
សម រង្ស៊ី ថានឹងបន្តទម្លាយការពិត ដោយមិនខ្វល់ ហ៊ុន សែន ខឹងឬមិនខឹង
លោក ហ៊ុន សែន ខឹងមួម៉ៅដោយសារ«ខ្ញុំបង្ហោះសារ តាមហ្វេសប៊ុក ដែលពលរដ្ឋខ្មែររាប់លាននាក់ សុទ្ធតែបានឃើញ» នេះ ជាប្រតិកម្ម របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា តបទៅនឹងគម្រោង ចង់ធ្វើវិសោធនកម្ម ជាថ្មីទៀត ទៅលើច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្មម្ដងហើយ កាលពីដើមឆ្នាំ២០១៧នេះ។
ប្រតិកម្មខាងលើ បានធ្វើឡើងកាលពីម្សិលម៉ិញ នៅក្នុងសារមួយ ដែលមេដឹកនាំប្រឆាំងរូបនេះ បានផ្ញើរទៅកាន់សារព័ត៌មាន «ខេមបូឌាដេលី» ដោយបញ្ជាក់បន្ថែមថា លោកនៅតែបន្ត «លាតត្រដាងការពិត ដោយមិនខ្វល់ថា លោក ហ៊ុន សែន ខឹង ឬមិនខឹងនោះឡើយ»។
ក្នុងសារមួយផ្សេង ដែលទើបត្រូវបានបង្ហោះ ក្នុងរសៀលថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែមិថុនានេះ នៅលើទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បាននិយាយសំដៅ ទៅលោក ហ៊ុន សែន ថាកំពុង«ក្រពុលមុខ ហើយស្លន់ស្លោយ៉ាងខ្លាំង» នៅចំពោះលទ្ធផល នៃការស្ទង់មតិមួយ ដែលបង្ហាញថា [...]