ថ្នាំអាស្ពីរីន ជាក្តីសង្ឈឹមថ្មី ក្នុងការព្យាបាលជម្ងឺមហារីក
កំណត់សំគាល់ ៖ ការប្រើប្រាស់ថ្នាំអាស្ពីរីនជាប្រចាំថ្ងៃ ត្រូវការចាំបាច់ ការពិគ្រោះជាមួយគ្រូពេទ្យ ទោះបីជាប្រតិកម្ម បានមកពីការប្រើប្រាស់ថ្នាំនេះ មានតិចតួចក៏ដោយ។ ក្នុងសម័យបច្ចុប្បន្ន និងជាទូទៅ គ្រូពេទ្យមិនសូវជាបញ្ជា អោយមានការប្រើប្រាស់ទៀតទេ នូវថ្នាំប្រភេពនេះ។
សម្រាប់មនុស្សជាច្រើន តាំងពីយូរមកហើយ ថ្នាំអាស្ពីរីន គឺជាថ្នាំសំរាប់ទប់ទល់ ឬព្យបាលទៅបានគ្រប់រោគអការៈ។ ដោយសារតែថ្នាំនេះ ដែលជាថ្នាំអាចកំចាត់ភាពឈឺចាប់ និងរោគគ្រុន (បរិមាណការប្រើប្រាស់ច្រើន) មានប្រតិកម្មខាង ការពារប្រឆាំង នឹងជម្ងឺសសៃឈាមបេះដូង (បរិមាណការប្រើប្រាស់តិច)។ អ្វីដែលល្អជាងនេះ ថ្នាំនេះ [...]