Posts in ‘សម្រាំងកីឡា’ Category

ថ្ពក់​ឆ័ត្រ​យោង​នឹង​សាច់ លោត​ពី​លើ​ភ្នំ​កំពស់​ជាង​១០០ម៉ែត្រ

នៅឆ្នេរ តុងសៃ (Tonsai) របស់ប្រទេសថៃ លោក ចូស្វ មីរ៉ាម៉ាន់ (Josh Miramant) បានធ្វើការលោត រយៈ​ទាប​មួយ ពីលើភ្នំដែលមានកំពស់ ១១៥ម៉ែត្រ ជាមួយឆ័ត្រយោង ដែលថ្ពក់ជាប់ដោយផ្ទាល់ ទៅនឹងសាច់ខ្នង​របស់​លោក។ យុវជនអាយុ២៨ឆ្នាំ ដែលចូលចិត្តល្បែងដ៏គ្រោះថ្នាក់នេះ បានយកតម្ពក់ដែក ចំនួន៤ មករុកចូលក្នុង​សាច់របស់ខ្លួន មុននឹងភ្ជាប់តម្ពក់ទាំងនេះ ទៅនឹងឆ័ត្រយោង។

វាអាចជារឿងកាន់តែអស្ចារ្យទៅទៀត បើគេដឹងថា លោក ចូស្វ ទើបនឹងប្រឡូកចូលលោត ពីកំពស់ខ្ពស់ៗ​របៀបនេះ បាន៣សប្ដាហ៍មុននេះប៉ុណ្ណោះ។ ក្នុងរយៈពេលនេះ លោក ចូហ្វ បានលោតបាន២១ដងរួចហើយ មុននឹងមកសាកល្បងល្បែងថ្មី «លោតនូវរយៈកំពស់ទាប» ដោយដាក់ឆ័ត្រយោង ចោះចូលក្នុងសាច់។

រូបភាព នាំការលេងល្បែងគ្រោះថ្នាក់ទាំងនេះ បានបង្ហាញឲ្យឃើញ យុវជន ចូហ្វ និងមិត្តខ្លួនម្នាក់ទៀត បាន​ឡើងទៅលើកំពូលភ្នំ ហើយបានទម្លាក់ខ្លួនចុះមក ដោយគ្មានភ័យភិតអ្វីទាំងអស់ ជាពិសេស... ចុះបើសាច់​ខ្នង​របស់យុវជន [...]

នៅ​ពេល​ដែល គ្រីស្ទៀណូ រ៉ូណាល់ដូ ធ្លាក់​ខ្លួន​ជា​អ្នក​សុំ​ទាន...

បើសិនជាវីដេអូនេះ ធ្វើឡើងដើម្បីជាការផ្សព្វផ្សាយ ពាណិជ្ជកម្ម ឲ្យផលិតផលកីឡាមួយនោះ ក៏ពិតមែន តែ​វីដេអូក៏បានបង្រៀនមនុស្ស មិនឲ្យមើលស្រាលអ្នកសុំទាន ដែលរស់នៅតាមដងផ្លូវ និងមើលស្រាលមនុស្ស ដោយសារតែគ្នាមានរូបរាង ឬស្លៀកពាក់មិនសមរម្យនោះដែរ។ យ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួន មិន​បានគិតពីសម្បកក្រៅនោះទេ ជាពិសេសអ្នកដែលមានជំនក់ចិត្ត ទៅលើតែជំនាញ ឬទេពកោសល្យ របស់​​អ្នក​សុំទាន។

កំពូលកីឡាករបាល់ទាត់អន្តរជាតិ គ្រីស្ទៀណូ រ៉ូណាល់ដូ បានស្លៀកពាក់ ជាអ្នកសុំទាន ហើយបានទៅបោះ​ទីតាំង​របស់ខ្លួន នៅលើផ្លូវមួយ កណ្ដាលរាជធានី ម៉ាដ្រីឌ នៃប្រទេសអេស្ប៉ាញ ដើម្បីបង្ហាញ ពីទេពកោសល្យ​របស់ខ្លួន ក្នុងការទាត់ និងត្រេះបាល់ ទៅកាន់អ្នកដំណើរនានា នៅតាមដងផ្លូវ។ បើមានមនុស្សមួយចំនួន បាន​លេងបាល់ជាមួយតារានោះ តែមួយចំនួនធំផ្សេងទៀត បានដើរជៀសពី អ្នកសុំទានរូបនេះ។ យុវតីម្នាក់ ថែម​ទាំងបានបដិសេធ យ៉ាងដាច់អហង្កា មិនឲ្យលេខទូរស័ព្ទ [...]

មហា​គ្រោះ​ថ្នាក់​រថយន្ដ​ប្រណាំង​ដ៏​រន្ធត់ តែ​អ្នក​បើក​បរ​នៅ​រស់!

ជាការប្រកួត រថយន្ដប្រណាំងល្បឿនលឿន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន នៅក្នុងក្រុង ដេតូណា (Daytona) ក្នុងរដ្ឋផ្លរីដា ភាគខាងកើតនៃសហរដ្ឋអាមេរិក។ នៅក្នុងការប្រកួត ជុំចុងក្រោយ នៃ«Coke Zero 400» គ្រោះ​ថ្នាក់ដ៏រន្ធត់ សម្បើមអស្ចារ្យមួយ បានកើតឡើង ដោយបានគាស់រថយន្ដ «Chevrolet» មួយគ្រឿង បើកបរ​ដោយ​ជនជាតិអាមេរិកាំង លោក អូស្តាំង ឌីយ៉ុង ឲ្យប៉ើងក្រឡាប់ឡើងលើ ជាច្រើនជុំ មុននឹងទៅបុកមួយ​ទំហឹង លើជញ្ជាំងសុ​វត្ថិភាព ដែលដាក់ខណ្ឌរវាងផ្លូវប្រកួត និងទស្សនិកជន។

គ្រោះថ្នាក់នេះ ស្ថិតក្នុងចំណោមគ្រោះថ្នាក់ ដ៏ខ្លាំងជាងគេ កម្រកើតមាន នៅក្នុងការប្រកួតរថយន្ដកន្លងមក។ ប៉ុន្តែផ្ទុយទៅវិញ អ្នកបើកបរជាតិអាមេរិកាំង បានរួចរស់ជីវិត គ្មានរបួសអ្វីទាំងអស់ និងបន្ទាប់ពីការជួយសង្គ្រោះ របស់ក្រុមការងារ បានដើរចេញពីរថយន្ដ ហាក់ដូចជា គ្មានហេតុភេទអ្វីទាំងអស់។ ចំណែកឯទស្សនិកជនវិញ បានរងរបួសស្រាល ចំនួន៥នាក់។

» [...]

នៅ​ពេល​ដែល ណីម៉ា ស្រវឹង...

វីដេអូឯកជន ដែលត្រូវបានសារព័ត៌មាន «Diário» នៃក្រុង សាវប៉ាវឡូ (Sao Paulo) ប្រទេសប្រេស៊ីល យក​មក​បង្ហោះនោះ ត្រូវបានយកមកបន្ត ចែកចាយ ពាសពេញបណ្ដាញសង្គម។ នៅក្នុងវីដេអូ គេឃើញ តារាបាល់ទាត់ ណីម៉ា រហស្សនាម «ព្រះរស់» កំពុងនៅក្នុងគេហដ្ឋានរបស់ខ្លួន ដែលនៅមិនឆ្ងាយប៉ុន្មាន ពីក្រុង សាវប៉ាវឡូ ហើយបានលើកដៃលា មិត្តភ័ក្ររបស់ខ្លួន និងសកម្មភាពឯកជន មួយចំនួនទៀត។

ទិដ្ឋភាពដំណើរ បែបទ្រេតទ្រោតនេះ ច្បាស់ហើយ គឺកីឡាករបាល់ទាត់ ប្រចាំឲ្យក្លិបអ្នកមានបុណ្យ «បាសឺឡូន» មិនមែនគ្រាន់តែ​បាន​ផឹកទឹកធម្មតា ឬទឹកផ្លែឈើនោះទេ។

វីដេអូនេះ ថែមទាំងបានរត់ មកដល់ប្រទេសអេស្ប៉ាញ បង្កឲ្យមនុស្សជាច្រើន ថ្លែងមាត់ធំមាត់តូច ដាក់កីឡាករ​រូបនេះ ជាពិសេស វាបានមកចំពេល ដែលអ្នកឃ្លាំមើលមួយចំនួន ធ្លាប់បានរិះគន់កីឡាកររួចហើយ ពីបញ្ហា​អនាម័យ នាពេលកន្លងមក ក្នុងជីវភាពប្រចាំថ្ងៃ៕

ទាត់​បង្វិល​ផ្កាប់​ចាន ចំ​លិង្គ... អស្ចារ្យ តែ​ខុស​លក្ខន្តិកៈ

នៅក្នុងការប្រកួត MMA នៃខ្សែរក្រវ៉ាត់ «One Championship 28» ឬ «Dynasty of Champions» ក្នុង​ប្រទេស​សិង្ហបូរី បណ្ដាទស្សនិកជន បានទស្សនានូវសន្ធឹកក្បាច់គុន ដ៏ពិសេសមួយ កម្រមាននរណា​បញ្ចេញ។ នោះ​គឺ​កីឡាករ​ប្រយុទ្ធ វូ ហ្សេ បានហក់បង្វិលខ្លួន ទាត់ផ្កាប់ចាន ទៅលើគូរប្រកួត កីឡាករ ហ៊ុយ វូគៀន (Hui Wu Qiang) ដែលកំពុងដេកផ្ងារខ្លួន នៅលើដី។

ប៉ុន្តែការហក់បង្វិលខ្លួននោះ បានជ្រុលជើង ទៅជាន់ចំលិង្គរបស់គូប្រកួត ដែលជាកាយវិការមួយ ហាមឃាត់​ដោយវិន័យនៃការប្រកួត របស់ MMA។ ប៉ុន្តែយ៉ាងណាក៏ដោយ ក៏លទ្ធផលនៃការប្រកួត រវាង​កីឡាករ​ទំងន់​«រុយ»​ទាំងពីរនាក់ ត្រូវបានទៅលើកីឡាករ វូ ហ្សេ នៅទីបំផុត ទោះជាកាយវិការខាងលើ ត្រូវបាន​ចៅក្រម​កាត់​ពិន្ទុ​ខ្លះ ពីកីឡាករក៏ដោយ៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...