សេចក្តីព្រាងច្បាប់ NGO បានមកដល់រដ្ឋសភា
សេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាស ស្ដីពីការគ្រប់គ្រង ទៅលើ«សមាគម និងអង្គការក្រៅរដ្ឋាភិបាល» នៅកម្ពុជា ទីបំផុតទៅ ត្រូវបានបញ្ជូនមកដល់ដៃរដ្ឋសភាហើយ បើទោះជាមានការទាមទារតវ៉ា ពីសំណាក់អង្គការសមាគមជាច្រើន ដើម្បីឲ្យមានការពិភាក្សាគ្នា ឲ្យបានល្អិតល្អន់ជាមុនសិន នោះក៏ដោយ។
នាព្រឹកថ្ងៃទី១៧ ខែមិថុនានេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបកស្រាយ ពីលោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានទេ ដោយភ្ជាប់ទំនាក់ទំនងមិនបាន។ តែលោកធ្លាប់បានអះអាង នាពេលកន្លងមកថា ក្រោយពីសេចក្តីព្រាងច្បាប់នេះ បានចូលដល់រដ្ឋសភា តាមរយៈគណៈកម្មការអចិន្ត្រៃយ៍នៃសភា នឹងបញ្ជូនទៅគណៈកម្មាធិការជំនាញ របស់រដ្ឋសភា ដើម្បីពិនិត្យ និងសម្រេចរៀបចំ ឲ្យមានសិក្ខាសាលា ជាសាធារណៈមួយ ក្នុងការពិគ្រោះយោបល់បន្ថែម ជាមួយភាកីពាក់ព័ន្ធទាំងអស់។ លោកបានបន្តថា ក្រោយពីសិក្ខាសាលា ជាសាធារណៈនោះ ត្រូវបានបញ្ចប់ រាល់មតិយោបល់បន្ថែមនោះ [...]