Posts in ‘កម្ពុជា’ Category

សម រង្សុី ពន្យល់​ពី​ចលនា​សង្គ្រោះ​ជាតិ ថា​ជា​«រូបភាព​ថ្មី​មួយ»

សម រង្សុី ពន្យល់​ពី​ចលនា​សង្គ្រោះ​ជាតិ ថា​ជា​«រូបភាព​ថ្មី​មួយ»

នៅក្នុងសេចក្ដីពន្យល់ របស់លោក សម រង្ស៊ី នៅមុននេះបន្តិច តាមរយៈទំព័រហ្វេសប៊ុករបស់លោក បានឲ្យដឹងថា សម្រាប់បរិបទសព្វថ្ងៃ វាជារឿងចាំបាច់ ដែល«ត្រូវផ្ដួចផ្ដើម» នូវ«គំនិតថ្មី» និង«ដំណោះស្រាយ»មួយ ដើម្បី«លើកទឹកចិត្ត និងបំផុសបំផុលឡើងវិញ កម្លាំងស្នេហាជាតិ និងកម្លាំងប្រជាធិបតេយ្យ ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការតស៊ូ» របស់គណបក្សសង្គ្រោះជាតិ។

អតីតប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ថា ចលនាថ្មីដែលមានឈ្មោះថា «ចលនាសង្គ្រោះជាតិ» នឹងផ្តល់ផលប្រយោជន៍ចំនួន ៥ ឲ្យគណបក្សសង្គ្រោះជាតិ តាមការដកស្រង់ទាំងស្រុង (នៃការពន្យល់នេះ) ដូចខាងក្រោម៖

១- ចលនាសង្គ្រោះជាតិ ជាក្របខណ្ឌថ្មីមួយ ដែលគ្មាននរណាអាចប៉ះពាល់បាន ហើយគ្មាននរណាអាចរំលាយបាន សូម្បីតែលើក្រដាសក៏មិនអាចធ្វើអ្វីយើងបានដែរ។ ចលនាសង្គ្រោះជាតិ អាចអំពាវនាវឲ្យប្រជាពលរដ្ឋ រៀបចំធ្វើបាតុកម្ម និងកូដកម្ម ហើយឲ្យកងកម្លាំងប្រដាប់អាវុធ ឈរខាងប្រជារាស្ត្រ [...]

កឹម សុខា «ដឹង​ដំណឹង​ពី​ការ​ចាប់​ខ្លួន តាំង​ពី​ខែ​មិថុនា»

កឹម សុខា «ដឹង​ដំណឹង​ពី​ការ​ចាប់​ខ្លួន តាំង​ពី​ខែ​មិថុនា»

«គាត់ដឹងមុន (...) ដឹងមុនតាំងពីខែ៦ បន្ទាប់ពីបោះឆ្នោតឃុំ-សង្កាត់ហើយភ្លាម មានគេប្រាប់ ហើយគេហ្នឹងអាចយកជាការបាន។ ពេលនោះ ខ្ញុំនៅជាមួយគាត់ដែរ នៅភ្នំពេញ។ គេថា នៅចុងខែ៨ មិនមែនដើមខែ៩ទេ នឹងមានរឿងអាក្រក់កើតឡើង ចំពោះគាត់និងគណបក្ស។» នេះ ជាការអះអាងឡើង របស់កញ្ញា កឹម មនោវិទ្យា នៅក្នុងជំនួបមួយ ជាមួយក្រុមអ្នកគាំទ្រ នៅរសៀលថ្ងៃទី១៣ ខែមករានេះ ក្នុងក្រុង «Croissy Beaubourg» ក្បែររដ្ឋធានីប៉ារីស ប្រទេស​បារាំង។

ការលើកឡើងរបស់កញ្ញា ទំនងជាចង់អះអាង ពីការធ្វើពលិកម្មរបស់លោក កឹម សុខា ដែលដឹងខ្លួនមុនថា នឹងមានរឿងកើតឡើង ចំពោះរូបលោកនោះហើយក៏ដោយ ក៏នៅតែសុខចិត្តប្រឈម ដើម្បីអ្វីមួយ ដែលកូនស្រីច្បងរបស់លោកពន្យល់ថា ដើម្បីបង្ហាញឲ្យពលរដ្ឋកម្ពុជា និងសហគមន៍អន្តរជាតិ ដឹងពី«ភាពផ្ដាច់ការ»របស់លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក។

សូមទស្សនាការថ្លែងឡើង របស់កញ្ញា កឹម មនោវិទ្យា នៅក្នុងភោជនីយដ្ឋាន «Le Comptoir [...]

«ខ្ញុំ​ថត​សម្តែង​លេង»

«ខ្ញុំ​ថត​សម្តែង​លេង»

បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម មិនបានលើកឡើងដោយផ្ទាល់ ឬដោយចេញមុខ ដាក់ព្រឹត្តិការណ៍ បង្កើតមូលនិធិត្រីចក្រយាន (ស៊ីក្លូ) នៅថ្ងៃនេះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទេ តែគ្រាន់តែការលើកឡើងនោះ មានទាក់ទងនឹង«ស៊ីក្លូ» ឬ«អ្នកធាក់ស៊ីក្លូ» ប៉ុណ្ណោះ។

ដូចយ៉ាងលោក មឿង តុលា នាយកមជ្ឈមណ្ឌលសម្ព័ន្ធការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា «Central» បានបង្ហោះរូបថតឃើញលោក កំពុងជិះលើស៊ីក្លូមួយ ជាមួយនឹងពាក្យពេជន៍ដូច្នេះ៖ «ខ្ញុំថតសម្តែងលេងទេ កុំច្រឡំថា ខ្ញុំជាអ្នកធាក់សុីក្លូអី ហិហិ!​»។ បន្ទាប់ពីបង្ហោះបានប៉ុន្មាននាទី ប្រិយមិត្តរបស់លោក ជាច្រើននាក់ បានលើកឡើងដូចខាងក្រោម៖

 

ក្លាយ​ជា​សមាជិក​នឹង​ទទួល​បាន​ប្រយោជន៍ តែ​បើ​រិះគន់​គឺ​ជា​«សត្វ»

ក្លាយ​ជា​សមាជិក​នឹង​ទទួល​បាន​ប្រយោជន៍ តែ​បើ​រិះគន់​គឺ​ជា​«សត្វ»

មូលនិធិត្រីចក្រយាន (ឬស៊ីក្លូ) បង្កើតឡើងដោយលោក ហ៊ុន សែន មិនមែនសម្រាប់ អ្នកធាក់ស៊ីក្លូទូទៅទេ! តែសម្រាប់ផ្ដល់ប្រយោជន៍ ជូនអ្នកធាក់ស៊ីក្លូណា ដែលមានប័ណ្ណសម្គាល់សមាជិក របស់មូលនិធិនេះ តែប៉ុណ្ណោះ។ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសដូច្នេះ កាលពីព្រឹកម៉ិញ ក្នុងឱកាសជួបសំណេះសំណាល ព្រមទាំងពិសារអាហារ ជាមួយអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ប្រមាណជា៣០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រីថា អ្នកដែលចង់ចូលជាសមាជិកមូលនិធិ គឺទទួល អ្នកដែលមិនចង់ចូល ក៏មិនបង្ខំឲ្យចូលដែរ។ អ្នកមានប័ណ្ណមូលនិធិ ទើបទទួលបានប្រយោជន៍ ពីមូលនិធិស៊ីក្លូ និងត្រូវបានទទួលស្គាល់ ពីរបបសន្តិសុខសង្គម (បសស) និងការចូលពិនិត្យព្យាបាល ក្នុងមន្ទីរពេទ្យរដ្ឋដោយមិនគិតថ្លៃ និងអត្ថប្រយោជន៍ផ្សេងទៀតដ៏ច្រើន ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះតទៅ។

បន្ថែមពីលើនេះ [...]

ក្រុម​មន្ត្រី​ប្រឆាំង ប្រកាស​បង្កើត​«ចលនា​សង្គ្រោះជាតិ»

ក្រុម​មន្ត្រី​ប្រឆាំង ប្រកាស​បង្កើត​«ចលនា​សង្គ្រោះជាតិ»

សេចក្ដីថ្លែងការណ៍ របស់ចលនា«សង្គ្រោះជាតិ» ដែលទើបនឹងចេញផ្សាយ នៅល្ងាចថ្ងៃទី១២ ខែមករានេះ បានឲ្យដឹងថា ក្រុមស្ថាបនិកដែលមានសមាជិក៩នាក់ កំពុងបង្កើតចលនានេះឡើង សំដៅ«ធានាឲ្យមានការឯកភាព នៃគ្រប់អ្នកប្រជាធិបតេយ្យទាំងអស់ ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងអ្នកទោសមនសិការទាំងអស់ ព្រមទាំងឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមិនប្រកាន់បក្ខពួក និន្នាការនយោបាយណាមួយឡើយ និងដោយមានការចូលរួម ពីគណបក្សសង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោកប្រធាន កឹម សុខា»។

សេចក្ដីថ្លែងការណ៍ដដែល បានរៀបរាប់ពីឈ្មោះស្ថាបនិកទាំង៩នាក់ មានលោក អេង ឆៃអ៊ាង - ជា គឹមលី - សម រង្ស៊ី - អ៊ុង រិទ្ធី - គា រី - អ្នកស្រី ជូឡុង សូមួរ៉ា - អ្នកស្រី មូ សុខហួរ - លោក តុ វ៉ាន់ចាន់ និងលោក ទួន យក់ដា។ បណ្ដាស្ថាបនិកទាំងនេះ បានសំដែងការជឿជាក់ថា៖ «ស្ថានភាពក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...