Posts in ‘នយោបាយ’ Category

ហ៊ុន សែន លាប​ពណ៌​ឲ្យ​អ្នក​កាសែត ដែល​មិន​​ត្រូវ​បាន​អញ្ជើញ

ហ៊ុន សែន លាប​ពណ៌​ឲ្យ​អ្នក​កាសែត ដែល​មិន​​ត្រូវ​បាន​អញ្ជើញ

ក្រុមអ្នកសារព័ត៌មាន​ដែលបានចូលរួមពិធី «ពិធីជួបជុំ និងទទួលទាន អាហារពេលល្ងាច ជាមួយអ្នក​សារព័ត៌មាន​ក្នុងស្រុក» នៅយប់​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧នេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហៅថា ជាអ្នក​សារព័ត៌មាន​​«ធម្មតា» ទោះ​អ្នក​សារព័ត៌មាន​ខ្លះ​ទាំងនោះ រងការរិះគន់ថា ជាអ្នកសារព័ត៌មាន​«អែបអប»​រដ្ឋាភិបាល ឬមាននិន្នាការ ស្និតនឹងគណបក្សប្រជាជនកម្ពុជា របស់​លោក​ក៏ដោយ។ សម្រាប់​អ្នកសារព័ត៌មាន​ដទៃ​ទៀត (ទោះមួយចំនួន ឬទាំងអស់ក៏ដោយ) ដែល​​មិនទទួលបានការអញ្ជើញ ឲ្យចូលរួម​ក្នុង​ពិធីនេះ ត្រូវ​បាន​លោក ហ៊ុន សែន លាបពណ៌ឲ្យថា ជា​«អ្នក​សារព័ត៌មាន​​បក្ស​ប្រឆាំង»។

តែអ្នកសារព័ត៌មាន ដែលតែងហៅខ្លួនឯងថា ជាអ្នកសារព័ត៌មាន«ឯករាជ្យ» យកការណ៍អ្វីៗតែង​មិន​ស្រប​នឹង​រដ្ឋាភិបាល ឬគណបក្ស​ប្រជាជនកម្ពុជានោះ ក៏សូមកុំបារម្ភថ្វី ដ្បិតលោក ហ៊ុន សែន បានសរសេរសន្យា នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់លោកថា រដ្ឋាភិបាល​លោក នឹងអញ្ជើញអ្នកសារព័ត៌មាន [...]

HRW៖ រដ្ឋាភិបាល​ចង់​ទម្លាក់​កំហុស​ឲ្យ​មេដឹកនាំ CNRP ក្នុង​ឃាតកម្ម​លើ កែម ឡី

HRW៖ រដ្ឋាភិបាល​ចង់​ទម្លាក់​កំហុស​ឲ្យ​មេដឹកនាំ CNRP ក្នុង​ឃាតកម្ម​លើ កែម ឡី

ជាមួយរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន យុត្តិធម៌ក្នុងអំពើឃាតកម្ម លើលោក កែម ឡី ទំនង​ជា​ស្ថិត​ក្នុង​ដំណើរ វែងឆ្ងាយទៅមុខទៀត។ នេះ បើគេ​បាន​អាន​​របាយការណ៍ ឆ្នាំ២០១៧ ចេញផ្សាយ​​ក្នុងថ្ងៃ​ព្រហស្បត្តិ៍ ទី១២ ខែមករានេះ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសាអង់គ្លេស «Human Right Watch»។

រយៈពេល៦ខែ បានកន្លងផុតទៅហើយ រាប់ចាប់តាំងពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦ ដែលអ្នកធ្វើ​អត្ថា​ធិប្បាយ​​​នយោបាយ ដ៏​ល្បី​ល្បាញ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់យ៉ាងព្រៃផ្សៃ នៅ​កណ្ដាល​រាជធានី ភ្នំពេញ។ ប៉ុន្តែពន្លឺយុត្តិធម៌ ដែលទាក់ទងនឹងអំពើឧក្រិដ្ឋនេះ កម្រត្រូវបាន​បង្ហើបឲ្យដឹង ចេញពី​ការ​ស៊ើប​អង្កេត ឬពី​ចំណាត់ការ នៃប្រព័ន្ធយុត្តិធម៌កម្ពុជា​នោះ​ណាស់។ ប៉ុន្តែ សម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរក​ឃើញ​​ផ្ទុយ​​ទៅ​វិញ។

អង្គការសិទ្ធមនុស្សអន្តរជាតិមួយនេះ ដែលមានទីស្នាក់ការកណ្ដាល នៅទីក្រុងញ៉ូយក [...]

«ការ​តែងតាំង​មន្ត្រី ជា​កូន​ជា​ចៅរបស់ CPP ដើម្បី​កាន់​អំណាច តកូនចៅ»

«ការ​តែងតាំង​មន្ត្រី ជា​កូន​ជា​ចៅរបស់ CPP ដើម្បី​កាន់​អំណាច តកូនចៅ»

តបទៅនឹងអត្ថបទវិភាគ «ស្ងាត់ៗ មន្ត្រី​កំពូលៗ ឆ្លៀត​ដាក់​តំណែង​ជាន់ខ្ពស់​ឲ្យ​កូន» ដែលបាន​ចេញ​ផ្សាយ នៅ​ក្នុងសារព័ត៌មាន «ភ្នំពេញប៉ុស្ដិ៍» កាលពី​​ពេល​ថ្មីៗ​នោះ [...]

សុខ ឥសាន៖ សម រង្ស៊ី ប្រើ​ល្បិច​ព្រោះ​ខ្លាច កឹម សុខា ដេញ​ក្បាល

សុខ ឥសាន៖ សម រង្ស៊ី ប្រើ​ល្បិច​ព្រោះ​ខ្លាច កឹម សុខា ដេញ​ក្បាល

សេចក្ដីព្រាង​សេចក្ដីថ្លែងការណ៍«រលូត»មួយ ត្រូវបានផ្ញើរចេញ ពីប្រអប់ទូរសាអេឡិចត្រូវនិក (eMail) របស់​ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មកកាន់បណ្ដាញផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ។ ការ​ពន្យល់​​បន្ថែម អម​នឹងសេចក្ដីថ្លែងការណ៍«រលូត»នោះ បានបង្ហាញ​ការសង្ស័យថា លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យលោក កឹម សុខា ចេញសេចក្ដី​ថ្លែង​ការណ៍​នេះ​ ក្នុងល្បិច​កល​ធ្វើយ៉ាងណា ឱ្យមានការបណ្ដេញលោក សម រង្ស៊ី ចេញពីគណបក្ស។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានថ្លែងបដិសេធ មិនធ្វើ​អត្ថាធិប្បាយ ទាក់ទង​នឹង​សេចក្ដី​ព្រាង​សេចក្ដីថ្លែងការណ៍នេះទេ តែ​លោកបានពន្យល់បកមកវិញថា នោះគឺជាល្បិចរបស់លោក សម រង្ស៊ី ខ្លួនឯង ដោយហេតុថា ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួន នៅក្រៅ​ស្រុក ខ្លាច​អនុប្រធាន​របស់​ខ្លួន ដែល​កំពុង​ដឹកនាំ​គណបក្ស នៅក្នុងស្រុក [...]

បណ្ដាជនកូរ៉េធ្វើបាតុកម្ម ដើម្បី... ភាពរុងរឿង​របស់ គីម ជុងអ៊ុន

បណ្ដាជនកូរ៉េធ្វើបាតុកម្ម ដើម្បី... ភាពរុងរឿង​របស់ គីម ជុងអ៊ុន

«សូមសមមិត្ត គីម ជុងអ៊ុន (Kim Jong-un) មានអាយុយឺនយូរ» ស្នូរសម្លេងស្រែកហ៊ោរខ្លាំងៗ ពីសំណាក់​បាតុករ​​កូរ៉េខាងជើង រាប់សិបពាន់នាក់ ឮចេញកាលពីថ្ងៃសុក្រ ពីទីលានគីម អ៊ីលស៊ុង (Kim Il-sung) កណ្ដាល​រដ្ឋធានីព្យុងយ៉ាង ដែលជារឿយៗ ការជួបប្រជុំគ្នាណាមួយក៏ដោយ តែត្រូវបាន​ត្រួត​ពិនិត្យ​យ៉ាង​​ដិត​ដល់ និង​តឹង​តែង ពីសំណាក់អាជ្ញាធរកុម្មុយនីស។

នៅលើបដាមួយ ដែលកាន់ដោយក្រុមបាតុករទាំងនោះ មានសរសេរថា៖ «ឆ្ពោះទៅមុខ ក្នុងដំណើរ​បោះ​ជំហ៊ាន ដោយជោគជ័យ នៃលិទ្ធិសង្គមនិយម»។

ប្រមុខដឹកនាំតពូជ នៃរបបកុម្មុយនីស លោក គីម ជុងអ៊ុន ដែលត្រូវបានចាត់ទុក ជា«អគ្គមគ្គុទេសវ័យ​ក្មេង​ដ៏​មហិមា»​នោះ បានថ្លែងសុន្ទរកថា ប្រមាណជាកន្លះម៉ោង កាលពីថ្ងៃអាទិត្យមុន ដើម្បីសាទរការចូលឆ្នាំថ្មី ឆ្នាំ​២០១៧នេះ។ ការថ្លែងនោះ បានសង្កត់ធ្ងន់ភាគច្រើន ទៅលើកម្មវិធីនុយក្លេអ៊ែរ របស់របបដឹកនាំខ្លួន។ លោក គីម បានអះអាងថា ប្រទេសកូរ៉េខាងជើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...