Posts in ‘កម្ពុជា’ Category

រាជសារ​បង្ហើប​ថា​ព្រះមហាក្សត្រ​នឹង​កោះ​ប្រជុំសភា ខណៈ​កម្ដៅ​នយោបាយ​ឡើង​ក្ដៅ

រាជសារ​បង្ហើប​ថា​ព្រះមហាក្សត្រ​នឹង​កោះ​ប្រជុំសភា ខណៈ​កម្ដៅ​នយោបាយ​ឡើង​ក្ដៅ

ជាមួយនឹងលទ្ធផលដ៏ប្រទាំងប្រទើស នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រកាសផ្សាយដោយ គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ ស្ថានការណ៍នយោបាយនៅកម្ពុជា បានកំពុងបន្តឡើង​កម្ដៅ។ ភ្លាមៗ នៅក្រោយការប្រកាសលទ្ធផលនេះ ភាគីគណបក្សទាំងសងខាងបានប្រកាសនូវជំហរផ្ទុយគ្នាទាំងស្រុង ហើយ​នៅថ្ងៃទី៩ខែសីហានេះ រាជសារមួយទៀតរបស់ព្រះមហាក្សត្រ បានឆ្លើយតបទៅ គ.ជ.ប ថាព្រះអង្គទ្រង់នឹងកោះ​ប្រជុំសភាដំបូងនៅថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣ខាងមុខ។


ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។

ព្រះរាជសារដែលត្រូវបានគេផ្សាយជាសាធារណៈ នៅល្ងាចថ្ងៃទី៩ខែកញ្ញា ហើយដែលទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ​ទទួលបានដែរនោះ [...]

បង្កើត​គណកម្មការ​ចម្រុះ​៖ ឈាង វុន ថា«មិនបាន» តែ​ជាម យៀប ថា​«បាន»

បង្កើត​គណកម្មការ​ចម្រុះ​៖ ឈាង វុន ថា«មិនបាន» តែ​ជាម យៀប ថា​«បាន»

ភ្នំពេញ៖ ការទាមទាឲ្យបង្កើតគណកម្មការចម្រុះឯករាជ្យមួយ របស់គណបក្សប្រឆាំង ក៏ដូចជាតាមអនុសាសន៍របស់​អង្គការ​សង្គមស៊ីវិលមួយចំនួន ដើម្បីអង្កេតទៅលើភាពមិនប្រក្រតីដែលពួកគេនិយាយថា មានភាពចម្រូងចម្រាស​ជា​ទម្ងន់​នោះ ត្រូវបានមន្រ្តីជាន់ខ្ពស់ពីររូបនៃគណប្រជាជនកម្ពុជា ម្នាក់ថា«ហួសពេល» និងម្នាក់ទៀតថា«អាចបង្កើតបាន»។ តែតាម​ការបកស្រាយរបស់មន្ត្រីរូបនេះ «អាចបង្កើតបាន»សម្រាប់តែ នៅក្នុងបរិបទមួយទៀត។


អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាមួយរូប កាន់ទង់ជាតិប្រទេសកម្ពុជា។ (រូបថត Céline Martin)

ក្នុងសន្និសិទការសែតកាលពីថ្ងៃទី៨ ខែកញ្ញា ម្សិលម៉ិញនេះ នៅវិមានរដ្ឋសភាលោក ឈាង វ៉ុន ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភាកម្ពុជា បានលើកឡើងថា គណកម្មការ​ឯករាជចម្រុះមួយ [...]

ជាម យៀប៖ រដ្ឋាភិបាល​ឯក​បក្ស​នឹង​ដំណើរការ ទោះ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ

ជាម យៀប៖ រដ្ឋាភិបាល​ឯក​បក្ស​នឹង​ដំណើរការ ទោះ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ

ភ្នំពេញ៖ បើតាមគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលទើបនឹងប្រកាសលទ្ធផលនៃការបោះឆ្នោត បានឲ្យដឹងថា​គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋ ៦៨ អាសនៈ ដែលអាចឲ្យគណបក្សប្រជាជនកម្ពុជា បង្កើតរាជរដ្ឋាភិបាលថ្មីបានដោយមិន«ខុសច្បាប់»ទេ ទោះជាគណបក្សប្រឆាំងធ្វើពហិការ មិនចូលរួមក្នុងការបង្កើត​រដ្ឋសភា​ថ្មីក៏ដោយ។ នេះជាការលើកឡើងរបស់លោក ជាម យៀប មន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សឈ្នះឆ្នោតនេះ។


លោក ជាម យៀប តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ Soben)

ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្ស​ប្រជាជនកម្ពុជា លោក ជាម យៀប បានពន្យល់ ក្រោយការប្រកាសបង្ហាញ ពីលទ្ធផលជាផ្លូវការដោយ គ.ជ.ប ថាគណបក្ស​ប្រជាជនកម្ពុជា [...]

តើ​ព្រះ​សង្ឃ​​ធ្វើ​បាតុកម្ម ឬ​សម្ដេច​​សង្ឃ ដែល​គិត​តែ​ពី​«ឆាន់​សិងៗ»​?

តើ​ព្រះ​សង្ឃ​​ធ្វើ​បាតុកម្ម ឬ​សម្ដេច​​សង្ឃ ដែល​គិត​តែ​ពី​«ឆាន់​សិងៗ»​?

បើទោះបីជាសម្តេចព្រះសង្ឃរាជទំាងពីរគណៈ បានចេញបញ្ជាមិនអនុញ្ញាតឲ្យព្រះសង្ឃ ចូលរួមធ្វើបាតុកម្មនោះយ៉ាងណា​ក៏ដោយ ក៏នៅថ្ងៃទី៧ខែកញ្ញានេះ ព្រះសង្ឃជាច្រើនរយអង្គ នៅតែចូលរួមធ្វើមហាបាតុកម្ម ជាមួយនឹងគណៈបក្សសង្គ្រោះ​ជាតិដដែល។ ព្រះថេរានុថេរៈដែលបានទៅចូលរួម នៅក្នុងមហាបាតុកម្មនោះ សុទ្ធតែអះអាងដូចៗគ្នាថា លោកមិនខ្លាច​សម្តេចសង្ឃដាក់ទោសនោះទេ។


ភាគមួយនៃព្រះសង្ឃ ដែលបានទៅចូលរួមក្នុងមហាបាតុកម្ម របស់គណបក្សសង្គ្រោះជាតិថ្ងៃទី០៧ខែកញ្ញា។ (រូបថត MONOROOM.info/ O. Vary)

«អាត្មាមិនខ្លាចនោះទេ ពីព្រោះអាត្មាធ្វើដើម្បីជាតិមាតុភូមិអាត្មា» នេះគឺជាសង្ឃដីកាជាទូទៅ ប្រកបដោយព្រះភ័ក្ដស្លូតបូត តែមានភាពក្លាហាន​របស់ព្រះថេរានុថេរៈ ដែលបាននិមន្តមកចូលរួម ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ [...]

គ.ជ.ប ថត​«ស្ប៉ត»​ប្រកាស​លទ្ធផល​ឆ្នោត តាម​បញ្ជា​គណបក្ស​ប្រជាជន​កម្ពុជា?

គ.ជ.ប ថត​«ស្ប៉ត»​ប្រកាស​លទ្ធផល​ឆ្នោត តាម​បញ្ជា​គណបក្ស​ប្រជាជន​កម្ពុជា?

ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែកញ្ញានេះ គ.ជ.ប បាននឹងកំពុងរៀបចំថត«ស្ប៉ត» ស្តីពីការប្រកាសលទ្ធផលបោះឆ្នោតជា​ផ្លូវការ សម្រាប់ទុកចាក់ផ្សាយតាមរយៈទូរទស្សន៍ និងវិទ្យុជាតិ នាថ្ងៃស្អែកទី៨ ខែកញ្ញា តាមកាលកំណត់នៃប្រតិទិន​របស់​គ.ជ.ប មិនមានការកែប្រែអ្វីនោះឡើយ។ តែជាការថត«ស្ប៉ត»ផ្សាយ ដែលប្រភពមួយបាននិយាយថា ជាការធ្វើតាមបង្គាប់​បញ្ជារបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចសព្វថ្ងៃ។


រូបចម្លងពីអេក្រង់របស់គេហទំព័រគ.ជ.ប.។

តាមកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ លោក អ៊ឹម សួស្តី ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត​បានបញ្ជាក់ថា គ.ជ.ប មិនមានការកែក្រែនូវ​ប្រតិទិនរបស់ខ្លួនក្នុងការប្រកាស នូវលទ្ធផលនៃការបោះឆ្នោត​ជាផ្លូវការ​ណា​មួយនោះទេ។ ប្រធានគ.ជ.ប រូបនេះបានបញ្ជាក់ថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...