Posts in ‘អាស៊ីប៉ាស៊ីភិក’ Category

MH370៖ សាក្សី​ច្បាស់​ការណ៍ បាន​​ឃើញ​យន្ដហោះ ហោះ​កាត់​​កោះ​ម៉ាលឌីវ

MH370៖ សាក្សី​ច្បាស់​ការណ៍ បាន​​ឃើញ​យន្ដហោះ ហោះ​កាត់​​កោះ​ម៉ាលឌីវ

កាលពីចុងឆ្នាំ២០១៤ ការដាក់ការចោទប្រកាន់ ទៅលើមូលដ្ឋានយោធាអាមេរិក ថាបានជាប់ពាក់ព័ន្ធ ទៅនឹងការបាត់ខ្លួន របស់យន្ដហោះ MH370 របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួន យ៉ាងអាថ៌កំបាំង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤នោះ ត្រូវបានលោក ម៉ាក ឌុយហ្គាំង (Marc Dugain) អតីត​នាយក​ក្រុមហ៊ុន​ អាកាសចរណ៍​បារាំង​មួយ​ ឈ្មោះ ប្រូស្ទ័រ (Proteus) យកមកសរសេរ នៅក្នុងសៀវភៅដ៏វែងអន្លាយមួយ។ លោកបានលើកយកសាក្សី ជាអ្នកភូមិមួយចំនួន និងភស្ដុតាងដ៏សំខាន់ គឺប្រដាប់ពន្លត់អគ្គិភ័យ របស់យន្ដហោះប៊ូអីង (Boeing 777) ដែលត្រូវបានរកឃើញ មកទើរ​នៅ​លើ​ឆ្នេរ របស់កោះមួយ នៃប្រជុំកោះម៉ាឌីវ កណ្ដាលមហាសមុទ្រ និងនៅខាងត្បូងប្រទេសឥណ្ឌា។

ប៉ុន្តែការរកឃើញរបស់លោក មិនសូវជាមាននរណាម្នាក់ វាយតម្លៃថាជាការពិតនោះទេ​ ដោយសារមតិមួយចំនួន បាន​ចាត់​ទុក​ថា​ ការលើកឡើងរបស់លោក ឌុយហ្គាំង មានលក្ខណៈពាណិជ្ជកម្ម ចង់ឲ្យសៀវភៅរបស់គាត់លក់ដាច់។ [...]

ចង់​ចាប់​នាង​រំលោភ តែ​ត្រូវ​នាង​ចាប់​បោច​សក់ ​ឲ្យ​ទៅ​អាជ្ញាធរ

ចង់​ចាប់​នាង​រំលោភ តែ​ត្រូវ​នាង​ចាប់​បោច​សក់ ​ឲ្យ​ទៅ​អាជ្ញាធរ

ជារឿងមួយកម្រណាស់ នៅក្នុងប្រទេសឥណ្ឌា ព្រោះបើសូម្បី នៅក្នុងពេលកើតហេតុ ក៏គ្មាននរណាម្នាក់ មកជួយ​នាង​ឡើយ។ ហេតុការណ៍ បានកើតឡើង កាលពីថ្ងៃសុក្រសប្ដាហ៍មុន វេលាម៉ោង២និង៣០នាទីរសៀល នៅក្បែរស្ថានីយ៍​អាយស្ម័យាន Vile Parle ស្ថិតនៅជាយក្រុង ប៊ុមបៃ យុវតី ប្រាដនីយ៉ា ម៉ាន់ដារ (Pradnya Mandhare) អាយុ ២០ឆ្នាំ កំពុង​រង់ចាំរថភ្លើងរបស់នាង ដើម្បីជិះត្រឡប់ទៅផ្ទះ បន្ទាប់ពីបានត្រឡប់ពីសាកលវិទ្យាល័យ ដែលនាងបានរៀន អស់​ពេញ​មួយព្រឹក។

រំពេចនោះ បុរសម្នាក់ ដែលទំនងជាស្រវឹង បានព្យាយាមមកកេះកៀវ រាវស្ទាប និងធ្វើសកម្មភាពមួយចំនួនទៀត ទៅ​លើ​យុវតីជានិស្សិត។ នាង ម៉ាន់ដារ បានថ្លែងឡើង ប្រាប់សារព័ត៌មាន «Emirates24.7» ថា៖ «មើលទៅគាត់ណ្នឹង ទំនងជា​ស្រវឹងពិតហើយ។ គាត់បានមកជិតខ្ញុំ រួចបានរាវស្ទាបខ្ញុំ។»

ដំបូងឡើយ យុវតីគ្រាន់តែចង់រើបម្រះ ខ្លួននាងចេញពីក្រញ៉ាំ ជនល្មោភកាមប៉ុណ្ណោះ។ ប៉ុន្តែបុរសនោះ នៅតែព្យាយាម​ចាប់​នាងទៀត។ [...]

បាត់​ឆ្កែ​ច្រើន​ថ្ងៃ... ដល់​ពេល​រក​ឃើញ យំ​ព្រោះ​ក្លាយ​ជា​«ឆ្កែ​ខ្វៃ»

បាត់​ឆ្កែ​ច្រើន​ថ្ងៃ... ដល់​ពេល​រក​ឃើញ យំ​ព្រោះ​ក្លាយ​ជា​«ឆ្កែ​ខ្វៃ»

មិនមែនគ្រប់ជនជាតិវៀតណាម សុទ្ធតែចូលចិត្តបរិភោគ សាច់ឆ្កែទាំងអស់នោះទេ។ ដូចនៅក្នុង​ហេតុការណ៍​នេះ ដែល​យ៉ាង​ហោចណាស់ ក៏មានក្មេងស្រីតូចម្នាក់ រស់នៅក្នុងតំបន់ខាងជើង នៃប្រទេសវៀតណាម ដែល​ស្រឡាញ់​​​សត្វ​ឆ្កែ​​របស់​ខ្លួន រហូតនាងស្រែកយំយ៉ាងខ្លាំង បន្ទាប់ពីបានឃើញសព របស់មិត្តសម្លាញ់​«ស្លាប់​រស់»​របស់​នាង ត្រូវបានគេយកទៅ«ខ្វៃ»។

ផ្លាវ័រ (Flower) ជាឈ្មោះរបស់សត្វឆ្កែ ដែលមានអាយុ៣ឆ្នាំ ហើយបានរស់នៅ​អស់​​រយៈពេល​ច្រើន​​ឆ្នាំ​ ជាមួយ​នឹង​កុមារី​ម្នាក់នេះ បើសូម្បីតែ​ពេល​លេង គេង ឬពេលញ៉ាំបាយ​ក៏ដោយ។ ប៉ុន្តែ​ការ​ទាក់​​ពង្រាត់ យកវាចេញទៅ ហាក់​ដូច​បាន​មក​បំបែក​បេះដូង របស់ម្ចាស់ស្រីតូច ធ្វើឲ្យមានទុក្ខព្រួយ​ឥតល្ហែ​សោះ​ឡើយ។ នាងតូច ថែម​ទាំង​បាន​​បន់​​ស្រន់​មេឃ​ដី ក្នុងរយៈពេលនៃការបាត់ខ្លួនឆ្កែ ឲ្យធ្វើយ៉ាងណា រកឃើញ​ឆ្កែ​របស់​នាង​មក​វិញ។

ប៉ុន្មានសប្ដាហ៍​ក្រោយមក ដំណឹង​ពី ផ្លាវ័រ បានធ្លាក់មកឲ្យម្ចាស់តូចដឹង [...]

ឥណ្ឌូនេស៊ី៖ ពលរដ្ឋ​មួយ​ភូមិ​ស្រវឹង​ថ្នាំ... ព្រោះ​នគរ​បាល​ដុត​គ្រឿង​ញៀន

ឥណ្ឌូនេស៊ី៖ ពលរដ្ឋ​មួយ​ភូមិ​ស្រវឹង​ថ្នាំ... ព្រោះ​នគរ​បាល​ដុត​គ្រឿង​ញៀន

ទោះជាអ្នកស្រុក ចាស់ឬក្មេង ដែលមិនស្គាល់អ្វីទៅ ដែលហៅថា គ្រឿងញៀនស្រវឹង ក៏នាំគ្នាស្រវឹង ពេញទាំងភូមិដែរ។ បើតាម​សារព័ត៌មាន Atlantico ដែលដកស្រង់បន្ត ដោយសារព័ត៌មានអង់គ្លេស Daily Mail បានឲ្យដឹងថា គឺកងកម្លាំង​នគរបាល​ឥណ្ឌូនេស៊ី ជាអ្នកនាំហេតុ ឲ្យពលរដ្ឋទាំងនោះស្រវឹង។

បន្ទាប់ពីបានរឹបអូសគ្រឿងញៀន ចំនួន៣តោនរួច អាជ្ញាធរបានសម្រេចចិត្ត បង្ហាញពីកិត្យានុភាពរបស់ខ្លួន ដោយយក​គ្រឿងញៀនទាំងនោះ មកដុតកម្ទេចចោល។ ប៉ុន្តែ នៅពេលដែលដុតគ្រឿងញៀន ឆេះឡើងខ្មួលខ្មាញ់នោះ ផ្សែងដែល​ហុយចេញពីគ្រឿងញៀន បានហោះអណ្ដែតត្រសែត ពេញវេហា និងជាពិសេស ហោះទៅតាមកម្លាំងខ្យល់ ដែល​សម្រុក​ទៅគ្របដណ្ដប់ លើភូមិមួយស្ថិតនៅក្បែរ ក្រុង តានហ្សឹរ៉េន (Tangerang) ដែលសម្បូរទៅដោយពលរដ្ឋរស់នៅ។

ផ្សែង​ដែលចេញពីការដុតគ្រឿងញៀន បានបង្កឲ្យមានការឈឺក្បាល និងភាពងោកងុយវង្វេងរង្វាន់។ រឿងដែល​កាន់​តែ​ហួសចិត្តនោះ គឺនគរបាលដែលអនុវត្ត ប្រតិបត្តិការដុតកម្ទេច [...]

នៅ​ចិន ទុក​ពុក​ចង្កា​ឲ្យ​ដុះ​វែង ត្រូវ​ជាប់​គុក​៦ឆ្នាំ

នៅ​ចិន ទុក​ពុក​ចង្កា​ឲ្យ​ដុះ​វែង ត្រូវ​ជាប់​គុក​៦ឆ្នាំ

ជនជាប់ចោទម្នាក់នេះ បានចាប់ផ្ដើមទុកពុកចង្ការបស់ខ្លួន តាំងពីឆ្នាំ២០១០ ខណៈភរិយារបស់គាត់ បានពាក់ស្បៃមុខ បិទផ្ទៃមុខជិតឈឹង។ នេះបើតាមសារព័ត៌មាន ក្នុងស្រុកមួយ បានចេញផ្សាយឲ្យដឹង ក្នុងថ្ងៃចន្ទទី៣០ ខែមីនានេះ។ តុលាការចិន នៅក្នុងតំបន់បានរកឃើញនៅទីបំផុត ថាប្ដីប្រពន្ធពីរនាក់នេះ មានកំហុស ពីបទបានចិញ្ចឹមចិត្តប្រឆាំង បទបញ្ជារបស់អាជ្ញាធរ និងបង្កឲ្យមានអសន្តិសុខ ដែលជាបទចោទប្រកាន់ដ៏កម្រ នៅក្នុងប្រព័ន្ធយុត្តិធម៌ចិន។

អាជ្ញាធរខេត្ត ជិនជៀង បានបើកយុទ្ធនាការដ៏ធំមួយ តាំងពីជាងមួយឆ្នាំមកហើយ ប្រឆាំងនឹងការ«ពុកចង្កា» និងការ​ពាក់​«ស្បៃ» បាំងមុខជិត ដែលត្រូវបានចាត់ទុកថា មានលក្ខណៈដូចអ្វី ដែលមនោគមន៍វិជ្ជា អ៊ីស្លាមជ្រុលនិយម តែងបង្គាប់​ឲ្យធ្វើ។ យុទ្ធនាការនោះ មានឈ្មោះថា «ដើម្បីសម្ផស្ស» ហើយបានជំរុញឲ្យស្ត្រីៗទាំងអស់ នៅតំបន់នោះ ដើរទៅណា​មក​ណា ដោយ​ក្បាលទទេរ ហើយទុកចោល នូវស្បៃទទូរ ដែលជាទំនៀមទម្លាប់ របស់ជនជាតិ អ៊ុយហ្គ័រ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...