បក្សសង្គ្រោះជាតិប្រមូលស្នាមមេដៃ ខូចសណ្តាប់ធ្នាប់ ចុះបក្សប្រជាជនធ្វើរាល់ដង?
សាលារាជធានីភ្នំពេញ បានស្នើឲ្យគណបក្សសង្គ្រោះជាតិ បញ្ឈប់សកម្មភាពប្រមូលស្នាមមេដៃ ពីប្រជាពលរដ្ឋនៅតាមផ្ទះពលរដ្ឋ និងតាមទីសាធារណៈ ដូចជានៅតាមផ្សារជាដើមនៅទូទាំងរាជធានី ព្រោះវាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងការរស់នៅរបស់ពលរដ្ឋ។ ជាមួយនឹងការអំពាវនាវនេះ មន្រ្តីរដ្ឋាភិបាលបានស្វាគមន៍ចំពោះសំណើនេះផងដែរ។ តែមន្រ្តីបក្សប្រឆាំង អ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងថា គ្មានហេតុផលណាមួយ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈឡើយ។
រូបថតជំនួស- បង្ហាញពីមេដៃដែលផ្ដិតរួច។ (រូបថត MONOROOM.info)
រាជធានីភ្នំពេញ - «គ្រាន់តែប្រមូលស្នាមមេដៃពីពលរដ្ឋដែលគាំទ្រ ក៏ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈដែរ ពិតជាហួសចិត្តណាស់» ជាសម្តីរបស់លោក ហូ វ៉ាន់ [...]