ម៉ៅ ហាជី ថាគ្មានជាប់កិច្ចសន្យាជាមួយផលិតកម្មណាទេ!
លោក ម៉ៅ ហាជី អតីតបេក្ខជនដែលបានឡើង មកដល់វគ្គផ្ដាច់ព្រ័ត្រ នៃកម្មវិធី ខេមបូឌៀន អាយឌល (Cambodian Idol) កំពុងរងបណ្ដឹង ពីសំណាក់ក្រុមហ៊ុន ហង្សមាស ឡើងទៅតុលាការ ក្នុងបទមិនគោរពកិច្ចសន្យា ដែលបេក្ខជនបានផ្តិតមេដៃ ជាមួយនឹងក្រុមហ៊ុន។ បណ្ដឹងនេះ មានលក្ខណៈធ្ងន់ធ្ងរបន្តិច ព្រោះបេក្ខជន អាចនឹងត្រូវចាប់ ឲ្យបង់ការខូចខាត និងការចំណាយទៅលើបណ្ដឹង ទៅឲ្យក្រុមហ៊ុន ហង្សមាស រហូតដល់ទៅជាង២ម៉ឺនដុល្លាអាមេរិក ហើយអាចនឹងត្រូវរងនូវការចាប់ខ្លួនទៀត ប្រសិនជាបេក្ខជន មិនចូលខ្លួនមកដោះស្រាយ។
តបនឹងពាក្យបណ្ដឹងនេះ អតីតបេក្ខជនដែលបានបរាជ័យ នៅវគ្គផ្ដាច់ព្រ័ត្ររូបនេះ បានថ្លែងអះអាងថា ខ្លួនមិនបានជាប់កិច្ចសន្យា ជាមួយក្រុមហ៊ុនណាមួយនោះទេ និងបានបន្ទោស ព័ត៌មាននៃការជាប់កិច្ចសន្យា ជាមួយក្រុមហ៊ុន ថោន នោះ ទៅលើប្រព័ន្ធផ្សព្វផ្សាយទៅវិញ។ ផ្ដល់កិច្ចសម្ភាស ទៅឲ្យសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ លោក ហាជី បានអះអាងថា៖ [...]