹកនាំកុម្មុយនីស និងមេដឹកនាំកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...