១ពាន់លាន ដើម្បីឲ្យតារាកុនកូនជ្រូកម្នាក់ ក្លាយជា«ជំនួយការផ្ទាល់ខ្លួន»
ជីវិតជាតារាកុនកូនជ្រូក នៅទ្វីបអាស៊ីខាងកើត ពិតជាមិនធម្មតាទេ។ នាង រ៉ូឡា មីសាគី អាយុ២២ឆ្នាំ ដែលមានឈ្មោះល្បី នៅប្រទេសចិន និងជប៉ុន ខាងរួមរ័ក្សលុះក្ស័យ យ៉ាងត្រេកត្រអាល នៅក្នុងកុនកូនជ្រូកជាច្រើននោះ នឹងក្លាយជា«ជំនួយការផ្ទាល់ខ្លួន» របស់មហាសេដ្ឋីមួយរូប សម្រាប់រយៈពេល១៥ឆ្នាំ ជាថ្នូរនឹងទឹកប្រាក់ ១ពាន់លានយ័ន ដែលត្រូវជា ៨លានដុល្លាអាមេរិក។ ថៅកែថ្មីរបស់នាងម្នាក់នេះ ក៏នឹងជួយធ្វើយ៉ាងណា ឲ្យអាជីពរបស់តារាស្រី មានភាពជឿនលឿន រីកដុះដាលទៅមុខដែរ។
តារាកូនកាត់ ជប៉ុន-រ៉ូស្សី នាង រ៉ូឡា នឹងត្រូវបោះបង់ចោល ពិភពកុនកូនជ្រូក ដែលនាងបានចូលប្រឡូក តាំងពីឆ្នាំ២០១២ និងបានសាងភាពល្បីល្បាញរបស់ខ្លួន យ៉ាងខ្លាំងក្លា ពីពេលនោះមក នៅក្នុងចំណោមបណ្ដាជនចិន និងជប៉ុន។ នាងត្រូវបានគេស្គាល់ នៅក្នុងឈ្មោះមួយទៀតដែរ គឺ តាគីហ្សាវ៉ា រ៉ូឡា (Takizawa Rola)។ អ្នកកាសែតចិនម្នាក់ បានថ្លែងឡើងថា៖ «ប្រសិនជាលោកអ្នក [...]