រៀបការបាន៧ថ្ងៃ សុំលែងលះ ព្រោះ«លិង្គស្វាមីធំពេក»
មិនមែនទំហំទេ ដែលត្រូវលើកមកបង្ហាញ ពីមោទនភាពនោះ។ បុរសទូទៅ ប្រហែលជាមានមោទនភាព ព្រោះប្រដាប់ប្រដារបស់ខ្លួនធំ ហើយស្ត្រីមួយចំនួន ក៏ចង់ភ្លក្សរសជាតិ ផ្លៃត្រប់ដែលមាន កាយសម្បទាមាំមួន ទាំងនេះដែរ។ សម្រាប់នាង អៃស្សា ដានូប៉ាវ៉ា (Aisha Dannupawa) ដែលទើបនឹងរៀបការនេះវិញ មិនបានគិតដូច្នេះទេ។
នាង អៃស្សា បានឆ្លើយ «ចាស» នៅក្នុងពិធីអាពាហ៍ពិពាហ៍ កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ នៅមុខលោកអាចារ្យ ដើម្បីទទួលបុរស អាលី ម៉ៃហ្សីណារី (Ali Maizinari) ជាស្វាមីតាមច្បាប់។ ប៉ុន្តែមួយសប្ដាហ៍ក្រោយ នាងបានឆ្លើយ «ទេ» នៅមុខចៅក្រម បន្ទាប់ពីនាង បានដាក់ពាក្យបណ្ដឹង ទៅតុលាការ នៃប្រទេសនីហ្សេរីយ៉ា ដើម្បីសុំការលែងលះ ពីស្វាមីនេះវិញ ក្រោមមូលហេតុ «លិង្គធំពេក»។
មេម៉ាយកូនបី នាង អៃស្សា បានមកជួបលោក អាលី ក្នុងក្ដីរំពឹងថា នឹងសាងជីវិតថ្មីជាមួយ បុរសនេះ ជារៀងរហូតទៅ។ តែនៅថ្ងៃរៀបការ ដែលបានប្រព្រឹត្តិទៅ នៅផ្ទះឪពុកម្ដាយរបស់លោក អាលី [...]