Posts in ‘នយោបាយ’ Category

ការ​លើក​ឡើង​ពី​លទ្ធផល​នៃ​ជំនួប​កំពូល​បក្ស​ទាំង​ពីរ មិន​ដូច​គ្នា

ការ​លើក​ឡើង​ពី​លទ្ធផល​នៃ​ជំនួប​កំពូល​បក្ស​ទាំង​ពីរ មិន​ដូច​គ្នា

កិច្ចប្រជុំតែមួយ តែសារព័ត៌មានបានស្រង់ព័ត៌មាន យកមកផ្សាយ មានពីរប្រភេទ។ ក្រុមសារព័ត៌មានមួយ ថា​កិច្ច​ប្រជុំនេះ គ្មានលទ្ធផលអ្វីទេ ខណៈក្រុមសារព័ត៌មានមួយទៀត អះអាងថា មានលទ្ធផលច្រើនណាស់។ អត្ថបទរបស់វិទ្យុអាស៊ីសេរី ដែលបានដាក់ចំណងជើងរបស់ខ្លួនថា «ជំនួបកំពូលរវាងបក្សទាំងពីរ ផ្ដោត​លើ​វិសោធនកម្ម បទបញ្ជាផ្ទៃក្នុង មិនមានលទ្ធផល» បានសរសរថា៖ «ជំនួបកំពូលរវាងបក្សកាន់អំណាច និង​បក្ស​ប្រឆាំង ដែលផ្ដោតជាសំខាន់ ទៅលើការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា កាលពីល្ងាចថ្ងៃទី១ ខែ​តុលា បានបញ្ចប់ទៅ ដោយគ្មានលទ្ធផលអ្វីទាំងអស់។ ក្រុមមន្ត្រីនៃគណបក្សទាំងពីរ នឹងលើកទៅប្រជុំ នៅ​សប្ដាហ៍​ក្រោយ​ទៀត។»

ឯកាសែតភ្នំពេញប៉ុស្តិ៍ ក៏បានសរសេរ ដោយដាក់ចំណងជើងដែរថា «ជំនួបបក្សជាប់ឆ្នោត មិនទាន់ឃើញ​លទ្ធផល»។ ការសែតនេះបានបញ្ជាក់យ៉ាងដូច្នេះថា «មេដឹកនាំគណបក្សកាន់អំណាច លោកឧបនាយក​រដ្ឋមន្ត្រី ស ខេង និងមេដឹកនាំគណបក្សប្រឆាំង លោក សម [...]

កែម ឡី ប្រកាស​ឈប់​ផ្តល់​បទ​វិភាគ ដល់​សារព័ត៌មាន​ទៀត

កែម ឡី ប្រកាស​ឈប់​ផ្តល់​បទ​វិភាគ ដល់​សារព័ត៌មាន​ទៀត

តើអ្នកជំនាញ«ឯករាជ្យ» ខាងការផ្ដល់ការវិភាគ លើបញ្ហាសង្គម និងនយោបាយ នៅក្នុងប្រទេសកម្ពុជា មាន​ចំនួនកាន់តែតិចទៅៗឬ? គេពិបាកឆ្លើយ​នឹងសំនួរនេះណាស់ ខណៈលោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងត្រូវបានអ្នកសារព័ត៌មាន ផ្ដល់ងារជូនលោក ជា«អ្នកវិភាគឯករាជ្យ» នៅកម្ពុជានោះ ទើបនឹងបាន​ប្រកាស​ដកខ្លួន ឈប់ផ្ដល់បទវិភាគ ទៅឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិតទៅទៀត។ នៅលើទំព័រហ្វេសប៊ុកផ្លូវ​ការ របស់លោក កាលពីវេលាម៉ោង១៩ និង២៣នាទី (ម៉ោងក្នុងស្រុក) យប់ថ្ងៃទី៤ ខែតុលានេះ លោក កែម ឡី បាន​សរសេរថា៖ «ខ្ញុំបាទសូមឈប់ផ្តល់​បទវិភាគ ដល់សារព័ត៌មានជាតិ និងអន្តរជាតិ ចាប់ពីខែតុលា ២០១៥​នេះ​​ត​ទៅ»។

អ្នកវិភាគដាច់បាយ...

លោក កែម ឡី បានបញ្ជាក់ពីមូលហេតុ នៃការឈប់ផ្តល់ការវិភាគនោះ ដូចខាងក្រោមថា៖

១. ចង់ឲ្យអ្នកនយោបាយ និងអ្នកធ្វើសេចក្តីសម្រេចចិត្ត ចាប់ផ្តើមព្យាយាមប្រើប្រាស់ព័ត៌មាន [...]

យឹម សុវណ្ណ៖ ព្រះសង្ឃ​ត្រូវ​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត

យឹម សុវណ្ណ៖ ព្រះសង្ឃ​ត្រូវ​មាន​សិទ្ធិ​ចូល​រួម​បោះ​ឆ្នោត

នៅចំពោះភាពប្រទាំងប្រទើស ទាក់ទងសិទ្ធិចូលរួមបោះឆ្នោត របស់ព្រះសង្ឃនោះ អ្នកនាំពាក្យរបស់គណបក្ស​សង្គ្រោះជាតិ បានប្រកាសជំហរ គាំទ្រឲ្យអ្នកបួស អាចធ្វើការបោះឆ្នោតបាន ក្នុងនាមជាពលរដ្ឋមួយរូប។ ថ្លែង​ទៅកាន់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងពីធីកាន់បិណ្ឌវេណទី១ នៅវត្តអង្គតាម៉ិញ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងឡើងថា ព្រះសង្ឃ ជាប្រជាពលរដ្ឋខ្មែរ ដែល​ត្រូវតែមានអត្តសញ្ញាណប័ណ្ណ ជាខ្មែរ ដូច្នេះព្រះសង្ឃ ត្រូវតែមានសិទ្ធិគ្រប់គ្រាន់ ដើម្បីចូលរួមការបោះឆ្នោត។

លោក សុវណ្ណ បានថ្លែងឡើងថា៖  «បើយើងមិនធ្វើអត្តសញ្ញាណប័ណ្ណ ប្រគេនលោកសង្ឃទេ តើយើង​ទាំង​អស់​គ្នា ទុកព្រះសង្ឃជាអ្វី នៅក្នុងសង្គមខ្មែរ? មានសញ្ជាតិខ្មែរ ទាល់សំគាល់ថាមាន អត្តសញ្ញាណប័ណ្ណ មាន​សំបុត្រ​កំណើត។ ចុះបើមិនចេញអត្តសញ្ញាណប័ណ្ណ ឲ្យព្រះសង្ឃ មានតែចង់ឲ្យលោក គង់នៅក្រៅសង្គម? ខ្ញុំមិន​យល់!។»

[...]
«ប្រទេស​ជាតិ​ដែល​ខ្លាំង ត្រូវ​តែ​មាន​ប្រជា​ពលរដ្ឋ​ខ្លាំង»

«ប្រទេស​ជាតិ​ដែល​ខ្លាំង ត្រូវ​តែ​មាន​ប្រជា​ពលរដ្ឋ​ខ្លាំង»

«ប្រទេសជាតិដែលខ្លាំង លុះត្រាតែមានប្រជាជនខ្លាំង។ ប្រជាជនខ្លាំង រើសបានមេដឹកនាំខ្លាំង។ មេដឹកនាំ​ខ្លាំង នឹងរើសបានមន្រ្តីល្អ បើមន្រ្តីល្អ នឹងស្មោះត្រង់ជាតិ និងប្រជាពលរដ្ឋ។ ប្រទេសជាតិនឹងរីកចម្រើន ពលរដ្ឋ​នឹងរស់នៅ ដោយសេចក្តីថ្លៃថ្នូ។» នេះជាការអះអាង របស់ប្រធានសមាគមជ័យលាភី បញ្ញាជនកម្ពុជា និងជា​ប្រធានក្រុមបញ្ញាវន្តកំណែទម្រង់សង្គម លោក រស់ សារ៉ុម កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលម៉ិញនេះ​នៅសណ្ឋាគារភ្នំពេញ។

តែផ្ទុយមកវិញ បើអំណាចច្បាប់ និងការអនុវត្តគ្មានប្រសិទ្ធិភាព នឹងធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតខ្សោយ ដែល មិនអាចរើសបានអ្នកខ្លាំង ដើម្បីដឹកនាំជាតិឡើយ។ លោកបានថ្លែងឡើងថា «បើ​យើងជាពលរដ្ឋ​ម្ចាស់​ឆ្នោត ជ្រើសរើសបានមេដឹកនាំ ដែលស្រលាញ់ ក្រាញអំណាច បក្សពួកនិយម ពុករលួយ ចូលចិត្តសន្យា “ខ្យល់” អញនិយម (អត់ពីអញ គ្មានអ្នកណាធ្វើកើត) នោះច្បាស់ជាជ្រើសបានមន្រ្តី ដែលអសមត្ថភាព មហា​ពុករលួយ។ [...]

អ្នករាយការណ៍ UN ថា​មាន​ការ​បក​ស្រាយ​ខុស​គ្នា ពី​សិទ្ធិ​នៅ​កម្ពុជា

អ្នករាយការណ៍ UN ថា​មាន​ការ​បក​ស្រាយ​ខុស​គ្នា ពី​សិទ្ធិ​នៅ​កម្ពុជា

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​ថ្លែងអះអាងថា អ្នកស្រីបានមើលលឃើញ នូវការបកស្រាយខុសគ្នា ពី“សិទ្ធិ និងសេរីភាព”នៅកម្ពុជា ពី​ស្ថាប័ន​ពាក់ព័ន្ធនានា និងពីការអះអាងដោយផ្ទាល់ ពីប្រជាពលរដ្ឋរងគ្រោះ។ ក្នុងសន្និសីទសារព័ត៌មាន នារសៀល​ថ្ងៃ​ទី២៤ ខែកញ្ញា ដែលត្រូវបានធ្វើ បន្ទាប់ពីបេសកម្មការងារចំនួន៩ថ្ងៃ នៅកម្ពុជា របស់អ្នក​រាយការណ៍​ពិសេស​រូប​នេះ អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) បានថ្លែងឡើងថា៖ «ខ្ញុំកត់សម្គាល់ថា ហាក់ដូចជា មានការ​បក​ស្រាយ​ផ្សេងៗគ្នា​ជាច្រើន នៃការកំហិត ដែលមានសម្រាប់សិទ្ធិទាំងនេះ ក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។

អ្នកស្រីបានពន្យល់ថា អ្នកស្រីនឹងបន្តការងារ ពីលោកសាស្រ្តចារ្យ សូរិយា ប្រាសាទ ស៊ូប៊ែរឌី ដែលបានបង្ហាញ​សេចក្តីអង្កេត របស់លោក ក្នុងរបាយការណ៍ចុងក្រោយ ដោយបានធ្វើការគូសបញ្ជាក់ ពីបញ្ហាប្រឈមមួយ​ចំនួន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...