ប្រធានាធីបតីបារាំង៖ ទុក្ខដ៏ក្រៀមក្រំ នៅចំពោះការសោយទីវង្គត របស់ព្រះវីរក្សត្រ
នៅក្នុងសេចក្ដីប្រកាសពត៌មាន របស់វិមានប្រធានាធិបតី អេលីហ្សេរ ប្រធានាធិបតីរបស់ប្រទេសបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ បានប្រកាសកាលពីថ្ងៃច័ន្ទទី ១៥តុលានេះ ថាជា«ទុក្ខដ៏ក្រៀមក្រំ» នៅពេលដែលលោកបានទទួលដំណឹង ពីការសោយទីវង្គតរបស់ អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ។
អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ និងព្រះញាតិវង្សជិតដិត នៅក្នុងព្រះទីនាំង។
លោកប្រធានាធិបតីបានបន្ថែម ក្នុងសេចក្ដីប្រកាសនោះថា «ខ្ញុំគោរពដល់និមិត្តរូប របស់រដ្ឋបុរសដ៏ធំម្នាក់ ដែលព្រះអង្គ បានដើរតួជំនួស អោយវាសនារបស់ប្រទេស និងប្រជាជនរបស់ព្រះអង្គ នៅក្នុងវិញ្ញាសារដ៏សោកសៅបំផុត ប្រចាំសតវត្សន៍ ទី២០នេះ ជាមួយនឹងការស្ដាសន្តិភាពឡើងវិញ [...]