កីឡាករបារាំង លូក រ៉េម៉ី ផ្ទេរមកកាន់ញ៉ូកាស្យ៊ល លក្ខណៈខ្ចីជើង
ក្លិបបាល់ទាត់សារិកាព្រៃ ញ៉ូកាស្ស៊ល (Newcastle) ទីបំផុតបានចុះកិច្ចសន្យា នាំយកកីឡាករសំខាន់បាន១រូបហើយ ដោយបាននាំយកខ្សែប្រយុទ្ធជម្រើសជាតិបារាំង លូក រ៉េម៉ី (Loic Remy) មកពីក្រុមលីកលំដាប់ទី២របស់អង់គ្លេស ឃ្យូភីអរ (QPR) មកកាន់ក្រមខ័ណ្ឌព្រីមែលីក (Premier League) វិញ ជាលក្ខណៈខ្ចីជើងរយះពេលវែង។
![]()
កីឡាករជាតិបារាំង លូក រ៉េមី។ (រូបថត foot01.com)
នាយកបាល់ទាត់ក្លិបញ៉ូកាស្យ៊ល លោកចូ ឃីនៀ (Joe Kinnear) មិនទាន់អាចទិញកីឡាកររូបណាមួយមកចូលរួមជាមួយក្រុមទេ បន្ទាប់ពីគាត់ត្រូវបានតែងតាំងក្នុងមុខដំណែងនោះ កាលពីខែមិថុនា។ ប៉ុន្តែពេលនេះ គាត់អាចនាំយកខ្សែប្រយុទ្ធ រ៉េម៉ី បានសម្រេច បន្ទាប់ពីចំណាយពេលចចារគ្នាជាច្រើនថ្ងៃ ជាមួយនឹងក្លិបនៅក្របខ័ណ្ឌ ឆែមពានស្សីប (Championship) [...]



