អង្គការតម្លាភាពកម្ពុជាបង្ហាញភាពមិនប្រក្រតី និងស្នើរឲ្យកែទម្រង់យន្តការបោះឆ្នោត
ស្របពេលដែលគណបក្សសង្រ្គោះជាតិ បានបន្តប្រកាន់ជំហរម៉ឺងម៉ាត់ បដិសេធការចូលប្រជុំសភាលើកដំបូង និងនៅតែទាមទារឲ្យមានការបង្តើត គណៈកម្មការចម្រុះស៊ើបអង្កេតពីភាពមិនប្រក្រតី ក្នុងកំឡុងពេលបោះឆ្នោត អង្គការតម្លាភាពកម្ពុជា ក៏បានបង្ហាញរបាយការណ៍ ភាពមិនប្រក្រតីពាក់ព័ន្ធ នឹងការបោះឆ្នោតដែលអង្គការនេះ បានរកឃើញនាពេលកន្លងមក។
លោកសុខ សំអឿន និង លោក ព្រាប កុល នៅក្នុងសន្និសិទការសែតបង្ហាញភាពមិនប្រក្រតីនៃការបោះឆ្នោត។ (រូបថត MONOROOM.info/ U. Bory)
រាជធានីភ្នំពេញ - ថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៣ នេះនៅសណ្ឋាគារអ៊ីភើរៀល អង្គការតម្លាភាពកម្ពុជាបានបង្ហាញពីភាពមិនប្រក្រតីជាច្រើន ដែលអង្គការនេះបានរកឃើញក្នុងអំឡុងពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត។ [...]