Posts in ‘សម្រាំងស្រាវជ្រាវ វិភាគ’ Category

ឈ្មោះ​ប្រទេស និង​រដ្ឋធានី នៅ​ជុំវិញ​ពិភពលោក ជា​ភាសា​ខ្មែរ

ឈ្មោះ​ប្រទេស និង​រដ្ឋធានី នៅ​ជុំវិញ​ពិភពលោក ជា​ភាសា​ខ្មែរ

បើមើលតាមបញ្ជី ដែលចេញផ្សាយ តាំងពីឆ្នាំ២០១១នោះមក និងតាមអ្វី ដែលជាការនិយាយ និងការសរសេរ របស់អ្នកនិពន្ធខ្មែរមួយចំនួននោះ ការកំណត់​របស់ គណៈកម្មការជាតិភាសាខ្មែរ (ហៅកាត់ គ.ជ.ភ.ខ ស្ថិត​ក្រោម​ឱវាទ​ទីស្ដីការគណៈរដ្ឋមន្ត្រី) ក្នុងការសរសេរ និងហៅប្រទេស និងរដ្ឋធានី នៃបណ្ដាប្រជាជាតិនានា នៅ​លើ​ពិភពលោកនេះ មានលក្ខណៈជាបណ្ដោះអាសន្ន និងគ្រាន់តែដើម្បីឲ្យការសរសេរ មានការឯកភាពគ្នា​ប៉ុណ្ណោះ។ បណ្ដា​​អ្នក​​ស្នេហា​​អក្សរសាស្ត្រខ្មែរ បានគិតថា ការបោះពុម្ភផ្សាយ នូវវចនានុក្រមថ្មីមួយ សម្រាប់​ពាក្យ​ខ្មែរ (ជា​ពិសេស​​ពាក្យ​ថ្មីៗ) និងភាសាខ្មែរ ពិតជាមានភាពចាំបាច់ ជាជាង​បញ្ជី​ប៉ុន្មាន​សន្លឹក ដែលមាន​លក្ខណៈ​បែកខ្ញែក​​ដូច្នេះ។

យ៉ាងណា ក៏បញ្ជីផ្សាយ​របស់គណៈកម្មការជាតិ ម្ដងមួយៗនេះ មានភាពប្រសើរជាងអត់។ ទស្សនាវដ្ដី​មនោរម្យ​.អាំងហ្វូ សូមលើកយកបញ្ជីឈ្មោះប្រទេស និងរដ្ឋធានី មកផ្សាយទាំងស្រុង ដូចតទៅ៖

អានពិស្ដារ
ឆ្នាំថ្មី... ធី សុវណ្ណថា ខ្មាស​អៀន​នឹង​រឿងរ៉ាវ​ក្នុង​ឆ្នាំ​ចាស់

ឆ្នាំថ្មី... ធី សុវណ្ណថា ខ្មាស​អៀន​នឹង​រឿងរ៉ាវ​ក្នុង​ឆ្នាំ​ចាស់

ពាក្យសភាសិតខ្មែរ «គិតរូចសឹមគូរ» មានអត្ថន័យជ្រៅជ្រះណាស់ នៅក្នុងឆាកជីវិត នៃមនុស្សផងទាំងពួង។ ព្រោះ​បើមានពាក្យ «មុតបន្លា យកបន្លាជួស» ក៏នៅមានពាក្យបន្តមួយឃ្លាទៀត «សំដី​ជ្រុល​ហួស មិន​អាច​ជួសវិញបានឡើយ» ដែលធ្វើឲ្យសុភាសិតមួយឃ្លានេះ ពន្យល់យ៉ាងច្បាស់ថា បុគ្គលិក​លក្ខណៈ គឺជាភាព​ចាំបាច់ណាស់ សម្រាប់មនុស្ស​ទាំង​ឡាយ​ណា ដែលចង់ធ្វើខ្លួន ឲ្យ​ក្លាយ​ជា​«វីរជន»។

រួចចុះកញ្ញា ធី សុវណ្ណថា អតីតអ្នកគាំទ្រ​​គណបក្ស​ប្រឆាំង​ល្បីឈ្មោះ ដែលងាកត្រឡប់ ១៨០អង្សា ទៅ​គាំទ្រ​រដ្ឋាភិបាល​វិញ តើនាងចង់និយាយពីអ្វីខ្លះ តាម​រយៈសារដែលនាង ទើបនឹងបង្ហោះ​នៅ​លើ​​ទំព័រ​​ហ្វេសប៊ុក​​ផ្លូវ​ការ​របស់​​នាង សម្រាប់ឆ្នាំថ្មីនេះ?

ការបង្ហោះសារ ដែលអាចធ្វើឲ្យហូរទឹកភ្នែកនោះ មានអត្ថន័យទាំងស្រុងថា៖ «នៅក្នុងឆ្នាំថ្មី២០១៧នេះ ខ្ញុំ​នឹង​ព្យាយាម​ចេញ​ឲ្យឆ្ងាយ ពីនយោបាយ​ដ៏ខ្មៅ​កខ្វក់​នេះ ខ្ញុំមានអារម្មណ៍ខ្មាស់អៀន នឹងខ្លួនឯង នូវរឿងរ៉ាវ [...]

ហេតុអ្វី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ មើល​មិន​ឃើញ​ពី​ជ័យជំនះ​របស់ ត្រាំ?

ហេតុអ្វី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ មើល​មិន​ឃើញ​ពី​ជ័យជំនះ​របស់ ត្រាំ?

ទាំងប្រព័ន្ធផ្សព្វផ្សាយ ទាំងស្ថាប័នឯករាជ្យ សម្រាប់ការស្ទង់មតិ នៅសហរដ្ឋអាមេរិក សុទ្ធតែបង្ហាញ​ការ​ជឿ​ជាក់​ថា លោក ដូណាល់ ត្រាំ មិនទទួលបានជ័យជំនះឡើយ នៅក្នុងការបោះឆ្នោត ជ្រើសរើស​ប្រធានាធិបតី​អាមេរិក លើកទី៤៥នេះ។ នេះបើគេនិយាយ តែពី​បណ្ដាស្ថាប័នផ្សព្វផ្សាយ ដែលមាននិន្នាការឯករាជ្យប៉ុណ្ណោះ។ តើ​ភាព​បរាជ័យ នៃការសម្លឹងមើលវែងឆ្ងាយ របស់ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ បណ្ដាលមកពីមូលហេតុអ្វី?

ក្រុមអ្នកជំនាញ មកពីបណ្ដាញផ្សព្វផ្សាយទាំងនោះ បានលើកឡើង ពីហេតុផល ដែលឈានទៅដល់ ការ​ធ្វើ​សេចក្ដី​សន្និដ្ឋាន «ខុស» ឬ«ភ័ន្ដច្រឡំ» ដូចខាងក្រោម៖

«អ្វីមួយ ដែលថ្មី»

«និយាយទៅ ពលរដ្ឋម្ចាស់ឆ្នោតភាគច្រើន ចង់បានអ្វីមួយ​ដែលថ្មី និងខុសពីមុន។ ហើយអ្វី ដែលជា​បំណង​ប្រាថ្នា​នេះ តែងត្រូវបាន​ពលរដ្ឋ​ម្ចាស់ឆ្នោតទាំងនោះ ស្រែកឡើងជាញឹកញាប់។ តែបញ្ហា​នៅត្រង់ថា អ្នក​សារព័ត៌មាន​ភាគច្រើន [...]

ភរិយា កែម ឡី៖ «ឲ្យ​អូន​សុំ​ទោស»

ភរិយា កែម ឡី៖ «ឲ្យ​អូន​សុំ​ទោស»

«ប្ដីសម្លាញ់! ឲ្យអូនសុំទោស ដែលអូនមិនបាន នៅជិតមើលថែបង» បើសូម្បីរូបបង ត្រូវបានគេបាញ់សម្លាប់ ឲ្យ​ស្លាប់​យ៉ាង​រន្ធត់ ក្លាយ​ទៅជាសាកសពទៅហើយក្ដី។ នេះជាសំដីដ៏ខ្លោចផ្សារ របស់ភរិយាម្នាក់ ដែល​បាន​ឃ្លាត​​ឆ្ងាយ ពី​ស្វាមី​របស់ខ្លួន រាប់ចាប់​តាំង​ពី​ស្វាមី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ រហូតយកទៅបញ្ចុះ ដាក់​​ទៅ​​​ក្នុង​​ផ្នូរ​ក្រោម​ដី។

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ របស់សពលោក កែម ឡី បានរៀបរាប់ដូច្នេះ ពីទីកន្លែងដែលអ្នកស្រី និង​កូន​ទាំង​ប្រាំ (កូនទីប្រាំ ទើប​នឹងកើតម្សិលម៉ិញ) កំពុងលាក់ខ្លួន នៅក្រៅប្រទេស ទៅនឹងរូបថតមួយចំនួន ដែល​ប្រិយមិត្ត​នៅក្នុងបណ្ដាញសង្គម បានបង្ហោះ ស្ដីពី​ផ្នូរ និងរូបថតរបស់លោក កែម ឡី នៅមុនប៉ុន្មានថ្ងៃ នៃពិធី​បុណ្យ​​ភ្ជុំបិណ្ឌ។ ហើយសំដីទាំងនេះ ជាសំណោកដ៏សោកសៅ នៃការផ្ដាច់មនោសញ្ចេតនាដ៏ជ្រាលជ្រៅ ចេញ​ពី​មនុស្ស​ម្នាក់ ដែលខ្លួនស្រឡាញ់។

ប៉ុន្តែការផ្ដាច់​មនោសញ្ចេតនានេះ [...]

មតិ៖ រវាង​«មេ​បក្ស​កណ្ដឹង​អត់​ព្រួយ» និង«​កំអួត​សង្គម»

មតិ៖ រវាង​«មេ​បក្ស​កណ្ដឹង​អត់​ព្រួយ» និង«​កំអួត​សង្គម»

ទស្សនវិទូបារាំងឈ្មោះ ឡឺ ម៉ុងតែញ (Editor's Note: ឈ្មោះពេញ គឺ Michel de Montaigne ជាទស្សនវិទូ​បារាំង តាំងពីសតវត្សទី១៦) បានពោលថា «មនុស្សមានប៉ុន្មាន ការគិតរបស់មនុស្សមានប៉ុណ្ណឹង (Tant de tête, autant d’avis)»។ ដូចការអះអាង របស់ទស្សនវិទូរូបនេះមែន។ នៅសតវត្សទី២០ គេឃើញ​​សង្គ្រាម​ស្លាប​ប៉ាកា​ពីរ​​កើតឡើង រវាងអ្នកប្រាជ្ញពីរ គឺលោក ហ្សង់ប៉ូល សាត (Jean-Paul Sartre) និង​លោក អាល់ប៊ែរ កាមុស (Albert Camus)។

លោក អាល់ប៊ែរ កាមុស ជាទស្សនវិទូ​មិនឲ្យតម្លៃ​ លើជីវិតទេ។ គាត់បានសរសេររឿង​ល្ខោន​ជា​ច្រើន ដូច​ជា «ជំងឺ​ប៉េស្ត» «ជនចម្លែក» «Le malentendu» និង«Les justes»ជាដើម។ នៅក្នុងប្រលោមលោក រឿង​ជន​ចម្លែក លោក​បាន​អត្ថាធិប្បាយថា ជីវិតគ្មានប្រយោជន៍អ្វីសោះ។ ដោយសាររឿងនេះ ទើប​លោក សុទ្ធ ប៉ូលីន (Editor's Note: លោក សុទ្ធ ប៉ូលីន ជាអ្នក​និពន្ធខ្មែរ) បានសរសេរបន្តទៀតនូវរឿងមួយ គឺ«ជីវិតឥតន័យ» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...