Posts in ‘តារា ជនល្បីៗ’ Category

ប៉ែន ចំរ៉ុង៖ ​ខ្ញុំពិត​ជា​ស្រលាញ់​កូន​ខ្ញុំ​ខ្លាំង​ណាស់

ប៉ែន ចំរ៉ុង៖ ​ខ្ញុំពិត​ជា​ស្រលាញ់​កូន​ខ្ញុំ​ខ្លាំង​ណាស់

បើទោះជាកូន នៅក្នុងផ្ទៃ មិនទាន់បើកភ្នែក ឃើញពន្លឺថ្ងៃក៏ដោយ តែលោក ប៉ែន ចំរ៉ុង ដែលកំពុងមានរឿង​ចម្រូង​ចម្រាស ជាមួយអតីតភរិយា អ្នកនាង ភិន សុដាលីស បានប្រកាសរួចជាស្រេចហើយ ថាលោកពិតជា​ស្រឡាញ់​កូនលោកនេះខ្លាំងណាស់ និងស្រឡាញ់ខ្លាំងបំផុតនោះផង។ ជាការប្រកាសមួយ ដែលមានភាព​ប្រទាំង​ប្រទើស ជាមួយនឹងការលើកឡើង របស់អតីតភរិយារបស់លោក ដែលបានចោទប្រកាន់លោក នៅក្នុង​សន្និសីទ​សារព័ត៌មានថា បានសម្ដែងការសង្ស័យនៅចំពោះតុលាការ ថាកូននេះអាចមិនមែន ជាកូន​របស់​លោក។

ថ្លែងតាមរយៈ​ការផ្ដល់កិច្ចសម្ភាសផ្ដាច់មុខមួយ ទៅឲ្យលោក សាន្ដ ប៊ុនធឿន ចាងហ្វាងសារព័ត៌មាន​«ស្នេហា​ជាតិ» ដែលបង្ហោះផ្សាយ នៅតាមបណ្ដាញសង្គម លោក ប៉ែន ចំរ៉ុង បាននិយាយអះអាងថា លោក​នៅ​តែ​ស្រលាញ់ ចង់​ជួប និង​ចង់​ផ្គត់ផ្គង់​ ដល់​កូនលោក​ខ្លាំង​ណាស់ បើ​ទោះ​ជា​ក្រោយ​លែង​លះ​ដាច់ស្រេច​ ជាមួយ​អតីត​ភរិយា​ហើយ​ក៏​ដោយ។ លោក​បាន​បញ្ជាក់​ថា​ [...]

ភិន សុដាលីស សុំ​​ទោស​​ឪពុក​ ព្រោះ​«ប្រុស​លេង​សើច»​ចង់​សង​សឹក

ភិន សុដាលីស សុំ​​ទោស​​ឪពុក​ ព្រោះ​«ប្រុស​លេង​សើច»​ចង់​សង​សឹក

តើទំងន់ជើងផ្ទួនៗ ដែលគេល្បីថា លោក អ៊ិន សុភិន បានទាត់លោក ប៉ែន ចំរ៉ុង ព្រោះមកលួចទាក់ទង​កូន​ស្រី​លោក​នោះ ពិតជាហេតុផលចម្បង ដែលធ្វើឲ្យលោក ប៉ែន ចំរ៉ុង សងសឹកតបវិញ ដោយប្រឹងធ្វើណា យក​អ្នក​នាង ភិន សុដាលីស ឲ្យបាន មុននឹងធ្វើការលែងលះពីនាងវិញ អញ្ចឹងឬ?

មកដល់ម៉ោងនេះ មិនមានការឆ្លើយតប​ពីលោក ប៉ែន ចំរ៉ុង នៅឡើយ។ តែសម្រាប់អ្នកនាង ភិន សុដាលីស បាន​យល់ថា​មូលហេតុនេះ ទំនងជាពិត។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២៥ ខែ​កក្កដា​ម្សិល​ម៉ិញនេះ អ្នកនាង ភិន សុដាលីស ដែលមានទឹកមុខស្រស់ស្រាយ ប្រកបដោយសុខភាពមាំមួននេះ បាន​ថ្លែងឲ្យដឹង ពីហេតុផលមួយចំនួន ដែលឈានទៅដល់ សេចក្ដីសន្និដ្ឋានខាងលើ។ នាងបានបញ្ជាក់ ពី​គោល​បំណង នៃការធ្វើសន្និសីទសារព័ត៌មានរបស់នាង ថាដើម្បីសុំទោសក្រុមគ្រួសារ និងដល់មហាជនទូទៅ ជា​ពិសេស​​គឺលោក អ៊ិន សុភិន ​ឪពុក​បង្កើតរបស់នាង ពីរឿងរ៉ាវដែលកើតមានកន្លងទៅ។

អ្នកនាង ភិន សុដាលីស បានរឿបរាប់យ៉ាងលំអិត [...]

សាសា និយាយ​ពី​ញាតិ​សន្ដាន​ត្រកូល «ជួប សម្លាប់»

សាសា និយាយ​ពី​ញាតិ​សន្ដាន​ត្រកូល «ជួប សម្លាប់»

ប្រសិនជាអ្នកផង បានសរសេរចម្រៀង កំណាព្យ ឬសារលិខិតមរណទុក្ខ ដើម្បីសម្ដែងការអាឡោះអាល័យ ចំពោះ​មរណភាព​របស់លោក កែម ឡី នោះ តែសម្រាប់កញ្ញា ឯក សុជាតា ហៅ សាសា វិញ បានជ្រើសរើស​រឿង​កំប្លែងខ្លីមួយ មកបង្ហោះផ្សាយ​។ រឿងខ្លីនោះ ទំនងជាអតីតពិធីការិនីទូរទស្សន៍រូបនេះ ចង់និយាយចំអក​ពីពូជផៅសន្ដាន និងបងប្អួនត្រកូលជាប់ខ្សែ ជាមួយជនសង្ស័យ «ជួប សម្លាប់» ដែលត្រូវ​បាន​អាជ្ញាធរកម្ពុជា ចាប់ខ្លួននៅក្រោយឃាតកម្មភ្លាមៗ ហើយបញ្ជូនទៅតុលាការនៅប៉ុន្មានថ្ងៃក្រោយមក។

នេះជាអត្ថន័យទាំងស្រុង នៃរឿងកំប្លែងខ្លី របស់អតីតតារាទូរទស្សន៍ មានឈ្មោះហៅក្រៅ សាសា ដែល​នាង​បាន​បង្ហោះ នៅលើគណនីហ្វេសប៊ុករបស់នាង ក្នុងថ្ងៃនេះ៖

-----------

ពេលនាំឃាតករមកសួរចម្លើយ...

ចៅក្រម: អ្នកឯងឈ្មោះអី?

ឃាតករ: ខ្ញុំឈ្មោះ ជួប សម្លាប់

ចៅក្រម: ស្អី? ចុះឪពុកម្តាយឈ្មោះអី?

[...]
រាជទាយាទថៃ បង្ក​​ភាព​​អាម៉ាស់​ដល់​​រាជា​​ណាចក្រ

រាជទាយាទថៃ បង្ក​​ភាព​​អាម៉ាស់​ដល់​​រាជា​​ណាចក្រ

នៅក្នុងប្រទេសមួយ ដែលមិនដែលលេងសើច សូម្បីបន្តិច ជាមួយនឹងការគោរព​ ដល់ព្រះមហាក្សត្រខ្លួននោះ រូបថតនៃរាជទាយាទ (ឬព្រះអង្គម្ចាស់ស្នងរាជ្យ) របស់រាជាណាចក្រថៃ ដែលត្រូវបានថត និងផ្សាយ​ព្រោង​ព្រាត នៅក្នុងប្រទេសអាល្លឺម៉ង់ អាចនឹងបិតបញ្ចប់ជាស្ថាពរ ការឡើងស្នងរាជ្យសម្បត្តិ របស់​ព្រះអង្គ​ម្ចាស់​អង្គ​នេះ បន្ត​ពី​ព្រះរាជា​សព្វថ្ងៃ ដែលជាបិតារបស់ព្រះអង្គ។

រូបថតនេះ បង្ហាញពីការយាងចុះ របស់ព្រះអង្គម្ចាស់ ម៉ាហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ពី​យន្ដហោះ​​នៅ​ព្រលាន​យន្ដហោះ​ក្រុង ម៉ូនិក (Munich) ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ ដោយ​មាន​ក្រាល​ទ្រនាប់​ព្រះបាត ដោយ​​កម្រាលព្រំ និងហែហមដោយមន្ត្រីអ្នកមុខអ្នកការ កងអង្គរក្ស ពាក់ដោយឯក​សណ្ឋាន​របស់​ជាតិ ជា​ច្រើន​នាក់។

នៅពេលដែលពលរដ្ឋស្វាគមន៍ ធី សុវណ្ណថា នឹងស្បែកជើង...

នៅពេលដែលពលរដ្ឋស្វាគមន៍ ធី សុវណ្ណថា នឹងស្បែកជើង...

យ៉ាងណាក៏ដោយ កញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន ត្រូវបានក្រុមគ្រួសារសព ជម្លៀសឲ្យ​​ចូល​ក្នុង​បន្ទប់ របស់​ភរិយា​លោក កែម ឡី ដើម្បីបញ្ជៀសអំពើហិង្សា។ បន្ទាប់មក ក្រុមគ្រួសារសព និងព្រះសង្ឃជាច្រើនអង្គ បានហែរហមអ្នកទាំងពីរ នាំទៅចូលរថយន្តវិញ មុននឹងអ្នកទាំងពីរ បានបើករថយន្តចាកចេញ ពីកន្លែង​កើត​ហេតុ។

ហេតុការណ៍បានកើតឡើង ខណៈយុវជនល្បីឈ្មោះទាំងពីរ បានព្យាយាមចូលទៅរំលឹកវិញ្ញាក្ខន្ធ សពលោក កែម ឡី ដែលកំពុងត្រូវបានតំកល់ធ្វើបុណ្យ នៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ។ ប្រជា​ពលរដ្ឋ​ជា​ច្រើននាក់ ដែលមានវត្តមាននៅក្នុងពិធីបុណ្យនោះ បានផ្ទុះប្រតិកម្មខ្លាំងៗ ដាក់អ្នកទាំងពីរ ហើយ​មួយ​ចំនួន​ពី​ក្នុងចំណោមនោះ បានដោះស្បែកជើង ស្វាគមន៍យ៉ាងចាស់ដៃ ទៅលើតារាហ្វេសប៊ុក។

រូបភាពជាវីដេអូជាច្រើន ត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម និងទទួលបានការចែករំលែក យ៉ាង​សន្ធឹកសន្ធាប់។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...